ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន​អំពាវ​នាវ​ឲ្យ​អ្នក​តវ៉ា​ហ្វិលីពិន​ កុំទៅ​ឆក​សមុទ្រ​ shoal ដែល​កំពុង​មាន​ជំលោះ​ជាមួយ​ចិន​

បោះពុម្ព

​ដោយ Peter Heng និងនូន បូរិន ថ្ងៃសុក្រ ទី18 ឧសភា ឆ្នាំ2012 ម៉ោង16:17

ប្រធានាធិបតី​​ប្រ​ទេស​ហ្វីលី​ពីន​ Benigno Aquino​ ​​បាន​ប្រកាស​ប្រាប់​អ្នកតវ៉ា​ឲ្យបញ្ឈប់ផែន​​ការ​ចេញ​​​ដំណើរ​នាវា ទៅ​​សមុទ្រ​​ចិន​​ខាង​​ត្បូង ​​ដែល​ជាកន្លែងដែលមាន​បញ្ហា​ជាមួយ​ចិន នេះ​បើយោង​តាម​សម្តីរ​អ្នកដឹក​នាំ​ក្រុម អ្នកតវ៉ា ។

ក្រុម​មនុស្ស​ប្រ​ហែល​ជា​ ២០នាក់​ ​នេះ ដឹក​នាំ​ដោយ​​អតីត​​មន្រ្តី​ដែន​សមុទ្រ​​ Nicanor Faeldon​​ ដោយ​ក្នុង​នោះ​​មាន​អ្នកយក​សារ​ពត៌​មាន ទូរទស្សន៍ ​​​មាន​​គម្រោង​ធ្វើដំណើរ​​​​បន្ត​ទៅ​​ តំបន់​​​Scaborough ​​Shoal ​ដោយ​ចេញ​ដំណើរពី​ឈូង​​សមុទ្រ​ខា​ងជើង​ នៃ​ Masinloc។​

 
 

ប្រទេស​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ បើក​កិច្ច​ប្រជុំ​ពង្រឹ​ង​អទិភាព​បរិស្ថាន​​

បោះពុម្ព

​ដោយ Peter Heng និងនូន បូរិន ថ្ងៃសុក្រ ទី18 ឧសភា ឆ្នាំ2012 ម៉ោង15:42

មន្ត្រី​​​​ជាន់​​​ខ្ពស់​​ផ្នែក​​​បរិ​ស្ថាន​ ​មក​​​ពី​​​ប្រ​ទេស​​​​មហា​​អនុ​​តំបន់​​​ទន្លេ​​មេគង្គ ​​​​បាន​​បើក​​ប្រ​ជុំ​​របស់ខ្លួ​នថ្ងៃ​នេះ​​​​ នៅ​ក្រុង​ Jinghong ប្រទេស​ចិន​ ស្តី​​ពី​​សកម្មភាព​​អទិ​ភា​ព​នៃកិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​​តាម​​ប្រ​​ព័ន្ធ​ដង​ទន្លេ​​មេគង្គ។​​

របាយ​ការណ៍​នៃ​កិច្ចប្រជុំ​ បានលើក​ឡើងថា​ រយៈពេល​ ​៥ឆ្នាំ​ដំ​បូង​ ​​គេបាន​​បង្កើត​​ការ​​យល់​​ដឹង ​​និង​ការ​​ទទូល​យក​កា​រ​អភិវឌ្ឍ​សំ​ដៅកា​រ​គ្រប់​គ្រ​ង​បរិស្ថាន ​​តាមដង​ទន្លេ​មេគង្គ​​​អោយមានប្រសិទ្ធភាព ហើយ ​​​ឥឡូវ​​​​គេ​បានផ្តោត​​លើ​ការ​​​​ពង្រឹង​​បន្ថែមទៀ​ត​​ នូវអ្វី​ដែល​មិនទាន់បាន​​សំរេច​ក្នុង​ពេលប្រជុំ​កន្លងមក។

