សិទ្ធិមនុស្ស

បុរស​ពីរ​នាក់​មក​កម្ពុជា​វិញ បន្ទាប់​ពី​ធ្វើ​អ្នក​នេសាទ​ ទាំង​យប់​ទាំង​ថ្ងៃ​កណ្តាល​សមុទ្រ​អាត្លង់​ទិក ជា​ច្រើន​ខែ

បោះពុម្ព

​ដោយ ជន ស្រីណុច និង អៀត ដារ៉ាវុធ ថ្ងៃពុធ ទី16 ឧសភា ឆ្នាំ2012 ម៉ោង17:46

បុរស​ពីរ​នាក់ ដែល​​បាន​​ទៅ​​ធ្វើ​​ការ​​ជា​​អ្នក​​នេសាទ​ នៅ​​លើ​​សមុទ្រ​​​អាត្លង់​ទិក ក្នុង​ប្រទេស​​សេនេ​​ហ្គាល់ (Senegal) បាន​​ត្រឡប់​​​មក​​ដល់​​ប្រទេស​​កម្ពុ​ជា​វិញ ​នៅ​​រសៀល​​ថ្ងៃ​ពុធ​នេះ​ បន្ទាប់​​ពី​ពួ​ក​​គេ​​​បាន​ធ្វើ​ជាអ្នក​នេ​សាទទាំង​យប់​ទាំង​ថ្ងៃ​ ដោយ​មិន​ទទួល​បាន​ប្រាក់​កម្រៃ​ អស់រយៈ​ពេល​​ជា​ច្រើន​​ខែ។

​មន្ត្រីកម្មវិធីផ្នែកសិទ្ធ​ការងារនៃ​មជ្ឈ​​មណ្ឌល​អប់រំ​ច្បាប់​​​សំរាប់​​សហគមន៍ (CLEC) លោក ហ៊ុយ ពេជ្រ​សុវណ្ណ ប្រាប់​ VOD ថា កម្មករពីរ​​នាក់​​នោះ គឺ​ម្នាក់​​ឈ្មោះ ហាន​​ ពេជ្រ មាន​ស្រុក​កំណើត​ នៅ​ភូមិ​ព្រៃ​​ផ្តៅ ឃុំ​ភ្នំ​កុង ស្រុក​​អង្គរ​ជ័យ ខេត្ត​កំពត និង​ម្នាក់​ទៀត​ឈ្មោះ តយ គឿន រស់​នៅ​ភូមិ​កណ្តាល ឃុំឈើ​តុំ ស្រុក​ក្រគរ ខេត្ត​ពោធិ​សាត់ បាន​ត្រឡប់​​មក​​ដល់​​កម្ពុជាវិញ​ហើយ បន្ទាប់​ពី​ពួកគេ​ធ្វើ​ជាអ្នក​នេសាទ​អស់​​រយៈ​ពេល​៩ខែ​ នៅ​លើ​សមុទ្រ​អាត្លង់​ទិក​ ក្នុង​​ប្រទេស​​សេនេ​ហ្កាល់​​។ លោក​ ​ហ៊ុយ ពេជ្រ​​សុវណ្ណ បន្ត​ថា អ្នក​​ទាំង​​ពីរ​​នាក់ ​បាន​ចេញ​ទៅ​ប្រទេស​សេនេ​ហ្កាល់ តាម​​រយៈ​​ក្រុមហ៊ុន​ហ្វូនិច អ៊ីន​ធើ​ណេ​សិន​​​ណល ខូអិលធីឌី ដោយ​​ភាគី​​ក្រុម​​ហ៊ុន​បានស​ន្យា​ថា ឲ្យ​ពួក​គេ​ទៅ​ធ្វើ​ការ​ងារ​​នៅ​ប្រទេស​​ជប៉ុន ប៉ុន្តែជា​ក់​ស្តែង​​ពួក​គេ​ ត្រូវ​​បាន​​​គេ​បញ្ចូន​ទៅ​ប្រទេស​សេនេហ្កាល់ ដោយធ្វើ​ជាកម្មករ​​នៅ​លើទូកនេសាទ​​រហូត។

