ដោយ អៀត ដារ៉ាវុធ ថ្ងៃច័ន្ទ ទី20 កុម្ភៈ ឆ្នាំ2012 ម៉ោង14:29
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក វីល្លៀមហេក និយាយថា អ៊ីស្រាអែលនឹងមិនឆ្លាតវៃឡើយ ប្រសិនបើគេធ្វើការវាយប្រហារអ៊ីរ៉ង់ ស្តីពីកម្មវិធីនុយក្លេអ៊ែរ ដែលមានជម្លោះរបស់ប្រទេសនេះ។
លោក ហេក បាននិយាយថា អ៊ីរ៉ង់កាលពីពេលថ្មីៗនេះ មានបំណងចង់ចរចាពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយលោកមិនជឿថា អ៊ីស្រាអែល ចង់បើកការវាយប្រហារយោធាមួយទៅលើប្រទេសអ៊ីរ៉ង់នោះទេ។
លោក ហេក ថ្លែងក្នុងបទសម្ភាសន៍មួយប្រាប់ទូរទស្សន៍ប៊ីប៊ីស៊ីថា លោកគិតថា អ៊ីស្រាអែលក៏ដូចជាប្រទេសដទៃទៀតក្នុងពិភព គួរផ្តល់ឱកាសដល់ប្រទេសអ៊ីរ៉ង់ ដើម្បីចរចាជាជាងដាក់ទណ្ឌកម្ម។ លោកថា ការធ្វើបែបនេះ អាចទទួលបានជោគជ័យជាងការវាយប្រហារ។ លោក ហេក បញ្ជាក់ថា ខណៈអង់គ្លេសមិនចូលរួមក្នុងការរៀបចំផែនការណាមួយធ្វើការវាយប្រហារអ៊ីរ៉ង់នោះ លោកក៏នឹងមិនច្រានចោលជម្រើសនេះដែរ។ លោកថ្លែងថា គំនិតរបស់រដ្ឋាភិបាលអង់គ្លេស នៅតែផ្តោតទៅលើការទូត និងសេដ្ឋកិច្ច ដើម្បីនាំអ៊ីរ៉ង់ឱ្យចូលតុចរចាដោយជោគជ័យ៕
ផ្ញើពត៌មាននេះ
ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
