ភូមា នឹង​ទទួល​អ្នក​អង្កេត​ការណ៍​អាស៊ាន ឲ្យ​ចូល​រួម​អង្កេត​ការណ៍​នៅ​​ក្នុង​អំឡុង​​បោះ​ឆ្នោត

បោះពុម្ព

bumar-asian-afpប្រធា​នា​ធិបតី​នៃ​ប្រទេស​មីយ៉ាន់​ម៉ា បាន​​សន្យា​ថា​ ខ្លួន​​នឹង​​​​អនុញ្ញាតិ​​ឲ្យ​​​អ្នក​​អង្កេត​​ការ​​​​​អាស៊ាន​ ​ចូល​អង្កត​ការ​ណ៍​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ នៅ​ប្រទេស​ភូមា​ នៅ​​​កំឡុង​​ពេល​​បោះ​​ឆ្នោត​​​ខាង​​មុខ​​នេះ។

ការ​បោះ​​ឆ្នោត​នៅ​ប្រទេស​មីយ៉ាន់ម៉ា ឬភូមា នឹ​ង​មក​ដល់​នៅថ្ងៃ​ទី​០១ ខែ​​មេសា​ ឆ្នាំ​​២០១២​ ដែល​​​ការ​​បោះ​​ឆ្នោត​​នេះ លោ​ក​ស្រី​ អ៊ុង សាន​​ស៊ូជី ​គឺ​​ជា​​អ្នក​ទទួល​បាន​​រង្វាន់​​ណូ​បែល​​សន្តិ​​ភាព ក៏​បាន​ឈរឈ្មោះ​សម្រាប់​អាសនៈ​​រដ្ឋ​​សភា​​ជា​លើក​ដំបូង​ផង​ដែ​នោះ។ ការ​​បោះ​ឆ្នោត​​នៅ​​ពេល​នោះ គឺ​​​ជា​ការ​​បង្ហាញ​​ឲ្យ​ឃើញ​​នៅ​​កា​រ​​សាក​ល្បង​ដ៏​សំខាន់​​មួយ​ នូវ​​ការ​ធ្វើ​កំណែ​​ទំរង់​​ពី​​របប​​​យោធា​ នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា។

 

បណ្តា​ញ​​ផ្សព្វ​​ផ្សាយ​ Channel News Asia បាន​​ផ្សាយ​​នៅថ្ងៃអង្គារ​នេះថា សមា​គម​​ប្រជា​ជាតិ​​អាស៊ី​អាគ្នេយ៍ ឬ​​អាស៊ាន បាន​​និយាយ​​នៅ​​ក្នុង​​សេច​ក្តី​​ប្រ​កាស​​ព័ត៌​​មាន​​របស់​​ខ្លួន​​ថា ​ប្រធានាធិបតី​ភូមា លោក ថេន សេន បាន​ជួប​ជា​មួយ​​អគ្គ​​លេខា​ធិការ​​អាស៊ាន លោក ​ស៊ូរិន ពិត​ស៊ូ​វ៉ាន ហើយ​​បាន​​សន្យា​​ថា ​លោក​​​ចង់​​បាន​​អ្នក​​អង្គេត​​ការ​​​អាស៊ាន​ ចូល​ទៅ​អង្កេត​ការ​​ណ៍​នៅក្នុង​​​ការ​​​បោះ​ឆ្នោត​ នៅ​​ប្រទេស​​ភូមា​ នៅ​​ដើម​​ខែ​​មេសា​​ខាង​​មុខ​​នេះ ដើម្បី​​​តាម​​ដាន​​មើល​​ពី​ចំណុច​​មិន​ប្រ​ក្រ​តី​នានា​ ដែល​កើត​ឡើង​ នៅ​ក្នុង​កំឡុង​ពេល​នៃ​ការ​បោះឆ្នោត​​៕​

ចែក​រំលែក​ព័ត៌​មាន​នេះ  

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com