 

សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​ប្រើ​ពល​កម្ម​កុមារ​ និង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​​នៅ​តំបន់​ទេស​ចរណ៍​

បោះពុម្ព

​ដោយ បូ សាវី និង អ៊ឹង ប៊ុនថន ថ្ងៃសុក្រ ទី11 ឧសភា ឆ្នាំ2012 ម៉ោង16:55

អង្គការ​​សង្គម​​ស៊ីវិល​​ចំនួន​ ​​១៣​​ ​ដែល​​ធ្វើ​ការ​​ប្រឆាំង​នឹង​​ការ​​ប្រើ​​កំលាំង​​ពលកម្ម​​លើ​កុមារ​ ​និង​​ការ​​​ជួញ​​ដូរ​​​​ផ្លូវ​​ភេទ​ ​ព្រួយ​​បារម្ភពី​​ការ​​ប្រើ​​កំលាំង​​​ពលកម្ម​​​លើ​​​កុមា​រ​​ និង​​ការ​ជួញ​​​ដូរ​ផ្លូវ​​​​ភេទ​ ​​​នៅ​​ក្នុង​​តំបន់​​ទេសចរណ៍​​​ខេត្ត​​​សៀម​​​រាប ​។​​​

ការ​លើក​​ក្ដី​​​ព្រួយ​​​បារម្ភ​​នេះ​​ កើត​​ឡើង​​ខ​ណៈ​​​មាន​​កុមា​រ​​ជា​​ច្រើន​នាក់​​​ ដើរ​​​លក់​​វត្ថុ​​​អនុ​ស្សាវ​​រី​យ៍​​​ ​អោយ​ភ្ញៀវ​​ទេស​ចរ​នៅ​ក្នុង​តំបន់​​​រមណី​យ​​​ដ្ឋាន​​​អង្គរ​​​​។​

ប្រធាន​​ក្រុម​​ប្រឹក្សា​​យុវជន​​កម្ពុជា​ និង​ជា​ប្រធាន​គណៈ​​​កម្មការ​​សង្គម​​ស៊ីវិល​​ ប្រឆាំង​​ពល​កម្ម​​​កុមារ​​ខេត្ត​​​សៀម​រាប​ ​​​លោក​​ ជា​ ផុង ​ប្រាប់​សំឡេង​​ប្រជាធិប​​តេយ្យ​​ VOD ​​នៅ​​ពេល​​លោក​​ចូល​រួម​​​វេទិកា​​​សាធារណៈ​​ ស្ដី​ពី​​​ ​ការ​បញ្ជ្រាប​ពល​​កម្ម​​កុមារ​​​ និង​​​ច្បាប់​​ការ​​ជួញ​​ដូរ​​ផ្លូវ​ភេទ​​​លើ​​កុមារ​​​​ដល់​​​​សហ​​គ​មន៍​​​​ ​ដែល​​​ធ្វើ​​​នៅ​​​​មុខ​​​​ប្រាសាទ​អង្គរ​​វត្ដ​ សង្កាត់​​គោក​ចក ក្រុង​​សៀម​រាប ​​នា​ថ្ងៃ​សុក្រ​នេះ​​ថា ​​​តំបន់​​ទេសចរណ៍​​ប្រវត្ដិ​​​សាស្រ្ដ​​​​មួយ​​​នេះ​​ មាន​កុមារ​ជា​ច្រើន​នា​ក់​​ បាន​ប្រើ​​កំលាំង​​ពល​កម្ម​របស់​ខ្លួន​​​ទៅលក់​វត្ថុ​អនុ​ស្សាវ​រីយ៍​ និង​​បង្ខំ​​ឲ្យ​​​​ពួក​​​គេ​​​បង់​​ការ​​សិក្សា​ ​និង​​ខ្វះ​ការ​​អប់​​ពី​អាណា​ព្យាបាល​។

 
 

