ខ្មែរកម្ពុជា​ក្រោម

លោក ​យន្ត ថារ៉ូ ស្នើ​នាយក​រដ្ឋ​មន្ត្រី​វៀត​ណាម​ចេញ​ច្បាប់​ឲ្យ​ខ្មែរ​ក្រោម​បាន​សម្រាក​នៅ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ

បោះពុម្ព

​ដោយ វិទ្យុវីអូឌី ថ្ងៃព្រហស្បតិ៍ ទី29 មីនា ឆ្នាំ2012 ម៉ោង15:25

អ្នកតំណាង​រាស្ដ្រ​​គណបក្ស​សមរង្ស៊ី ដែល​​មាន​​ដើម​​កំណើត​​ជា​​ខ្មែរ​​កម្ពុជា​​​ក្រោម បាន​​ស្នើ​​​ឲ្យ​​នាយក​​រដ្ឋ​​មន្ត្រី​​វៀត​​ណាម ​ចេញ​​ច្បាប់​ឈប់​សម្រាក​ដល់​​​​ខ្មែរ​​កម្ពុជា​​ក្រោម ក្នុង​​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ខ្មែរ ខាង​​មុខ​​នេះ​​។

​​ក្នុង​លិខិត​របស់​អ្នក​តំណាងរាស្ត្រ​​គណបក្ស​សមរង្ស៊ី​ លោក​ យន្ត ថារ៉ូ ផ្ញើ​​ជូន​​នាយក​រដ្ឋ​មន្ត្រី​​​វៀត​​ណាម​ ​លោក ង្វៀង តឹង​យ៉ុង (Nguyen Tan Dung) ​​​តាម​​រយៈ​​ក្រសួងកា​រ​បរទេស​​កម្ពុជា កាល​​ពី​​ថ្ងៃ​​ទី​​១៤ ខែ​មីនា ឆ្នាំ​​២០១២​ បាន​​បង្ហាញ​ថា​ ខ្មែរ​​កម្ពុជា​​ក្រោម គឺ​ជា​​ជន​ជាតិដើ​ម មុន​គេ​​បង្អស់​​រស់​នៅ​​លើ​​ទឹក​ដី​​កម្ពុជា​​ក្រោម ដែល​​បារាំង​​ហៅ​ថា​​កូ​សាំង​​ស៊ិន​ ហើយ​​ជន​ជាតិខ្មែរ​កម្ពុជា​ក្រោម និង​​ជនជាតិ​​គី​ញ បាន​រួម​គ្នា​តស៊ូ​ក្នុង​សង្គ្រាម​​វៀត​ណាម រហូត​ដល់​​វៀត​ណាម​បាន​ទទួល​​ជោគ​​ជ័យ នៅ​​ថ្ងៃ​ទី​​៣០ ខែ​មេសា ឆ្នាំ​​១៩៧៥​។

 

ខ្មែរ​កម្ពុជា​ក្រោម​ទាម​ទារ​ឲ្យ​អគ្គ​លេខា​បក្ស​កុម្មុយនីស្ត​វៀត​ណាម ​និង​UN ចាត់​វិធាន​ការ​ការ​ពារ​សិទ្ធិ​ខ្លួន​

បោះពុម្ព

​ដោយ អ៊ឹង ប៊ុនថន ថ្ងៃអង្គារ ទី06 ធ្នូ ឆ្នាំ2011 ម៉ោង18:06

អង្គការ​​សមាគម​​ខ្មែរ​​កម្ពុជា​ក្រោម​ នៅ​ប្រទេស​កម្ពុជា ទាម​ទារ​ឲ្យ​​អគ្គ​លេខា​ធិការ​​បក្ស​​កុម្មុយ​​នីស្ត​​វៀត​ណាម ដែល​កំពុង​​ទស្សនៈ​កិច្ច​ផ្លូវ​​រដ្ឋ​​នៅ​កម្ពុជា និង​​លោក ​សូរិយ៉ា ស៊ូប៊ែ​ឌី អ្នក​​រាយ​ការណ៍​​ពិសេស​​ផ្នែក​​សិទ្ធិ​​មនុស្ស​​ប្រ​ចាំ​​កម្ពុជា ចាត់​​វិធាន​ការ​​ដើម្បី​​ការ​​ពារ​​​សិទ្ធិ​​មនុស្ស​​ខ្មែរ​​កម្ពុជា​ក្រោម។