របាយការណ៍​​ បានអោយ​ដឹង​ទៀតថា ​មន្ត្រី​ក្រុមការងារ​​បរិស្ថាន​ ​បានកំពុង​បញ្ចប់​នូ​វផែន​ការ  ​សម្រាប់​​រយៈ​ពេល ១៨ខែ  ដែល​ជាកម្មវិធី​ស្នូរ​នៃការ​​អភិរក្ស​ជីវ​​ចំរុះ ​បរិ​ស្ថាន សំដៅ​​ការ​ពា​រ​ខ្សែរ​​ទឹក​​ដ៏​​សំ​ខាន់ ​ក្នុង​​ការ​​អភិវឌ្ឍ​​​សេដ្ឋកិច្ចតាម​ដង​​ទន្លេ​មេ​គង្គ ដែលមាន​រយៈ​ពេលយូរ។​

 
 

មាន​មនុស្ស ៣៤ស្លាប់ ក្នុង​ឧបទ្ទវហេតុ ​គ្រោះ​ថ្នាក់​ចរាចរ​នៅ​វៀត​ណាម ​​

បោះពុម្ព

​ដោយ នូន បូរិន ថ្ងៃសុក្រ ទី18 ឧសភា ឆ្នាំ2012 ម៉ោង11:47

ពួក​នគរបាល​និយាយថា ​មាន​អ្នក​ដំណើរ​ចំនួន ​៣៤នាក់ បាន​ស្លាប់​ភ្លាម​កន្លែង​​កើត​​ហេតុ​ និង ២០នាក់ ទៀត​រង​របួស​ធ្ងន់ ​ដោយសារ​តែឡាន​​ដែល​ពួក​គេបាន​ជិះ ​ទៅ​បុក​ស្ពាន​ហើយ​ ក្រឡាប់​ផ្ទុះ​ឆេះយ៉ាង​ខ្លាំង​ ហើយ​បាន​ធ្លាក់​ចូល​ក្នុង​ទឹក​ទន្លេ ​នៅតំបន់​មួយ​នៅ​ភាគ​​ខាង​ត្បូង​ ក្រុង​ហូជីមិញ។​

ពួក​នគរបាល​ បានប្រាប់ ​AFP ថា រថយន្ត​ក្រុង​ដឹង​អ្នក​ដំណើរ​នេះ ​បានជួប​គ្រោះ​ថា្នក់​ កាល​ពីយប់​ថ្ងៃ​ព្រហស្បតិ៍​​មិ្សល​មិញ​​នេះ។ ​

ករណី​នេះអាជ្ញាធរ​និយាយ​ថា ​ខ្លួន​នឹង​ស៊ើប​​អង្កេត​​ ថា​​​វា​​កើត​​ឡើង​​ដោយ​​សារ​អ្វី​ អ្នក​បើកបរ​ស្រវាំង​ ឬ​យ៉ាង​ម៉េច​?​

ផ្ញើរព័ត៌មាននេះ

 
 

លោកស្រី Clinton ចង់​ឃើញ​អ្នក​ទោស​នយោ​បាយ​នៅ​ភូមា​មាន​សេរីភាព​​

បោះពុម្ព

​ដោយ Peter Heng និងនូន បូរិន ថ្ងៃសុក្រ ទី18 ឧសភា ឆ្នាំ2012 ម៉ោង11:32

haralli-clinton-afpរដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក ​Hillary Clinton​​ បាន​​អំពាវ​នាវ​​ កាល​ពី​ថ្ងៃព្រហស្បត្តិ៍​ដល់​​ប្រទេស​ភូមា​​ ឲ្យ​ដោះ​លែង​​អ្ន​ក​ទោស​នយោបាយ​ទាំង​​អស់​ឲ្យ​​រួច​ពី​​ការ​​ឃុំ​​ឃាំង​។

​លោក​ស្រីរដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ និយាយ​ថា​អាមេរិ​ក​ពិត​ចង់​ឃើញ ​អ្នក​ទោស​នយោបាយ​​ដែល​​នៅ​​សេស​សល់​ទាំងអស់​ ត្រូវ​បាន​ដោះលែង ​ហើយថា ​ប្រការ​នេះ ​គឺជាផ្នែក ​មួយ​ដ៏​ធំ​នៃ​ការ​កែ​ទម្រង់​ប្រទេស ​។

