អភិបាល​កិច្ច​ល្អ

CCIM៖ អភិបាល​កិច្ច​ល្អ​លើ​វិស័យ​សាធារ​ណៈ ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​កាត់​បន្ថយ​ភាព​ក្រី​ក្រ ​របស់​ប្រជាជន​

បោះពុម្ព

​ដោយ នូន បូរិន ថ្ងៃពុធ ទី09 ឧសភា ឆ្នាំ2012 ម៉ោង16:27

ccim-logoការ​​បោះ​​ឆ្នោត​​ក្រុម​​ប្រឹក្សា​​ឃុំ​-សង្កាត់​​កាន់​​តែ​​កៀក​​មក​​ដល់ ​សហ​គមន៍​​​នៃ​​ប្រជាពលរដ្ឋ​​កម្ពុជា​ ចង់​​ឃើញ​​ ការ​​កែ​​លម្អរ អ​ភិបាល​​កិច្ច​ និង​​សេវា​​សាធារណៈ ដែល​​​ជា​​អាទិ​ភាព ​ក្នុង​​​កា​រ​​​បង្កើន​ កម្រិត​​ជីវ​ភាព​របស់​​ប្រជា​ពលរដ្ឋ​​ត្រូវ​បាន​​កែ​​លម្អរ​។ ​

យោង​តាម​​​សេចក្តី ​ប្រកាស​​ព័ត៌​មាន​របស់​​មជ្ឈ​មណ្ឌល​​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​ឯករាជ្យ (CCIM) បាន​​ឲ្យ​​ដឹង​ថា ​វិស័យ​​សាធារណៈ​​ ដូចជា​​ការ​​ចុះ​​​​អត្រា​​នុកូល​​ដ្ឋាន​ផ្សេងៗ​ ការ​ធ្វើ​​អត្ត​សញ្ញាណ​​ប័ណ្ណ​ប្រជា​ពលរដ្ឋ​ សេវា​សុខ​​ភាព​​សាធារណៈ​ សន្តិ​​សុខ​គ្រួសារ ​ពោល​​គឺ​​អំពើ​​ហិង្សា​​ក្នុង​​គ្រួសារ ​និង​​ហិង្សា​​ពី​​សំណាក់​​ក្មេង​​ទំនើង​ នៅ​តាម​​ភូមិ​​ ឃុំ​ នៅ​​តែ​​ជា​​បញ្ហា​​ធ្ងន់​ធ្ង​រ​​នា​ពេល​​បច្ចុប្បន្ន​​នេះ​។ ​

 

CCIM៖​ ពលរដ្ឋ​កម្ពុជា​ត្រូវការ​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌​មា​ន

បោះពុម្ព

​ដោយ អ៊ឹង ប៊ុន​ថន ថ្ងៃពុធ ទី02 ឧសភា ឆ្នាំ2012 ម៉ោង17:31

ccim-logoរបាយ​ការណ៍​​​ស្ទង់​​​មតិ​​​មួយ​រក​​​ឃើញ​​ថា​​ ពល​​រដ្ឋ​​កម្ពុជា​ កំពុង​​ត្រូវ​ការ​​ច្បាប់​​ស្តី​​​ពី​​​សិទ្ធិ​​​ទទួល​​បាន​​​ព័ត៌​​មាន​។​

នៅក្នុង​​សេចក្តី​​ថ្លែង​ការណ៍​​​របស់​​មជ្ឈ​មណ្ឌល​​កម្ពុជា​​ដើម្បី​​ប្រព័ន្ធ​​ផ្ស​​ព្វ​​ផ្សាយ​ឯក​​រាជ្យ​ ​ហៅ​​​កាត់​​​​ថា​ ​CCIM​ ​បាន​​សរសេរ​​ថា អ្នក​​ឆ្លើយ​​​ភាគ​​ច្រើន​​បំផុត​​ បាន​​និយាយ​​​ថា “​​ពួក​យើង​ទំាង​​គ្នា​មាន​​សិទ្ធិ​​ទទួល​ព័ត៌​​មាន​​សាធារណៈ​ ហើយ​​ស្ថា​ប័ន​​សាធារណៈ​​​គួរ​​តែ​​មាន​​កាត​​ព្វ​កិច្ច ​​ផ្សព្វ​​​ផ្សាយ​​ព័ត៌​​មាន​​ទាំង​អស់​នោះ​។