យោង​​តាម​​លិខិត​ របស់​​អង្គ​ការ​​សមាគម​ខ្មែរ​កម្ពុជាក្រោម ​នៅប្រទេសកម្ពុជា ដែល​ចុះ​ហត្ថលេខា ​ដោយ​លោក សឺន យឿង ដែល​VODទទួលបាននៅថ្ងៃ​អង្គារនេះ​បាន​​សរ​សេរ​ថា អាជ្ញា​ធរ​​វៀត​ណាម​ បាន​​ធ្វើ​​សកម្ម​ភាព​ មក​លើ​​ខ្មែរ​​កម្ពុជា​ក្រោម​​ ដោយ​​​កាប់​សម្លាប់​​ដុត​​ទាំង​រស់ ចាប់​​ផ្សឹក​​ព្រះ​សង្ឃខ្មែរ​យក​ទៅធ្វើ​ទាហាន  ហាម​មិន​ឲ្យ​ខ្មែរ​បួស​ ​​​តាម​​បែប​ព្រះ​ពុទ្ធ​សាសនា​ខ្មែរ សាលា​រៀន​ និងអក្ស​រ​សាស្ត្រ​ខ្មែរ ត្រូវបាន​បិទ​គ្រប់​ទិស​ទីទាំងអស់។​​

 
 

ការ​ឈឺ​ចាប់​នៅ​តែ​ស្ថិត​ក្នុង​ចិត្ត​ជន​រង​គ្រោះ​ខ្មែរ​ក្រោម​ ដោយ​សារ​សង្គ្រាម​វៀត​ណាម​ឆ្នាំ​១៩៧៦​

បោះពុម្ព

​ដោយ កែវ រតនៈ និងអ៊ឺង ប៊ុនថន ថ្ងៃពុធ ទី16 វិច្ឆិកា ឆ្នាំ2011 ម៉ោង11:56

ក្រុម​​ជន​រង​គ្រោះ​ក្នុង​ព្រឹត្តិការណ៍​ផ្តួល​រំលំ​រដ្ឋា​ភិបាល​វៀត​ណាម​ កាល​ពីឆ្នាំ​ ១៩៧៦​ នៅតែ​​បង្ហាញ​​ការ​ឈឺចាប់​ របស់​ខ្លួន​​មក​​ដល់​​ពេល​នេះ​ បើ​ទោះ​ជា​ព្រឹត្តិ​ការណ៍​នេះ​ បាន​កន្លង​ផុត​ទៅ​​៣៥​ឆ្នាំ​ម​ក​ហើយ​។​

កាល​​ពី​ថ្ងៃ​ទី​​​១៦ ​ខែវិច្ឆិកា ​ឆ្នាំ១៩៧៦​ ពលរដ្ឋ​​​ខ្មែរ​កម្ពុជា​​ក្រោម​ ​នៅ​​ខេត្ត​​ព្រះ​ត្រពាំង ​ទឹក​​ដី​កម្ពុជា​​ក្រោម​​​ បាន​ក្រោក​ឡើង​​ផ្តួល​រំលំ​រដ្ឋា​ភិបាល​​បក្ស​កុម្មុយ​នីស​​វៀត​ណាម​​​ ដោយ​រណៈ​សិរ្ស​​សេរីភាព​​ជាតិ​ ​​រំដោះ​ខ្មែ​រ​កម្ពុជា​​ក្រោម​ ក្នុង​​គោល​បំណង​ រំដោះ​​ក​ម្ពុជា​​ក្រោម​ ​ពី​​អាណា​និគម​​រដ្ឋា​ភិបាល​​វៀត​ណាម​​។ ក៏ប៉ុន្តែ​ការ​​ផ្តួល​រំលំ​នោះ​ ​មិន​បាន​​សម្រេច​​ឡើយ​ ព្រម​​ទាំង​​ធ្វើ​ឲ្យ​ ​ព្រះ​សង្ឃ​ ខ្មែរ ​​និង​​ប្រជាពល​រដ្ឋ​ខ្មែរ​​កម្ពុជា​ក្រោម​ ជា​ច្រើន​​រយ​នាក់​ស្លាប់​ និង​ត្រូវ​​រដ្ឋា​ភិបាល​​វៀត​ណាម​​ចាប់​​ខ្លូន​បញ្ជូន​​ទៅ​ដាក់​​ពន្ធ​នាគារ​​​ទៀត​​​ផង​។​

 
 

មន្រ្តី​ស្ថាន​ទូត​វៀត​ណាម​មិន​ទទួល​យក​ញត្តិ​របស់​អង្គ​ការ​ខ្មែរ​កម្ពុជា​ក្រោម​ជា​ថ្មី​ទៀត​

