ដោយ Peter Heng និងនូន បូរិន ថ្ងៃសុក្រ ទី18 ឧសភា ឆ្នាំ2012 ម៉ោង16:17
ប្រធានាធិបតីប្រទេសហ្វីលីពីន Benigno Aquino បានប្រកាសប្រាប់អ្នកតវ៉ាឲ្យបញ្ឈប់ផែនការចេញដំណើរនាវា ទៅសមុទ្រចិនខាងត្បូង ដែលជាកន្លែងដែលមានបញ្ហាជាមួយចិន នេះបើយោងតាមសម្តីរអ្នកដឹកនាំក្រុម អ្នកតវ៉ា ។
ក្រុមមនុស្សប្រហែលជា ២០នាក់ នេះ ដឹកនាំដោយអតីតមន្រ្តីដែនសមុទ្រ Nicanor Faeldon ដោយក្នុងនោះមានអ្នកយកសារពត៌មាន ទូរទស្សន៍ មានគម្រោងធ្វើដំណើរបន្តទៅ តំបន់Scaborough Shoal ដោយចេញដំណើរពីឈូងសមុទ្រខាងជើង នៃ Masinloc។
ដោយ Peter Heng និងនូន បូរិន ថ្ងៃសុក្រ ទី18 ឧសភា ឆ្នាំ2012 ម៉ោង15:42
មន្ត្រីជាន់ខ្ពស់ផ្នែកបរិស្ថាន មកពីប្រទេសមហាអនុតំបន់ទន្លេមេគង្គ បានបើកប្រជុំរបស់ខ្លួនថ្ងៃនេះ នៅក្រុង Jinghong ប្រទេសចិន ស្តីពីសកម្មភាពអទិភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមប្រព័ន្ធដងទន្លេមេគង្គ។
របាយការណ៍នៃកិច្ចប្រជុំ បានលើកឡើងថា រយៈពេល ៥ឆ្នាំដំបូង គេបានបង្កើតការយល់ដឹង និងការទទូលយកការអភិវឌ្ឍសំដៅការគ្រប់គ្រងបរិស្ថាន តាមដងទន្លេមេគង្គអោយមានប្រសិទ្ធភាព ហើយ ឥឡូវគេបានផ្តោតលើការពង្រឹងបន្ថែមទៀត នូវអ្វីដែលមិនទាន់បានសំរេចក្នុងពេលប្រជុំកន្លងមក។
របាយការណ៍ បានអោយដឹងទៀតថា មន្ត្រីក្រុមការងារបរិស្ថាន បានកំពុងបញ្ចប់នូវផែនការ សម្រាប់រយៈពេល ១៨ខែ ដែលជាកម្មវិធីស្នូរនៃការអភិរក្សជីវចំរុះ បរិស្ថាន សំដៅការពារខ្សែរទឹកដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតាមដងទន្លេមេគង្គ ដែលមានរយៈពេលយូរ។
ដោយ នូន បូរិន ថ្ងៃសុក្រ ទី18 ឧសភា ឆ្នាំ2012 ម៉ោង11:47
ពួកនគរបាលនិយាយថា មានអ្នកដំណើរចំនួន ៣៤នាក់ បានស្លាប់ភ្លាមកន្លែងកើតហេតុ និង ២០នាក់ ទៀតរងរបួសធ្ងន់ ដោយសារតែឡានដែលពួកគេបានជិះ ទៅបុកស្ពានហើយ ក្រឡាប់ផ្ទុះឆេះយ៉ាងខ្លាំង ហើយបានធ្លាក់ចូលក្នុងទឹកទន្លេ នៅតំបន់មួយនៅភាគខាងត្បូង ក្រុងហូជីមិញ។
ពួកនគរបាល បានប្រាប់ AFP ថា រថយន្តក្រុងដឹងអ្នកដំណើរនេះ បានជួបគ្រោះថា្នក់ កាលពីយប់ថ្ងៃព្រហស្បតិ៍មិ្សលមិញនេះ។
ករណីនេះអាជ្ញាធរនិយាយថា ខ្លួននឹងស៊ើបអង្កេត ថាវាកើតឡើងដោយសារអ្វី អ្នកបើកបរស្រវាំង ឬយ៉ាងម៉េច?
ផ្ញើរព័ត៌មាននេះ
ដោយ Peter Heng និងនូន បូរិន ថ្ងៃសុក្រ ទី18 ឧសភា ឆ្នាំ2012 ម៉ោង11:32
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Hillary Clinton បានអំពាវនាវ កាលពីថ្ងៃព្រហស្បត្តិ៍ដល់ប្រទេសភូមា ឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់ឲ្យរួចពីការឃុំឃាំង។
លោកស្រីរដ្ឋមន្ត្រីការបរទេសអាមេរិក និយាយថាអាមេរិកពិតចង់ឃើញ អ្នកទោសនយោបាយដែលនៅសេសសល់ទាំងអស់ ត្រូវបានដោះលែង ហើយថា ប្រការនេះ គឺជាផ្នែក មួយដ៏ធំនៃការកែទម្រង់ប្រទេស ។
លោក Hillary Clinton ថ្លែងដូចនេះបានធ្វើឡើង នៅចំពោះមុខលោក Wunna Maung Lwin រដ្ឋមន្ត្រីការបរទេស ភូមា ដែលកំពុងធ្វើទស្សនកិច្ចនៅក្រុងវ៉ាស៊ីនតោន។
ប្រទេសភូមាបានឲ្យដឹងថា ខ្លួនបានដោះលែងអ្នកទោសនយោបាយជាង ២០០នាក់ នៅខែតុលា ២០១១ ហើយក្រោយមកអ្នកទោសនយោបាយជាង ៣០០នាក់ ត្រូវបានដោះលែងកាលពីខែមករា ដើមឆ្នាំ២០១២ នេះ គឺធ្វើឡើង ដើម្បីឲ្យអាមេរិកស្តារចំនងការទូតពេញលេញទ្បើងវិញ៕
ផ្ញើព័ត៌មាននេះ
ទំព័រទី 1 ទាំងអស់ 204 ទំព័រ
ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