ការ​សិក្សា​​ស្រាវ​​ជ្រាវ​នេះ ​​ធ្វើ​ឡើង​​ចាប់​ពី​​ខែ​តុលា​ ឆ្នាំ​​២០១១​​ ដល់​​ខែ​​មករា ឆ្នាំ​២០១២​ ​ទៅ​លើ​បុគ្គល​សំខាន់ៗ​ ធ្វើការ​​នៅ​ស្ថាប័ន​ចំនួន​៣០ ​ការ​​ពិភាក្សា​​ក្រុម​ចំនួន​៦ក្រុម ​​​និង​ការ​ស្រាវ​ជ្រាវ លក្ខណៈ​​ជាទ្រង់​ទ្រាយ​ធំ​​ទៅ​​លើ​ប្រជា​ពលដ្ឋ​ចំនួន ១៥២២​នាក់​​ នៅ​ក្នុង​​ខេត្ត​៤ ក្នុង​នោះ រួម​មាន​ខេត្ត​តាកែវ កំពង់ស្ពឺ​ ព្រៃវែង​ និង រាជ​ធានី​​ភ្នំពេញ​​​។

 
 

អង្គការ​សីល​ការ​ជំរុញ​អាជ្ញា​ធរ​ក្រុង​តាខ្មៅ​លើក​កម្ពស់​អភិបាល​កិច្ច​មូល​ដ្ឋាន​

បោះពុម្ព

​ដោយ គល់ គុន្ធា និងអៀត ដារ៉ាវុធ ថ្ងៃសុក្រ ទី27 មេសា ឆ្នាំ2012 ម៉ោង14:25

អង្គការ​​សី​លការ​ជម្រុញ​​ឲ្យ​​ប្រជា​ពល​រដ្ឋ ​និង​​អាជ្ញាធរ​​​ក្រុង​​តា​ខ្មៅ​​ ចូល​រួម​​លើក​​កំពស់​ក្នុង​​ការ​​ផ្តល់​​​​សេវា​​​តាម​​​មូល​​​ដ្ឋាន​​ពី​​​អាជ្ញាធរ​ ​ដើម្បី​​​លើក​​​កំពស់​​​ជីវ​ភាព​​ ក៏​ដូចជា​​​កំរិត​​​យល់​​ដឹង​​របស់​​ប្រ​ជា​​ពល​រដ្ឋ​​នៅ​មូល​​ដ្ឋាន​។​

ថ្លែង​​នៅ​ក្នុង​​កិច្ច​ប្រជុំ​​ពិ​ភាក្សា​ ស្តី​ពី លទ្ធ​ផលពង្រាង​នៃ​របាយ​ការណ៍​​​មតិ​ពលរដ្ឋ នៅ​ក្រុង​​​តា​ខ្មៅ នា​ព្រឹក​ថ្ងៃសុក្រ​ នាយិការ​ប្រតិ​បត្តិ​​នៃ​អង្គការ​សី​លការ​អ្នក​ស្រី ​ធិ​តា​ ឃឹះ មាន​​ប្រ​សាស​ន៍​ថា នៅ​ក្នុង​សង្គម​ប្រជាធិ​បតេយ្យ គឺ​អាជ្ញា​ធរ​​​ខេត្ត​-ក្រុង​ ត្រូវតែ​ផ្តល់​សេវា​នា​នា​ ជូន​​ដល់​​ប្រជាពលរដ្ឋ​នៅតាម​មូល​​ដ្ឋាន ​​ដែល​​ក្នុ​ងនោះ​មាន​​ដូចជា​​សេវា​ទឹក​​ស្អាត សេវា​​ប្រមូល​សម្រាម​ និង​​សេវា​អនាម័យ​​ជាដើម ​ដើម្បី​​លើក​​កំពស់​​កំរិត​​ជី​វភាព ​និង​​កំរិត​យល់​​ដឹង​​របស់​ប្រជា​​ពលរដ្ឋ​​។ អ្នក​ស្រី​ ​​ធិ​តា​ ឃឹះ​ បន្ត​ទៀត​ថា ​សេវា​​ទាំង​​នោះ​​​គឺជា​​សេវា​​​អភិ​បាល​​កិច្ច​​បែប​​ប្រជា​ធិប​តេយ្យ​ ដែល​​​សេវា​​ទាំង​​នោះ ​មាន​​នៅ​​ក្នុង​​ផែន​​ការ​​យុទ្ធ​​សាស្ត្រ​​ចតុ​​កោណ​​​របស់​​រដ្ឋា​ភិបាល​ ​​​ក្នុង​​ការ​​កាត់​​បន្ថយ​​ភាព​​ក្រី​ក្រ​៖”​បង្កើនជា​សមត្ថភាព​ ធ្វើ​សកម្ម​ភាព​​ដោយ​ប្រើ​ឧបករណ៍​គណនេយ្យ​​ភាព​​សង្គម​​មួយ​​ចំនួន ​ដើម្បី​អោយ​​ប្រជាពល​រដ្ឋ​​អាច​ចូល​រួម​​វាយ​​តម្លៃ​​ទៅ​​លើ​សេវា​ពីរ​នេះ​ ហើយ​​មាន​ការ​សម្រប​សម្រួល​ពីអាជ្ញាធរ​ក្រុង​​តាខ្មៅ​ និង​អាជ្ញាធរ​មូល​ដ្ឋាន​ផង​ដែរ។”​