​លោក​ Hillary Clinton​​ ថ្លែង​ដូចនេះ​បាន​ធ្វើឡើង ​នៅចំពោះ​មុខលោក​ Wunna Maung Lwin ​រដ្ឋ​មន្ត្រី​​ការ​បរទេស ​ភូមា ដែល​កំពុង​ធ្វើទស្សន​កិច្ច​នៅក្រុង​វ៉ាស៊ីន​តោន។

ប្រ​ទេស​​ភូមា​​បាន​​ឲ្យ​ដឹង​ថា​ ខ្លួនបាន​ដោះលែង​​អ្នកទោស​នយោបាយ​​ជាង​ ២០០​នាក់ ​នៅខែ​តុលា ​​​​​២០១១​ ហើយ​ក្រោយ​មក​អ្នកទោស​​នយោបាយ​​ជាង ៣០០​នាក់ ​ត្រូវ​បាន​​ដោះលែង​​​កាល​​ពីខែ​មករា ​ដើមឆ្នាំ២០១២ នេះ គឺ​ធ្វើឡើង​ ដើម្បី​​ឲ្យ​​អា​មេរិក​​​ស្តារ​​ចំនង​​ការ​​ទូត​ពេញ​លេញ​ទ្បើង​វិញ៕

ផ្ញើព័ត៌មាននេះ

 
 

អាមេរិក​ចាប់​ផ្ដើម​ដាក់​វិនិ​យោគ​ទុននៅ​​​ប្រទេស​ភូមា​

បោះពុម្ព

​ដោយ Peter Heng និងនូន បូរិន ថ្ងៃសុក្រ ទី18 ឧសភា ឆ្នាំ2012 ម៉ោង10:56

barak-afpប្រធានា​ធិបតី​​អាមេរិក​ លោក ​​បារាក់​ អូបាម៉ា ​កាល​​ពី​​ថ្ងៃ​ព្រហស្បតិ៍​​​ម្សិល​មិញ​​​ បាន​​​សំរួល​​​វិបត្តិ​​​​​ប្រ​ទេស​​​​ភូមា​​ ដោយ​​សំរេច​អោយ​​មាន​ការ​​​ធ្វើ​​​​វិនិយោគ​​​ និង​ការ​​​ដាក់​​​​ទូត​​អាមេរិក​​​ប្រចាំ​​ប្រទេស ​ដែល​​ធ្លាប់​​​គ្រប់​​​គ្រង​​​​ដោយ​​ពួក​​យោធា ​​អស់​រ​យៈ​ពេល​​ជាង​២០​​​ឆ្នាំ ​​។

ប៉ុន្តែ​អ្នក​វិភាគ​និយាយ​ថា​​ ការ​សំរេច​របស់​លោក​ប្រធានា​ធិបតី ​បារាក់ ​អូបាម៉ា​ ​​​គឺ​ជា​ការ​សំឡឹង​​មើល​ពី​អានុភាព​​​ភាព​​ដ៏​ច្រើន​​ គឺ​​ទៅ​លើ​ការ​​គ្រ​ប់​គ្រង​​​របស់​​រដ្ឋា​​ភិ​បាល​​មួយ​បែប​ស៊ីវិល​​​ ​ដោយ​​លោក​ព្យាយាម​​រក្សា​ទុក​នូវ​ការ​កត់​ត្រា​ទុក​ឈ្មោះ​​ពួក​ឧត្តម​​សេនីយ៍​​យោធា ​ដែល​មាន​ប្រាក់​ស្ដុក​​ស្តម្ភ​​បាន​​មក​ពី​ការ​កេង​ប្រវ័ញ្ច​​​មូល​និធិ​របស់​រដ្ឋ​។​ នេះ​បើ​យោង​តាម​ទីភ្នាក់​ងារ​សារពត៌មាន​ AFP។​​

អាមេរិក​បន្ថូរ​បន្ថយ​ ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ទៅ​លើ​ប្រទេស​ភូមា ​គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ព្យួរ​​​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច រ​បស់​សហភាព​អឺរ៉ុប ​និង​ប្រទេសនៅ​អាស៊ី ៕

ផ្ញើពត៌មាននេះ

 
 

ទំព័រ​ទី 1 ​ទាំងអស់ 163 ទំព័រ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com