អ្នក​បឹងកក់​អំពាវ​នាវ​អោយ​ពលរដ្ឋ​រួម​គ្នា​ទប់​ស្កាត់​ការ​បណ្តេញ​ចេញ​ ខណៈ​ត្រូវ​ចូល​បំភ្លឺ​នៅ​តុលា​ការ​ថ្ងៃ​នេះ​

បោះពុម្ព

តំណាង​អ្នក​ភូមិ​បឹង​កក់​ នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ បាន​អំពាវ​នាវ​អោ​​យ​​​ព​ល​​​​​រ​​​ដ្ឋ​​​ទូទាំង​​​ប្រទេស​​ ​​​​រួម​គ្នា ​តស៊ូម​តិ​ទប់ទល់​​​នឹង​កា​របណ្តេញ​ចេញ​ពី​លំ​នៅ​ឋាន​ទាំង​បង្ខំ ​ខណៈ​​​​​​ពួក​​​គេ​​​ចំនួន​​ ​៤​​នាក់ ​​​ត្រូវ​​​​​​​បាន​​តុលា​ការ​កោះ​ហៅ​​ឲ្យ​ចូល​បំភ្លឺ​នៅ​រសៀល​ថ្ងៃ​នេះ​ ជុំវិញ​​​បទ​​ចោ​​ទ​ថា ​ប្រមាថ ​និង​ប្រឆាំ​ង​​មន្ត្រី​​សាធា​រណៈ​​ក្នុង​​អំឡុង​តវ៉ា​​ការ​ពារ​​ដី ​និង​ផ្ទះ​។​

អ្នកស្រី ​ទេព វន្នី តំណាង​អ្នក​ភូមិ​បឹងកក់ ​ស្ថិត​ក្នុង​សង្កាត់​​ស្រះចក ​ខណ្ឌ​ដូន​ពេញ ​រាជ​​​ធានី​ភ្នំពេញ ​បាន​និយាយ​ថា ​ពួក​គាត់ចំនួន​ ​៤នាក់ មា​​ន​​​​​អ្នក​​ស្រី ហេង មុំ, គង់ ចន្ថា, អ្នកស្រី បូ ឆឹវី ​រួម​ទាំង​អ្នកស្រីផង នឹង​ចូល​បំភ្លឺ​នៅ​សា​​លា​ដំបូង​រាជ​​​ធានី​​​ភ្នំពេញ​ នៅរ​សៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ​តាម​ដី​​កា​​កោះ​​រ​​ប​ស់​​​​​ លោក​ ឆែ វីរៈ ចៅ​​​ក្រម​​សាលា​ដំបូង​​​រាជ​ធា​​នី​ភ្នំពេញ​ ជុំវិញ​​​បទ​​​ចោ​​ទ​ថា ​ប្រមាថ ​និង​ប្រឆាំ​ង​​មន្ត្រី​សាធារណៈ​ក្នុង​អំឡុង​តវ៉ា​កន្ល​ងមក​ ។