 
 

តម្លៃ​លិខិត​ឆ្លង​ដែន​នៅ​កម្ពុជា​ថ្លៃ​ជាង​បណ្តា​ប្រទេស​តំបន់​អាស៊ាន

បោះពុម្ព

​ដោយ ម៉ម មុនី​រតន៍ និង អ៊ឹង ប៊ុនថន ថ្ងៃអង្គារ ទី24 មេសា ឆ្នាំ2012 ម៉ោង11:34

passportពលរដ្ឋ​ខ្មែរ​ ជម្រុញ​​រដ្ឋា​ភិបាល​​កម្ពុជា​ គួរ​​ធ្វើ​​កំណែ​ទម្រង់​​ប្រ​ព័ន្ធ​​នៃ​​ការ​ធ្វើ​​​លិខិត​​ឆ្លង​ដែ​​ន​​​ឲ្យ​មាន​តម្លៃ​សមរម្យ​ និង​លឿន​ជាង​នេះ ដោយ​​ចាត់​​ទុក​​ថា​ ​តម្លៃ​លិខិត​​​ឆ្លង​​ដែន​ពេលនេះ ​គឺថ្លៃ​ជាង​បណ្តា​ប្រ​ទេស​ជា​ស​មា​​​ជិក​អាស៊ាន​។

លោក លួង​ សុខា​ ពលរដ្ឋ​ខ្មែរ ​នៅ​រាជ​ធា​នី​ភ្នំ​​ពេញ​ រក​ឃើញ​ថា​ តម្លៃ​ និង​រយៈ​​ពេល​​យូរ​នៃ​​​ការ​ធ្វើ​លិខិត​ឆ្លង​​ដែន​ នៅ​​​កម្ពុជា​ សព្វ​​ថ្ងៃ​​នេះ គឺ​ជា​ឧ​សគ្គ​ចំបង​ ក្នុង​​ការ​កែទម្រង់​​ប្រ​ព័ន្ធ​​គ្រប់​គ្រង​​រដ្ឋ​បាល​សាធារណៈ។ លោក​បន្ត​​ថា​ តម្លៃ​​លិខិត​ឆ្លង​ដែន​នេះ​​គឺ​​ថ្លៃ​ខ្ពស់​​បំផុត​ បើ​ប្រៀប​​​ធៀប​​ទៅ​នឹង​បណ្តា​ប្រ​ទេស​ជិត​ខាង​កម្ពុជា​​ ដូច​ជា​ ថៃ និង វៀត​ណាម​​ជា​ដើម ៖ “​ក្នុ​ងនាម​ខ្ញុំ​ជា​ប្រ​ជា​ពលរដ្ឋ​ម្នាក់ បាន​សម្លឹង​ឃើញ​ថា Passport (លិខិត​ឆ្លង​ដែន) ​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​យើង​ហ្នឹង​ថ្លៃ​ណាស់​ ទី​ពីរ រយៈពេល​នៃការ​ធ្វើ​​យូរ​ គឺ​ដូច​ជា​មួយ​ខែ ឬ​ក៏​ ៤៥​ថ្ងៃ ខ្ញុំ​ដឹងគឺ​នៅ​វៀត​ណាម គឺ​គេ​ធ្វើ​មួយ​ ២០​ដុល្លារ​ រយៈ​ពេល​មួយ​អា​ទិត្យ​បាន នៅ​ថៃ ដូច​ជា​​មួយ​ពាន់ប៉ុន្មាន​បាត​ទេ ខ្ទង់ប្រ​ហែល​ជា​ ៣០​ដុល្លារ មួយ​អាទិត្យ​បាន”។