រដ្ឋ​មន្ត្រី​ការងារ​អាស៊ាន​សន្យា​នឹ​ង​បង្កើត​យន្ត​ការ ​ការ​ពារ​ពលករ​ចំណាក​ស្រុក​

បោះពុម្ព

​ដោយ ពៅ មេត្តា និង អ៊ឹង ប៊ុនថន ថ្ងៃសុក្រ ទី11 ឧសភា ឆ្នាំ2012 ម៉ោង11:33

asean-logoរដ្ឋមន្ត្រី​​ការងារ​​​របស់​​​ប្រទេស​​​ជា​ស​មាជិក​​អាស៊ាន​​ទាំង១០ ព្រមព្រៀង​គ្នា​នឹង​​​បង្កើត​​យន្ត​​ការ​​​ការពារសិទ្ធិ​ និង​បណ្តុះ​​បណ្តាល​ពលករ​​ឲ្យ​មាន​​ជំនាញ​ ដើម្បី​ងាយ​​ស្រួល​​គ្រប់​​គ្រង​ការ​ចំណាក​​​ស្រុក​រក​ការងារ​​ធ្វើ​នៅ​ក្នុង​តំបន់​ នៅ​​ពេល​​អាស៊ាន​​ក្លាយ​​​ជា​សហគមន៍​តែ​​មួយ​​នៅ​​ឆ្នាំ​​២០១៥​​។

នៅ​ក្នុង​សន្នីសីទ​សារ​ព័ត៌​មាន​​ បូក​សរុប​លទ្ធ​ផល​នៃ​ការ​ប្រជុំ​​រដ្ឋ​មន្ត្រី​ការងារ​​​អាស៊ាន​ ​​​នៅ​ព្រឹក​​ថ្ងៃ​សុក្រនេះ​ លោក ​សាត ​សមុទ្រ​ អនុ​រដ្ឋ​លេខាធិការ​ ​ក្រសួង​ការងារ​​ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ​​ ​កម្ពុជា​ថ្លែង​ថា ​ឧត្តម​មន្ត្រី​ការងារ​អាស៊ាន​ ​បាន​​​ព្រម​​ព្រៀង​​​គ្នា​​ថា​ នឹង​ជួប​​ប្រជុំ​​ជា​​រៀង​រាល់​ឆ្នាំ​ ដើម្បី​ជជែកពី​សិទ្ធិ ផល​ប្រ​យោជន៍ ​និង​ការអភិវឌ្ឍ​ជំនាញ​​របស់​​ពលករ​​ឲ្យ​កាន់​​តែ​​ប្រសើ​រ​​ ៖ “យើង​នូវ​មាន​ការ​ការ​ពារ​ពលករ​​ ការ​ពារ​សិទ្ធិ​សេរីភាពរបស់​​ពលករ​ទេសន្ត​​ប្រ​វេសន៍ យើង​នឹង​ជជែក​វែក​ញែកទៅទៀត​​ ការ​ពារ​សិទ្ធិ​ផល​ប្រយោជន៍​ទាំ​ងឡាយ ដែល​មាន​នៅ​ក្នុង​ទំនាក់​ទំនង​វិជ្ជា​ជីវៈ​ យើង​នឹង​មានការ​ងារ​បណ្តុះ​បណ្តាលជំនាញ​ដល់​កម្ម​ករ​និ​យោជិក ទូ​ទាំង​បណ្តា​​ប្រ​ទេស​អាស៊ាន​ ដូច្នេះ​ដើម្បី​ធ្វើការ​រួម​គ្នា​បាន ក្លាយ​ជាសមា​គម​តែ​មួយ​​ វាស​នា​តែ​មួយ”។

 
 

សហ​គមន៍​​ព្រៃ​ឈើ​នឹង​ជួប​ជុំ​គ្នា ​នៅ​កន្លែង​គេ​បាញ់​សម្លាប់​លោក ឈុត ​វុទ្ធី​នៅ​ក្នុង​ខេត្ត​កោះ​កុង