​អ្នកស្រី​បន្ត​ថា ​កា​ចោទ​ប្រកាន់​នេះ​ មិន​មាន​យុត្តិធម៌ សំ​រាប់​ពួក​គាត់​ទេ ​ពីព្រោះ​​ពួក​គាត់​​គ្រាន់​តែ​ជំរុញ​អោយ​អាជ្ញាធរ ​ពន្លឿន​កិច្ច​ការប​ស់ខ្លួ​​​ន ​ជូន​ពលរដ្ឋ​នៅ​តំបន់​នោះ ​តាម​​​​​​​អ​​​​នុ​សាស​​ន៍​​រ​បស់​​​ប្រមុខ​រដ្ឋា​ភិបាល ​ដែល​បាន​កាត់​ដី​នៅ​តំបន់​បឹងកក់ ​​​មួយ​ចំនួន ​អោ​​យ​ព​ល​រដ្ឋ​​រ​ស់​​​នៅ​​លើ​ដី​​របស់​​ខ្លួន​​​ដដែល​​។​ តែ​​ទី​បំ​ផុត​​ពួក​​​​គេ​​​បែ​​រ​ជា​​​ជាប់​​​ចោ​ទ​​ពីប​ទ​​ម៉ាក់​ងាយ ​និង​ប្រ​​ឆាំង​​នឹ​ងមន្ត្រី​​​សា​ធារ​​ណៈ​​​​ទៅវិញ ករណី​នេះ​អ្នក​ស្រី​អំពា​​​វ​នាវ​អោយ​ពលរដ្ឋ​ទំាំងអស់ ​ត្រូវ​ចេះ​​​សហការ​​​គ្នា ​ដើម្បី​​ទ​​ប់​​​​ស្កាត់​​​​​​ភាព​​​​​អយុត្តិ​​ធម៌​​​នេះ​៖” ពួក​​ខ្ញុំ​អ្ន​ករង​គ្រោះ​នៅ​តំបន់​បឹង​កក់​មា​នតែ​សំនូម​ពរ​អោយ​ សូម​អោយ​ខ្មែរ​ទាំង​​​អស់​ផ្ដោត​អារម្មណ៍​មក​ខ្មែរ​ដែល​រង​គ្រោះ គ្រប់​តំបន់​ទាំង​អស់​ដោយសារ​តែ​ការ​បណ្ដេញ​ចេញ​ពីលំនៅ​ស្ថាន វា​មិន​ខុស​ពី​ពាក្យ​​ ​ថ្ងៃ​នេះ​ផ្ទះ​ខ្ញុំ ​​ថ្ងៃ​ស្អែក​ផ្ទះ​អ្នក​ដទៃ​ទេ ហើយ​សូម​អោយ​គាត់​ ប្រសិន​បើ​គាត់​​ស្រឡាញ់​ខ្មែរ​ដូចគ្នា ទៅចូល​រួម​ទាំង​អស់គ្នា​នៅ​មុខ​តុលាការ​​រាជធានី​ភ្នំ​ពេញ ដោយ​សារ​គាត់​​ការពារ​សិទ្ធិ​រស់​នៅ​របស់​គាត់ ឥឡូវ​ត្រូវ​បាន​គេយក​ទៅ ប្រព័ន្ធ​តុលាការ គាប​សង្កត់​ប្រជាពល​រដ្ឋ”​។​

ស្តាប់សម្លេង៖

ជា​មួយ​គ្នា​​នេះ​​ដែ​រ​ ​អ្នកស្រី ហេង មុំ ដែល​​ត្រូវ​​ចូល​​ទៅ​ឆ្លើយ​បំភ្លឺ​​នៅ​តុលាការ​នៅ​ថ្ងៃ​នេះ​​ដែ​រ​​ បាន​អះអាង​ថា ​កាល​ពី​ពាក់ក​ណ្តាល​ខែក​ញ្ញា ​ឆ្នាំ២០១១ ផ្ទះ​​​របស់​​ពលរដ្ឋ​នៅ​​​ភូមិ​​​២២ ​​ចំ​នួ​​ន​ ៨ខ្នង ​​ត្រូវ​បាន​​​កម្លាំង​​របស់​​សាលា​រាជ​ធានី​ភ្នំពេញ ​សហការណ៍​​ជាមួយ​​ក្រុមហ៊ុ​ន​ស៊ូ​​កា​​រគូអ៊ីន ​របស់​លោក​ ឡៅ មេង​ឃីន​ សមា​ជិក​​ព្រឹទ្ធ​សភាគ​ណ​បក្ស​ប្រជាជន​កម្ពុជា  ​​វាយ​កំទេច​​ចោល​អស់ ​ដោយ​គ្មាន​​ដីកា​ពី​តុលាការ។​ អ្នកស្រី ហេង មុំ បន្តថា ពួក​គេគាត់​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​​​សា​លា​​ដំបូង​​រាជ​ធានី​ភ្នំពេញ ​ដើ​​ម្បីរកយុត្តិធម៌ ប៉ុន្តែតុលាការមិនទាន់​ចំណាត់​ការ​ទេ ​ហើយ​​បែរ​​ជា​​ចាត់​​ការ​​តែ​​បណ្តឹង​​រ​បស់​អាជ្ញាធរ ​ដែល​ប្តឹង​ពលរ​ដ្ឋ​ខ្លួន​​ទៅ​វិ​ញ​។​

