ជំនួយ​ការ​សមេ្តច​សីហនុ ​ហៅការ​លើក​ឡើង​របស់​អតីត​មេខ្មែរ​ក្រហម​ថា​ធ្វើ​ឲ្យ​ភ័ន្តច្រឡំ

បោះពុម្ព

ជំនួយ​ការ​ផ្ទាល់​​អតីត​ព្រះមហាក្សត្រ​ខ្មែរ ​សម្តេច ​នរោត្តម ​សីហនុ ​បាន​ហៅ​ការ​លើក​ឡើង​​របស់​អតីត​​មេដឹក​នាំ​​ខ្មែរ​​​ក្រហម​​ នៅ​ក្នុង​​សវនា​ការ​​កន្លង​​​មក​ថា​ ​ធ្វើ​ឲ្យ​មាន​​ការ​​ភ័ន្ត​​ច្រឡំ​ ​​ពោល​​គឺ​​​សម្តេច​ឪ​​ សីហនុ​​ មិន​​​​​​មាន​​​​​​ពាក់ព័ន្ធ​​​នឹង​ការសម្លាប់​កម្មា​ភិបាល​ជាន់ខ្ពស់​​​ខ្មែរ​ក្រហម​ គឺលោក ​ហ៊ូ​ នឹម​ និងហ៊ូ​ យន់​ ​​ឡើយ​។

នៅ​ក្នុង​​​លិខិត​មួយ​​ច្បាប់​ របស់ព្រះអង្គម្ចាស់​ធម្មិកោ​​​​ ជំនួយ​​ការ​ផ្ទាល់ ​សម្តេច ​សីហនុ ផ្ញើរ​ជូន​គេហទំព័រ​ក្នុង​ស្រុក​​​មួយ ​​ក្រោម​​ចំណងជើង​ថា ទី​កន្លែង​នៃ​ការ​​ភ័ន្ត​ច្រ​​ឡំ បានសរ​សេរថា​ បន្ទាប់​ពី​យាង​​និវត្តន៍ មក​កម្ពុជា​វិញ​​ សម្តេច ​​សីហនុ​​​ បាន​ដាក់​ពាក្យ​លា​ឈប់ ព្រះរាជ​ឋានៈជា​​​ប្រធានរដ្ឋ​ នៃកម្ពុជា​ប្រជាធិប​តេយ្យ​​ជា​​ផ្លូវ​​​ការ ហើយ​​នៅ​ថ្ងៃ​​ទី​​​៣១ ​ខែ​​ធ្នូ​ ឆ្នាំ​​១៩៧៥​​ រហូត​មក​ដល់​​ថ្ងៃ​ទី​១​ ខែមេសា​ ឆ្នាំ១៩៧៦​ ទើប​ការស្នើ​សុំនេះ ​ទ​ទួល​ស្គាល់​ជា​​ផ្លូវ​​កា​រ ​ដោ​យ​​​អង្គ​ការ។  ​

បន្ទាប់​ពី​​នោះ​ មុខ​ដំណែ​ងរបស់ព្រះអង្គ​ត្រូវបានជំនួស​ដោយ​ លោក​ ​ខៀវ សំផន។​​ ​នៅ​ក្នុង​លិខិត​ដដែល​​ បន្ត​ថា ​​សម្តេច ​​នរោត្តម ​សីហនុ ត្រូវបង្ខំឲ្យ​គង់​នៅ​ក្នុង​​វាំង តាំង​ពីឆ្នាំ​ ​១៩៧៦​​​​មក​​​។​​ លិខិត​បំភ្លឺ​នោះ បាន​ចោទ​​សួរ​វិញ​ថា​ តើ​ព្រះ​អង្គ​មាន​​លទ្ធ​ភាព​​ណា ​ទៅ​​ជាប់​​ពាក់ព័ន្ធ​​នឹង​​ការ​ធ្វើ​ឃាត​​ ​លើ​ ហ៊ូ យន់​ និង ហ៊ូ ​នឹម ​​នៅ​​​ឆ្នាំ ​​១៩៧៧​នោះ​​?

សូម​បញ្ជាក់​ថា​ ការបំភ្លឺ​របស់ជំនួយការអតីត​ព្រះមហាក្សត្រ នៅ​ពេលនេះ ធ្វើឡើង​បន្ទាប់ពី​ សហ​ព្រះ​រាជ​​​អាជ្ញា​​ គេ​​បាន​​ដក​​ស្រង់​​សម្តី​របស់​​ ​លោក​ ខៀវ សំ​ផន​ ដែល​​បាន​ផ្តល់​សំភាសន៍​​ជាមួយ​​​អ្នក​​​កាសែត​​បរទេស​ ដោយ​​​និ​យាយ​​អំពី​​ទំនាក់​​ទំនង​ ​​រវាង​​សម្ដេច សីហនុ, ​ ប៉ុល ពត ​​និង​​​លោក ជូ អេន ឡាយ (Zhou Enlai) អតីត​​នាយក​​រដ្ឋ​មន្ត្រី​​​​នៃ​​សាធា​រណ​រដ្ឋ​​ប្រជា​មានិត​​ចិន​ នៅ​​ចុង​​ទសវត្ស​​ន៍​​ឆ្នាំ​១​៩៦០​ ។ ​ឯកសារ​ដែល​ដាក់​បង្ហាញ​​ ​នៅ​ក្នុង​សវនា​ការកន្លងមក​នោះ​ ​​ត្រូវ​បាន​អ្នក​បកប្រែ និយាយ​ថា អតីត​ព្រះ​មហា​ក្សត្រ​សម្ដេច​ព្រះបាទ ​នរោត្ដម សីហនុ បាន​បញ្ជា​ឲ្យ​សម្លាប់​​​អតីត​​​កម្មាភិ​បាល​​ខ្មែរ​ក្រហមជាន់​​​ខ្ពស់ ២​រូប គឺ​លោក ហ៊ូ យន់ និង ហ៊ូ នឹម ​៕

ផ្ញើពត៌មាននេះ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com