 
 

​តុលាការ​ខេត្ត​សៀមរាប​កោះ​ហៅ​ប្រធាន​មន្ទីរ​សង្គម​កិច្ច​ឲ្យ​បំភ្លឺ​ពាក់​ព័ន្ធ​ក្លែង​លិខិត​សាធារណៈ​

បោះពុម្ព

​ដោយ បូ សាវី និង អ៊ឹង ប៊ុនថន ថ្ងៃច័ន្ទ ទី23 មេសា ឆ្នាំ2012 ម៉ោង16:53

សាលា​​ដំបូង​​ខេត្ត​សៀ​ម​រាប ​នៅ​ព្រឹក​​ថ្ងៃច័ន្ទ​នេះ ​បាន​កោះ​ហៅ​ប្រធាន​​មន្ទីរ​​សង្គម​​​​​​កិច្ច​​អតីត​​​យុវជន​​ និង​យុវនិតិ​សម្បទា ​​ខេត្ត​​នេះ ឲ្យ​ចូល​ខ្លួន​មក​​បំភ្លឺ​ពាក់​ព័ន្ធ​​ការ​​​ក្លែង​​​លិ​ខិត​​​សាធារណៈ​​​ប្រព្រឹត្ដិ​​កាល​​ពី​ឆ្នាំ​​២០០៩​​។​

ចៅក្រម​ស៊ើបសួ​រ​នៃ​សាលា​​ដំបូង​​ខេត្ត​​សៀម​រាប ​លោក ចែ សុង មាន​ប្រសាសន៏​​ប្រាប់​​​សំឡេង​​ប្រជា​ធិប​តេយ្យ ​VOD ថា​មន្ដ្រី​ពាក់ព័ន្ធ​​ដែល​​ក្លែង​​លិខិត​​សាធារណៈ​​នោះ ​មាន​ចំនួន ៤​នាក់​។ លោក​បន្ដថា​ លោក​បាន​​ចេញ​ដីកា​​កោះ​ហៅ ​លោក ភា សុផាត ប្រធាន​​មន្ទីរ​​សង្គម​​កិច្ច ​អតីត​យុទ្ធជន​ និង​​​យុវនី​​តិ​សម្បទា​​ឲ្យ​មក​​បំភ្លឺ​​​នៅ​ព្រឹក​​ថ្ងៃ​ច័ន្ទ​​នេះ វេលា​ម៉ោង៨ព្រឹក ​ប៉ុន្ដែ​រហូត​​ម​កដល់​ម៉ោង ​៣រសៀល មិន​​​ទាន់​ឃើញ​វត្ត​មាន​​របស់​លោក​​ប្រធាន​មន្ទីរនោះ នៅ​តុលាការ​ទេ​ ៖ “អានីស​សុទ្ធ​រឿង​ចាំ​មើល​តិច​ទៅ ក្រែង​លោរ​គាត់​អាច​ទំនេរ​អី បើ​តាម​នីតិ​វិធី​បើ​សិន​ជា​ការ​កោះ​ហៅ​មិន​ចូល​ទេ​ យើង​អាច​នាំហើយ”។

 
 

ប្រធាន​បេន​ឡាន​សៀម​រាប​ រង​ការ​ចោទ​ថា ​បង្ខំ​អ្នក​រត់​តាក់​ស៊ី​អោយ​បង់​ប្រាក់​ខុស​ច្បាប់​