VOD មិនអាច​សុំអត្ថា​ធិប្បាយ​ពីចៅ​ក្រម​សាក​សួរសាលា​ដំបូង​រាជធា​នីភ្នំពេញ ពី លោក ឆែ វីរះ ​​បាន​​​​​​ទេ​​​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។​​​

លោក​ឧបនាយក​រដ្ឋមន្រ្តី ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​​មហាផ្ទៃ ​បានប្រតិកម្ម​​​ដោយ​​កម្រមួយ ​កាល​​ពីដើម​​សប្តាហ៍​នេះ​ នៅ​ពេល​​ថ្លែងក្នុង​ពិធី​បូក​សរុប​ការងារ​​ក្រសួង​មហា​ផ្ទៃ​ឆ្នាំ​២០១១ ​ដោយ​​បា​ន​​ហៅការ​ចាប់​ខ្លួន​ប្រជាព​លរដ្ឋ ដែ​លតវ៉ារឿ​ងដីធ្លី​ទៅដាក់​គុក​ទាំងមិន​មានកំហុស និង​កា​រ​ប្រើ​កម្លាំង​​ប្រដាប់​​អាវុធ​ទៅ​បង្រ្កាប​លើអ្នកត​វ៉ាកន្លងមក​នោះថា​ នឹង​ធ្វើ​​អន្តរជា​តិចោទកម្ពុ​ជាថា ​ជាប្រ​ទេស​រំ​លោភសិ​ទ្ធិមនុស្ស​ធ្ងន់ធ្ងរ ​ហើយអ​ន្តរជាតិ​នឹង​មិនគាំ​ទ្របេក្ខភា​ពកម្ពុជា​ជាស​មាជិក​​មិន​​អចិ​ន្ត្រៃយ៍​​របស់​អង្គ​ការសហ​ប្រជា​ជាតិ​ ដែល​កម្ពុ​ជាកំពុង​ស្វែងរក​ការគាំ​ទ្រនៅពេ​ល​នេះ។​

អ្នក​ភូមិ បាន​អោយដឹង​ថា នៅ​ពេលចូលបំភ្លឺនៅ​តុលាការនៅ​រសៀល​ថ្ងៃនេះ ពួក​គេ​នឹងស្លៀ​កពាក់តាមរបៀ​ប្រពៃណី​ខែ្មរ ដោ​យពាក់អាវ​ប៉ាក់ សំ​ពត់​ហូល កាន់រូ​​បព្រះពុទ្ធ​ គ្រប់គ្នា​​ចូល​ទៅ​តុលា​ការ ដើ​ម្បីជាសារប​ង្ហាញថា​ ពួកគេ​គោរពប្រពៃណី​ខ្មែរ កាន់​​​សាស​​​​នា​ព្រះពុ​​ទ្ធ​សា​សនា មិ​នមានគំនិ​​តលោ​​ភ​​លន់ និង​​មិនមា​នគំនិត​​ម៉ា​​ក់​ងាយ​​អ្នក​ដទៃ​ដូ​​ចការ​ចោទ​​​ប្រកាន់​​​នោះ​​ទេ។​ ជា​មួយ​គ្នា​នោះ​ នឹង​​​​មាន​​​​ព​​លរ​​ដ្ឋ​​ជា​​ច្រើន​​​ទៀ​​តម​ក​ពីសហគមន៍​បុរីកីឡា បឹងឈូក សហគមន៍​​១៤៧ ​​និង​​​សហ​​គមន៍​ជា​​ច្រើន​​ទៀ​ត​ ប្រមូ​​លផ្តុំគ្នា​នៅ​​​មុខ​សាលាដំ​បូងរាជ​ធានីភ្នំ​ពេញ​ នៅរ​សៀល​​ថ្ងៃនេះ ​ដើម្បី​លើក​​ទឹក​​​ចិត្ត​អ្នកបឹង​កក់ នឹង​បារម្ភ​​ ពីកា​រ​​ចាប់​​ខ្លួន​តំ​ណាង​ពួកគេ៕​​
ផ្ញើព័ត៌មាននេះ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com