ការផ្ទុះ​ការ​តវ៉ា​ប្រឆាំង​ណា​តូ​នៅ​អាប់​ហ្គានី​ស្ថាន

បោះពុម្ព

afganistan-kuran-afpបាតុ​ករ​​រាប់​​រយ​​នាក់​​នៅ​​អាប់​ហ្គា​នីស្ថាន ​បាន​ចុះ​ដើរ​តាម​​ដង​ផ្លូវ នៅទីក្រុង​កាប៊ុល នៅថ្ងៃពុធនេះ ដើម្បី​​តវ៉ា​ប្រឆាំង​នឹង​ការ​ដុត​​គុម្ពី​​កូ​រ៉ាន ដោយ​​កង​ទ័ព​ណាតូ។

សេចក្តី​​រាយ​ការណ៍​​របស់ ​AFP ​បាន​​ឲ្យ​ដឹង​ថា​ ពួក​បាតុ​ករ​​​ដែល​​មាន​​គ្នា​​​ប្រមាណ ​៥០០​​នាក់​ បាន​ហ៊ុំ​ព័ទ្ធ​​​ដង​​ផ្លូវ​មួយ​នៅ​ទីក្រុង​​កា​ប៊ុល ហើយ​បាន​​ស្រែក​អាក្រោះ ប្រឆាំង​​ប្រធានា​​ធិបតី​​អាមេ​រិក បារ៉ាក់ ​អូបាមា​ ថា «​ស្លាប់​ទៅ​អូបា​ម៉ា» ។

នេះ​ជាលើក​ទី​ពីរ​​ហើយ ​ដែល​បាតុ​ករ​បាន​ប្រឆាំង​នឹង​​ការ​​​ដុត​គុម្ពី​កូរ៉ាន ដែល​ជា​ទង្វើ​របស់​កង​ទ័ព​​ណា​តូ។

ឧត្តម​សេនី​យ៍​ម្នាក់​របស់​អាមេរិក លោក John Allen បាន​សុំ​ទោស​ជា​សាធារណៈ​ចំពោះ អ្វី​ដែល​​​​​កង​​ទ័ព​​ណា​តូ​បាន​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​នេះ៕

ផ្ញើពត៌មាននេះ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com