បោះពុម្ព

​ដោយ កែវ រតនៈ និង អៀត ដារាវុធ ថ្ងៃសុក្រ ទី14 តុលា ឆ្នាំ2011 ម៉ោង18:37

មន្រ្តី​​ស្ថាន​ទូត​​វៀត​ណាម​ មិន​ទទួល​​យក​ញត្តិ របស់​​​អង្គការ​​ខ្មែរ​កម្ពុជា​ក្រោម​ជាថ្មី​ទៀត​ នៅ​ថ្ងៃ​សុក្រ ទី​១៤ ខែ​តុលា​នេះ ដែល​ញតិ្ត​នោះ បាន​សំដែង​ការ​​​​ព្រួយ​បារម្ភ ពី​​គោល​​​ការ​​​​ថ្មី​របស់​​​វៀត​ណាម ដែល​តំរូវ​​​ឲ្យវត្ត​​ខ្មែរ​ចំនួន​១៤០​ ​យកវត្ថុបុរាណ​​​ ទៅទុកនៅ​​​​​សារមន្ទីរ​​វៀត​​ណាម​ តាម​ខេត្តនិមួយៗ​។

នេះជាលើកទី២ ដែលស្ថានទូត​វៀតណាម មិនទទួលយកញត្តិ របស់​​អង្គការ​ខ្មែរ​កម្ពុជា​ក្រោមនេះ ដូចកាលពី​ថ្ងៃ​​ទី​០៧ ខែតុលា កន្លង​ទៅ។

ប្រធាន​មូនិធិ​​ជួយ​ជនក្រីក្រ លោក យន្ត ថារ៉ូ ​បាន​ប្រាប់​​សម្លេង​​ប្រជា​ធិប​តេយ្យ​​ថា ដោយសារ​តែ​​មន្រ្តី​​ស្ថាន​​ទូត​វៀត​ណាម​​មិន​ទទួល​យក​ញត្តិ​របស់​​ខ្លួន ជាលើក​ទី២​ទៀត​នេះ លោក​គ្រោង​នឹង​យក​ញត្តិ​ដដែល​នេះ ​ទៅ​ដាក់​នៅ​​​​ស្ថាន​ទូត​​​​ប្រទេស​​​នានា​​នៅ​កម្ពុជា​នៅ​​សប្តាហ៍​​ក្រោយ។

 
 

សមាគម​ខ្មែរ​ក្រោម​ព្រមាន​សុំ​អន្ត​រា​គមន៍​ ពី​អន្តរ​ជាតិ​បើ​ទូត​វៀត​ណាម​មិន​ទទួល​ញត្តិ​ជា​ថ្មី​ទៀត

បោះពុម្ព

​ដោយ កែវ​ រតនៈ និង អ៊ឹង ប៊ុន​ថន ថ្ងៃព្រហស្បតិ៍ ទី13 តុលា ឆ្នាំ2011 ម៉ោង18:03

អង្គការ-សមាគម​​ខ្មែរក​ម្ពុជា​​ក្រោម ​ព្រមាន​​សុំ​អន្តរាគមន៍ ពីបណ្តាស្ថានទូត​បរទេស​នានា​នៅកម្ពុជា ប្រសិនបើទូតវៀតណាមមិនព្រមទទួលញត្តិ​របស់​ខ្លួនជាថ្មីទៀត។ ញត្តិ​​របស់​អង្គការ-​សមាគម​​ខ្មែរ​កម្ពុជា​​ក្រោម នោះ​គឺ​មាន​ខ្លឹម​សារ ​ជំទាស់​​នឹង​​​គោល​​​​ការណ៍​​​ថ្មី​ ​របស់​វៀ​ត​ណាម ដែល​​តំរូវ​​ឲ្យ​វត្ត​​ចំនួន​​១៤០​ នៅ​កម្ពុជា​ក្រោម យក​វត្ថុ​បុរាណ​​​ទៅ​ទុក​នៅ​​​​សារ​មន្ទីរ​​វៀត​​​ណាម។