បោះពុម្ព

​ដោយ បូ សាវី និង អ៊ឹង ប៊ុនថន ថ្ងៃពុធ ទី18 មេសា ឆ្នាំ2012 ម៉ោង17:04

ក្រុម​​​អ្នក​​​បើក​​​បរ​​​រថ​​​យន្ដ​​​ដឹក​​​ភ្ញៀវ​​​​​​ ​ពី​ខេត្ត​​​​ព្រៃ​​​​វែង​​​ និង​​ខេត្ត​កំពង់​ធំ ឆ្លង​កាត់​​ខេត្ត​​សៀម​​រាប​​ ​ទៅ​ក្រុង​​ប៉ោយ​​​ប៉ែត​ បាន​ចោទ​ប្រកាន់ ​ប្រធាន​បេន​ឡាន​​ចុង​​កៅ​ស៊ូ នៅ​​​ខេត្ត​សៀម​រាប​ថា​ ​បាន​ចាប់​​បង្ខំ​​ឲ្យ​​ពួក​គេ​​ បង់​​លុយ​ថ្លៃ​បេន​ខុស​ច្បាប់​ ជា​ថ្នូរ​នឹង​ឆ្លង​កាត់​ខេត្ត​ទេស​ចរណ៍​​មួយ​​នេះ​ ។

លោក ​ជិន​ យាង ​អះ​អាង​ថា​ ជា​អ្នក​បើក​បរ​រថ​យន្ដ​ដឹក​ភ្ញៀវ​ពី​ខេត្ត​​កំពង់​ធំ​ ទៅ​ក្រុង​ប៉ោយ​​ប៉ែត ​​និយាយ​ថា​ ក្រុ​មអ្នក​កាង​បេន​ឡាន​ចុង​​កៅ​ស៊ូ ​បាន​ជិះ​​ម៉ូតូ​ដេញ​​តាម​ពី​ក្រោយ​​ឡាន​​​របស់​​គាត់​​ដោយ​​ទារ​ប្រាក់​​ចំនួន​១៧០០០​​រៀល​ ខណៈ​បណ្ដា​ខេត្ត​ផ្សេងៗ​​ទៀត​​ពុំមាន​គោល​​ការណ៍​​ ឲ្យ​​យក​​ថ្លៃ​​បេន​ឡាន​​ដែល​​​គ្រាន់​​​តែ​ឆ្លង​កាត់​នោះ​ឡើយ​ ៖”​​ខ្ញុំ​ធ្វើ​ដំណើរ​ហ្នឹង គេ​ជិះ​ម៉ូ​តូ​ដេញ​ពី​ក្រោយ​មក គេ​អោយ​ខ្ញុំ​ឈប់ ខ្ញុំ​ថា​ឈប់​មាន​ការ​អី គេ​ថា​ឈប់​បង់​បេន​សិន ខ្ញុំ​ថា ខ្ញុំ​មាន​ចាប់​បេន​ហ្នឹង​ណា ខ្ញុំ​មាន​ចូល​បេន​ហ្នឹង​ណា ខ្ញុំ​មក​ពី​កំពង់​ធំ អោយ​ខ្ញុំ​បង់​ម៉េច បើ​ខ្ញុំ​បង់​បេន​ពី​កំពង់​ធំ​មក​រួច​ហើយ ខ្ញុំ​គ្រាន់​តែ​ឆ្លង​កាត់​ខេត្តអញ្ចឹង បង់​បេន​ដែរ​ គេ​ថា​ហេ​ត្រូវ​តែបង់ ពីឡាន​ពួក​កំពង់​ចាម​កំពង់​អីមក ក៏​ត្រូវ​តែ​បង់​អញ្ចឹង​ដែរ ខ្ញុំ​ថា​ទេ ដូចវា​​មិន​ដែល​មាន​ស្រុក​ខ្មែរ មាន​តែ​សៀម​រាប​ហ្នឹង​មួយ”។

 
 


អត្ថបទផ្សេងៗ...

ទំព័រ​ទី 1 ​ទាំងអស់ 6 ទំព័រ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com