ជប៉ុន​កំពុង​ស្វែង​រក​ការ​បញ្ជាក់​ចំពោះ​កង​នាវា​ខ្លួន ដែល​បាន​បើក​ចូល​តំបន់​ជម្លោះ​ ជាមួយ​ចិន

បោះពុម្ព

japanise-survey-ship-afpកាល​​ពី​​ចុង​​សប្តាហ៍​​កន្លង​​ទៅ កង​ល្បាត​សមុទ្រ​របស់​ប្រទេស​ជប៉ុន ត្រូវ​បាន​កប៉ាល​​ចិន​​មួយ​ បញ្ជា​​ឲ្យ​បញ្ឈប់​​នាវា​​ល្បាត​ ដើម្បី​ស្រាវ​ជ្រាវ​មើល​ថា នាវា​នេះ​បើក​​ចូល​ក្នុង​ដែន​ទឹក ​ដែល​កំពុង​តែ​មាន​ជម្លោះ​​ឬក៍យ៉ាង​ណានោះ។​

​បណ្តាញ​ផ្សព្វ​ផ្សាយ​ Channel News Asia បាន​ស្រង់​សម្តី​កង​​នាវា​​ជប៉ុន​​ថា កប៉ាល់​​ជប៉ុន កំពុង​​តែ​ដឹក​នាំ​ស្រាវ​ជ្រាវ​មើល​​ កាល​ពីថ្ងៃអាទិត្យ​​មក នៅ​​ក្នុង​​ដែន​សមុទ្រ​​ប្រហែល​១៧០​គី​ឡូ​ម៉ែត្រ​​​​ភាគ​ខាង​​ជើង​​នៃ​តំបន់​ Kumejima ដែល​ជា​ផ្នែក​មួ​យនៃ​ខេត្ត​ភាគ​ខាង​ត្បូង​​បំផុត​​នៃ​ខេត្ត​ Okinawa ។

កង​នាវា ថា នៅ​ពេល​នោះ ​​​អាជ្ញា​ធរ​​ចិន​​​បាន​​ទាម​​ទារ​​ឲ្យ​​ពួក​​នាវា​​របស់​​ជប៉ុន​​​ឈប់។

 

ទី​ក្រុង​ប៉េ​កាំង​​និង​តូក្យូ​ ដែល​គេ​ដឹង​ថា មាន​ទំនាស់​នឹង​គ្នា នៅ​តំបន់​រ៉ែ​ឧស្ម័នដែល​បាន​លាត​សន្ធឹង​នៅ​ Chirakaba ឬ Chunxiao ដែល​​​ក្នុង​​សមុទ្រ​ចិន​ប៉ែក​ខាង​កើត ​និង​ជា​តំបន់​សេដ្ឋ​កិច្ច​ត្រួត​ស៊ីគ្នា៕

ចែក​រំលែក​ព័ត៌​មាន​នេះ  

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com