រដ្ឋ​មន្ត្រី​ការ​បរទេស​អូស្ត្រា​លី​ លា​លែង​ពី​ដំណែង​ដោយ​មិន​មាន​ការ​គាំទ្រ​ពី​នាយក​រដ្ឋ​មន្ត្រី

បោះពុម្ព

រដ្ឋ​មន្ត្រី​ក្រ​សួង​ការបរទេស​អូស្ត្រាលី​ លោក​ ខេវិន រូដ បាន​លា​លែងពីដំណែង​នៅថ្ងៃ​ពុធ​នេះ ដោយ​ហេតុ​ផល​ថា លោក​មិន​អាច​ធ្វើ​ការ​បន្ត​ទៀតបាន​ទេ ​​ព្រោះ​​​គ្មាន​កា​រ​គាំទ្រ​របស់​លោក​ស្រី ​ជូលី ហ្គី​ឡាដ។

លោក ​​ខេវិន រូដ បាន​ប្រាប់​អ្នក​សារព័ត៌​មាន​នៅ​ឯ​សន្និ​សិទ​​សារព័ត៌​មាន​មួយ​ ​នៅ​ឯ​ទី​ក្រុង​ស៊ីដនី​ នៅថ្ងៃពុធ​នេះ​ថា ជាការពិត​លោក​មិន​អាច​បន្ត​​ដំណែង​របស់​​លោក​​ជារដ្ឋ​មន្ត្រី​បាន​​ទៀត​​ទេ ប្រ​សិន​បើ​លោកស្រី​នាយករដ្ឋមន្ត្រី ខ្វះ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​​នឹង​​លោក ប៉ុន្តែ​​លោក​​បាន​​អះ​​អាង​ថា ការ​លា​លែង​​ពី​ដំណែង​​របស់​​លោក​ គឺ​ជា​ការ​ត្រួស​​ត្រាយ​​ផ្លូវ​មួយ ឲ្យ​​មាន​​ការ​​ប្រ​​ជែង​ឋានៈ​​នយោ​បាយ ក្នុង​ដំណែង​នាយក​រដ្ឋ​មន្ត្រី​របស់​លោក​ស្រី ហ្គីឡាដ។

 

អ្នក​​វិភាគ​បាន​និយាយថា ការលា​លែង​ដំណែង​របស់​លោក​​រដ្ឋ​មន្ត្រី ​ខេវិន​រ៉ូដ អាច​ធ្វើ​ឲ្យ​ផ្ទុះ​ការ​បែក​បាក់​​មួយ ក្នុង​ចំណោម​គណបក្ស​​ពល​ករ​​របស់​រដ្ឋាភិ​បាល ដែល​​ដឹក​​នាំ​​ដោយ​​​រដ្ឋា​ភិ​បាល​​​​ចម្រុះ របស់​ក្រុម​គណបក្ស​​​លោក​​ស្រី ហ្គី​ឡាដ​ ប៉ុន្តែ​​លោក​ ខេវិន រូដ បាន​​អះ​អាង​ថា លោក​​​នឹ​ង​​យក​​ករណី​​របស់​​លោក​ឲ្យ​​សភា​​ដេញដោ​ល​​ នៅ​ថ្ងៃច័ន្ទ​សប្តាហ៍​ក្រោយ​នេះ៕​

ចែករំលែក​ព័ត៌​មាន​នេះ  

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com