ដោយ អៀត ដារ៉ាវុធ ថ្ងៃពុធ ទី22 កុម្ភៈ ឆ្នាំ2012 ម៉ោង10:41
រដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននៅមិនទាន់សម្រេចចិត្ត នៅចូលរួមក្នុងសន្និសីទអន្តរជាតិនៅទីក្រុងទុយនីស ក្នុងប្រទេសទុយនេស៊ីនាសប្តាហ៍នេះ នៅឡើយទេ។ ការប្រកាសបែបនេះ គឺធ្វើឡើង បន្ទាប់ពីរុស្ស៊ីបានប្រកាសថា រុស្ស៊ី នឹងមិនចូលរួមសន្និសីទនោះទេ ពីព្រោះកិច្ចប្រជុំនោះ មិនបានតំណាងឱ្យផលប្រយោជន៍ភាគច្រើននៃប្រជាជនស៊ីរីទេ។
សេចក្តីរាយការណ៍ពីបណ្តាញផ្សាយព័ត៌មាននានានៅជុំវិញពិភពលោក បានរាយការណ៍ នៅថ្ងៃពុធនេះ ថា ក្រុមប្រទេសជាមិត្តរបស់ប្រទេសស៊ីរី នឹងជួបគ្នាជាលើកដំបូងនៅថ្ងៃសុក្រ ខាងមុខ បន្ទាប់ពីមានការឆ្លើយតបដោយប្រទេសចិន និងរុស្ស៊ី ដែលបានធ្វើពហិការសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានថ្កោលទោសទៅលើការបង្ក្រាបដោយបង្ហូរឈាមទៅលើការតវ៉ានៅស៊ីរី ។អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហុង ឡី បានថ្លែងក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃអង្គារថា ប្រទេសចិនបានទទួលការអញ្ជើញរួចពីការចូលរួមក្នុងសន្និសិទ្ធិអន្តរជាតិនៅទីក្រុងទុយនី ប្រទេសទុយនេស៊ី នោះរួចហើយ ហើយថា ភាគីចិននៅពេលបច្ចុប្បន្ននេះ កំពុងតែស្វែងរកយន្តការ និងទិដ្ឋភាពផ្សេងទៀតសម្រាប់កិច្ចប្រជុំនេះ។
នាំពាក្យក្រសួងការបរទេសអាមេរិកអ្នកស្រី វ៉ិចតូរៀ នូលែន បានលើកទឹកចិត្តចិនឱ្យចូលរួមប្រជុំនេះ។ គាត់បាននិយាយថា ការអញ្ជើញនេះ បានបញ្ជាក់ច្បាស់ថា កិច្ចប្រជុំក្នុងទីក្រុងទុយនីស នឹងផ្តោតទៅលើការគាំទ្រប្រជាជនស៊ីរី ហើយសម្ព័ន្ធអារ៉ាប់ បានស្នើសុំឱ្យមានការផ្លាស់ប្តូរនយោបាយ នៅប្រទេសស៊ីរី៕
ផ្ញើពត៌មាននេះ
ដើម្បីស្តាប់ការផ្សាយផ្ទាល់វិទ្យុសារិកាអេហ្វអ៊ឹមសូម ចុចត្រង់នេះ ។
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ ។