បោះពុម្ព

​ដោយ នួន បូរិន ថ្ងៃព្រហស្បតិ៍ ទី10 ឧសភា ឆ្នាំ2012 ម៉ោង09:41

ប្រជា​​ពលរដ្ឋម​ក​ពី​ខេត្ត​ចំនួន​៨ ​ដែល​​រង​​ផល​ប៉ះ​ពាល់​ពី​ការ​កាប់​​បំផ្លាញ​ព្រៃ​​ឈើ បា​ន​ចាប់​ផ្ដើម​ទៅ​ជួប​ប្រជុំ​គ្នា​នៅ​ខេត្ត​កោះ​កុង​ នៅ​ថ្ងៃព្រហស្បតិ៍​​នេះ​ ដើម្បី​ល្បាត​ព្រៃ​ និង​​ប្រមូល​​​ភស្តុតាង​​អំពី​​កា​រ​​កាប់​ឈើ​​ខុស​ច្បាប់​នៅក្នុ​ង​តំបន់​នោះ ​​ខណៈ​​ពួក​គេ​ចង់ទៅ​ពិនិត្យ​កន្លែង​​បាញ់​​សំលាប់​សកម្ម​​ជន ឈុត វុទី្ធ។​​

លោក​ កែវ រតនៈ​ អ្នក​រាយការណ៍​អោយសំឡេង​ប្រជាធិប​តេយ្យ​ VOD ​​ដែល​បាន​ចេញ​ដំណើរ​​ជា​មួយ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ដើម្បី​ស្រង់​យក​ព័ត៌​មាន ​អំពី​សកម្ម​ភាព​របស់​សហគ​ម​ន៍​​ព្រៃ​ឈើ​បាន​អោយ​ដឹង​ថា ​សហគមន៍​ព្រៃ​ឡង់ ​និង​សកម្មជន​សង្គម​ស៊ីវិល​ មាន​គ្នា​ប្រមា​ណ​​​ជា​៣០០​នាក់​ ពួក​គាត់​ចាប់​ផ្ដើម​ចេញ​ដំណើ​រហើយ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ហើយ​រំពឹង​ថា​​នៅ​​រសៀល​​បន្តិច​ពួក​គាត់​នឹង​ទៅ​ដល់​ស្រុងថ្មបាំង ​ខេត្ត​កោះ ​ហើយ​​ថ្ងៃ​ស្អែក​នឹង​ចាប់​​ផ្ដើម​ដើរ​ល្បាត​​ព្រៃ​​។

ដំណើរ​​ល្បាត​​​ព្រៃ​របស់​​សហគ​មន៍​​ព្រៃ​​ឈើ​​កម្ពុជា​ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ មជ្ឈមណ្ឌល​​​សិទ្ធិ​​មនុស្ស​​កម្ពុជា​។​

 
 

អ្នក​រាយ​ការណ៍​ពិសេស​ អ.ស.ប ចាត់​ទុក​ឃាត​កម្ម​លើ​លោក​ ឈុត វុទ្ធី ថា​ជា​សញ្ញា​ ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​

បោះពុម្ព

​ដោយ នូន បូរិន ថ្ងៃព្រហស្បតិ៍ ទី10 ឧសភា ឆ្នាំ2012 ម៉ោង09:10

Sorya-Subadi-vodអ្នក​រាយ​ការណ៍​ពិ​សេស​​របស់​​អង្គការ​​សហ​ប្រជា ជាតិ​ ​បាន​​ហៅ​​ឃាត​​កម្ម​​លើ​​សកម្ម​​ជន​​ការ​ពារ​​ព្រៃ​​ឈើ​​​លោក​​ ឈុត វុទ្ធី ថា​​ជា​សញ្ញា​​មួយ​​ នៃ​​ការ​​វាយ​​លុក ​ទៅ​​លើ​​អ្នក​​ការ​ពារ​​សិទ្ធិ​​មនុស្ស ​និង​​សិទ្ធិ​របស់​​ប្រជាពលរដ្ឋ​ ដ៏​​​គួរ​​ឲ្យ​ភ័យ​​ខ្លាច។ ​

