ដោយ អៀត ដារ៉ាវុធ ថ្ងៃអង្គារ ទី21 កុម្ភៈ ឆ្នាំ2012 ម៉ោង11:50
គណប្រតិភូរបស់ប្រទេសកូរ៉េខាងជើង បានចេញដំណើរនៅថ្ងៃអង្គារនេះ ដើម្បីចរចាអំពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ជាមួយនឹងសហរដ្ឋអាមេរិក។ ការចរចានេះ គឺជាលើកដំបូងបន្ទាប់ពីមរណៈភាពរបស់អតីតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ីល កាលពីចុងឆ្នាំ២០១១។
តាមបណ្តាញផ្សាយព័ត៌មាននានា គណប្រតិភូប្រទេសកូរ៉េខាងជើងនេះ ដឹកនាំដោយអនុរដ្ឋមន្ត្រីទីមួយ គឺលោក Kim Kye-Gwan ហើយដែលកិច្ចប្រជុំនោះ គឺជាមានលំដាប់ខ្ពស់។
គេសង្ឃឹមថា មេដឹកនាំវ័យក្មេងរបស់ប្រទេសកូរ៉េខាងជើង គឺលោក គីម ជុងអ៊ុន នឹងទទួលយកនៅអ្វីដែលមានស្រាប់ ប៉ុន្តែរបបនេះ បានព្រមានដល់ពិភពលោក មិនឲ្យមានក្តីសង្ឃឹមពីការប្រែប្រួលនយោបាយរបស់ប្រទេសនេះទេ៕
ផ្ញើពត៌មាននេះ
ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