ប្រធាន​មូល​និធិ​ជួយ​​ជន​ក្រីក្រ​ខ្មែរ​កម្ពុជា​​ក្រោម លោក យន្ត​ ថារូ​ មាន​ប្រ​សាសន៍​​​​នៅ​​ក្នុង​​​កិច្ច​ប្រជុំ​ជាមួយ​​អង្គ​ការ​សមាគម​​ខ្មែរក​ម្ពុជា​ក្រោម នៅ​ទី​ស្នាក់​ការ​​​ សមា​គម​ដើម្បី​សិទ្ធិ​មនុស្ស និង​​ការ​អភិ​វឌ្ឍន៍​​​ នៅ​​រសៀលថ្ងៃ​​ព្រហស្បតិ៍​​នេះថា​ យក​​​​ញត្តិ​​សំដែង​​​​ការ​ព្រួយ​បារម្ភ ពី​​គោល​​ការណ៍​​​​ថ្មី​​រប​ស់​វៀ​តណាម ដែល​​តំរូវ​​ឲ្យ​វត្ត​​ចំនួន​​១៤០ ​​​យក​​​វត្ថុ​​​បុរាណ​​ទៅ​​ទុក​នៅ​​​សារ​មន្ទីរ​វៀត​​ណាម ​នឹង​ត្រូវ​នាំ​យក​ទៅ​​​ដាក់​​​ នៅ​​ស្ថាន​ទូត​វៀត​ណាម​​ជាថ្មី​​​ទៀត នៅ​​​ថ្ងៃសុក្រ​​​ស្អែក​​នេះ។

 
 

អង្គ​ការ​សមា​គម​ខ្មែរ​កម្ពុជា​ក្រោម​ខក​ខាន​មិន​បាន​យក​ញត្តិ​ទៅ​ដាក់​​នៅ​ស្ថាន​ទូត​វៀត​ណាម​ឡើយ

បោះពុម្ព

​ដោយ កែវ រតនៈ និង​ នួន បូរិន ថ្ងៃសុក្រ ទី07 តុលា ឆ្នាំ2011 ម៉ោង18:20

អង្គការ-សមាគម​ខ្មែរ​​កម្ពុជា​ក្រោម ​បាន​ខក​ខាន​ពី​ការ​យក​ញត្តិ​​សំដែង​ការ​​ព្រួយ​បារម្ភ អំពី​​គោល​ការណ៍​​​ថ្មី​​រប​ស់​វៀ​ត​ណាម ដែល​​តំរូវ​ឲ្យ​វត្ត​​ចំនួន​១៤០​ នៅ​ដែន​ដី​កម្ពុជា​ក្រោម​​យក​វត្ថុ​បុរាណ​​ទៅ​​ទុក​​នៅ​​​​​សារ​មន្ទីរ​វៀត​​ណាម​​​ ដែល​ត្រូវ​ទៅ​​​ដាក់​​​​​នៅ​ស្ថាន​ទូត​វៀត​ណាម​នៅ​ភ្នំ​ពេញ មិន​ត្រូវ​បាន​ទូត​​​វៀត​​ណាម​​​ទទួល​យក​ឡើយ។

ប្រធាន​សមា​គម​​ខ្មែរ​កម្ពុជា​​ក្រោម​ ដើម្បី​​សិទ្ធិ​មនុស្ស​​​និង​ការ​អភិ​វឌ្ឍន៍​ លោក​ ​សឺន យឿង មាន​​ប្រ​សាសន៍​​ថា ស្ថាន​ទូត​វៀត​ណាម​​បាន​ជូន​​ដំណឹង​មក​អង្គ​ការ​​សមា​គម​ខ្មែរ​កម្ពុជា​ក្រោម ថា​ស្ថាន​​ទូត​​​វៀត​ណាម​ ​​​នឹង​​​​មិន​ទ​ទួល​ញត្តិ​សំដែង​​ការ​ព្រួយ​បារម្ភ​​នេះ​ទេ ដូច​នេះ អង្គ​ការ​​សមាគម​ខ្មែរ​​កម្ពុជា​ក្រោម ចំនួន ១១ ​​ក៏​​សម្រេច​​មិន​ដាក់​ញត្តិ​នេះ​ជា​ផ្លូវ​ការ​​ឡើយ ក៏​ប៉ុន្តែ​​លោក​ថា​ លោក​បាន​ផ្ញើ​ញត្តិ​​នេះ​ តាម​​​បុគ្គ​​លិក​​​​ស្ថាន​​​ទូតវៀត​ណាម​នេះ ដើ​ម្បី​ឲ្យ​ស្ថានទូ​ត​បាន​​ដឹង​ហើយ ៖ “មាន​ព័ត៌​មាន​ថា​យើង​រៀ​ប​ចំក្រដាស​ហើយ បាន​ថា​ខាង​ស្ថាន​ទូត​វៀតណាម​ គេ​ថា​គេ​អត់​ទទួល​ទេ អញ្ចឹង​យើង​ផ្ញើ​តាម​រយៈ​អ្នកនៅ​​ធ្វើ​ការ​នៅ​ទីនោះ​ដែរ ប៉ុន្តែ​មិន​ដឹង​ថា បាន​ទៅ​ដល់​ឬ​មិន​ដល់”។

 
 

ទំព័រ​ទី 1 ​ទាំងអស់ 3 ទំព័រ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com