ថ្លែង​​ក្នុង​​បទ​​សំភាសន៍​ខ្លី​​មួយ​​ជាមួយ​​​បណ្តាញ​​ទូ​រ​ទស្ស​ន៍​​​ BBC លោក​ ​សូរិយា ប្រាសាទ​ ស៊ូ​ប៊ែឌី ​បាន​ថ្លែ​ង​​ថា​ លោក​​មាន​​ការ​​សោក​​ស្តាយ​​ជា​ខ្លាំ​ង​ ចំពោះ​​អ្នក​​ការ​ពារ​​សិទ្ធិ​​មនុស្ស​​នៅ​​កម្ពុជា​ ដែល​​កំពុង​​​ប្រឈម​​នឹង​​ការ​ធ្វើ​​ទុក្ខ​​បុក​ម្នេញ។

 
 

មន្រ្តីUN ហៅ​ករណី​ជម្លោះដី​នៅ​បុរី​កីឡា​ថា​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​អមនុស្ស​ធម៌​

បោះពុម្ព

​ដោយ ញឹមសុខន និងអ៊ឹង ប៊ុនថន ថ្ងៃពុធ ទី09 ឧសភា ឆ្នាំ2012 ម៉ោង17:57

suya-subady-khornអ្នក​រាយកា​ណ៏ពិសេស​ របស់​អង្គការ​សហប្រជាជាតិ​​ ទទួល​​​បន្ទុក​​​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​លោក​ សុរិ​​យា ស៊ូប៊ែឌី បាន​ហៅ​កា​រ​អភិវឌ្ឈន៍ ដោយ​បណ្តេញ​ពល​រដ្ឋ​នៅ​តំបន់​បុរីកីឡា ​ថា​​ជា​​ការ​​​រំលោភ​​​​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​​​ និ​ង​ជា​អំពើ​អមនុ​​ស្ស​​ធម៌។

​ការ​ថ្លែង​បែប​នេះរ​បស់​អ្នក​រាយ​កាណ៏​ពិសេស ​សិទ្ធិ​មនុស្ស​អង្គ​ការ​​សហ​ប្រជាជាតិ ​បាន​ធ្វើ​​ឡើង​ នៅ​​​ថ្ងៃ​ពុធ​ ទី៩​ ខែឧ​សភានេះ​ ខណៈលោក​ចុះ​ទៅ​ពិនិត្យ​ឃើញ​ស្ថាន​ភាព​​ផ្ទាល់​​នៃ​ទុក្ខ​​លំបាក​ របស់​អ្នក​បុរី​កីឡាដែល​រង​​ការ​បណ្តេញ​ចេញ។​ អតីត​អ្នក​ភូមិ​បុរីកី​ឡា​រាប់​រយ​នាក់​​ ដែលមិ​ន​ព្រម​ចាក​​ចេញ ​ពួកគេបានរស់នៅប​​ណ្តោះអាសន្ន​​ ក្រោមដំបូងតង់កៅស៊ូតូចៗ សង់នៅលើគំនរសំរាម ស្អុយរលួយ ជាប់របងដីចាស់​​របស់ពួក​គេ​ ដែលពេលនេះក្លាយជារបស់​ក្រុម​ហ៊ុនផានអ៊ីម៉ិច ប្រគល់​ឲ្យ​អ្នកបុរីកីឡាផ្សេងទៀត។ លោក សុរិ​​យា ស៊ូប៊ែឌី បន្តថា​ មកដល់ទស្សវត្សទី២០​​នេះ​ហើយ​​​​​មិនសមមានមនុ​​ស្សរងគ្រោះ​​បែបនេះទៀតទេ ៖ “ឃើញ​នូវ​ទិដ្ឋភាព​បែប​នេះ ​គាត់​មាន​​ការ​ព្រួយ​បារម្ភ ​គិត​គួរ​ដល់​បញ្ហា​ដែល​បង​ប្អូន​រស់​នៅ​របៀប​នេះ។ ប​ង​ប្អូន​មិន​មែន​មាន​តែប​ញ្ហាសិ​ទ្ធិ​មនុស្សនោះ​ទេ ​បងប្អូន​មាន​ទាំង​បញ្ហា​មនុស្ស​ធម៌​ទៀត​។”​

 
 

ទំព័រ​ទី 1 ​ទាំងអស់ 34 ទំព័រ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com