បញ្ហា​វិវាទដីធ្លី

ក្រសួង​មហា​ផ្ទៃ​ចោទ​ប្រ​កាន់​ឈ្មោះ​ប៊ុន រដ្ឋា ជា​មេ​ក្លោង​ប្រ​ព្រឹត្តិ​ល្មើស​ច្បាប់​

បោះពុម្ព

​ដោយ អ៊ឹង ប៊ុនថន ថ្ងៃពុធ ទី16 ឧសភា ឆ្នាំ2012 ម៉ោង17:40

ក្រសួង​មហា​ផ្ទៃ បាន​ចោទ​​ប្រកាន់​​ពលរដ្ឋ​​ម្នាក់ ឈ្មោះ​ប៊ុន រដ្ឋា ជា​មេ​ក្លោង​ប្រព្រឹត្តិ​ល្មើស​​ច្បាប់​រដ្ឋ​ធម្ម​នុញ្ញ​​និង​​ច្បាប់​​នានា ខណៈ​សមត្ថ​កិច្ច​​ចុះ​​បង្រ្កាប​និង​​តាម​​ចាប់​ខ្លួន​មេដឹកនាំ​​ចលនា​​តវ៉ា​ជម្លោះ​ដី​​ធ្លី​នោះ។

សេច​ក្តី​​ថ្លែង​​ការណ៏​​របស់​ អ្នក​​នាំ​ពាក្យ​​ក្រសួង​​មហា​ផ្ទៃ នៅ​រសៀល​​ថ្ងៃ​​ពុធ​នេះ បាន​​សរ​សេរ​​ថា នៅ​ភូមិ​ប្រម៉ា ឃុំ​​កំពង់​​ដំរី ស្រុក​​ឆ្លូង ខេត្ត​​ក្រ​ចេះ មាន​​ពួក​អាណាធិ​ប​តេយ្យ​មួយ​ក្រុម​មាន​តួនាទី​ជាអ្នក​ដឹកនាំ និង​​ជា​សមាជិក​របស់​​សមាគម​អ្នក​​ប្រជាធិប​តេយ្យ​ ដែល​ឈ្មោះ​​ប៊ុន រដ្ឋា ជា​មេក្លោង​ប្រព្រឹត្តិល្មើស​ច្បាប់រដ្ឋធម្មនុញ្ញ​​និង​ច្បាប់​នានា។

ក្រសួងមហាផ្ទៃបានចោទ​លោក ប៊ុន រដ្ឋា ថាបាន​តាំង​ខ្លួន​ ធ្វើតួនាទី​​ជា​​អាជ្ញាធរ​រដ្ឋ ដោយ​​វាស់​​ដី​​ចែក​​ប្រជា​ពលរដ្ឋ ដែល​​ខ្លួន​​បោក​​បញ្ឆោត ​ឲ្យ​ចូល​​ជា​​សមា​ជិក​សមាគ​ម​​អ្នក​ប្រជា​ធិ​ប​​តេយ្យ។

 

ក្មេង​ស្រី​ម្នាក់​ស្លាប់​ក្នុង​ហេតុ​ការណ៍​ផ្ទុះ​អាវុធ​ ខណៈ​សមត្ថ​កិច្ច​ចុះ​អន្តរាគមន៍​ជម្លោះ​ដី​នៅ​ខេត្ត​ក្រ​ចេះ

បោះពុម្ព

​ដោយ ញឹម សុខន និង អ៊ឹង ប៊ុន​ថន ថ្ងៃពុធ ទី16 ឧសភា ឆ្នាំ2012 ម៉ោង16:59

ប្រជាពលរដ្ឋ នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រ​ចេះ អះ​អាង​ថា យ៉ាងហោចណាស់ មានក្មេងស្រីម្នាក់​​អាយុ​១៥​ឆ្នាំ បាន​​​ត្រូវ​គ្រាប់​កាំភ្លើង​ស្លាប់ ​​​​ក្នុង​ហេតុ​ការណ៍​ផ្ទុះ​អាវុធ ខណៈ​សមត្ថ​កិច្ច​​ចុះ​​បង្ក្រាប​​​​ពល​រដ្ឋ​​ទាំង​នោះ ដោយ​ចោទ​ថា​ចូល​កាន់​កាប់​ដី​រដ្ឋ​ខុស​ច្បាប់។

ពលរដ្ឋ​ដែល​អះ​អាង​ថា បាន​ឃើញ​ហេតុ​ការណ៍​ផ្ទុះ​អាវុធ នៅ​ថ្ងៃ​ពុធ​នេះ ហើយ​​សុំ​​​​​មិន​​​​​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​VOD​ដឹង​នៅ​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​នេះ​ថា នៅ​ម៉ោង​ប្រហែល​៨និង​៣​០​​​នា​​​​ទី​​​ព្រឹកនេះ មាន​ទាហាន​ជា​ច្រើន​នាក់​បាន​ចូល​ទៅ​ក្នុង​ភូមិ​ច្រក​ដំបង ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​​​ក្រ​​​​​ចេះ ហើយ​បាន​ផ្ទុះ​អាវុធ​ប្រហែល​ជាង​៣០​គ្រាប់ ដោយ​មិន​ដឹង​មូល​ហេតុ បណ្តាល​​ឲ្យ​ក្មេង​​​ម្នាក់​​​​​អា​យុ​​​​​ប្រ​​ហែល១​៥ឆ្នាំ ដែល​កំពុង​អង្គុយ​នៅ​លើ​ផ្ទះ បានធ្លា​​ក់មកក្រោម​ផ្ទះ​ស្លាប់​ភ្លាមៗ ៖ “ទាហាន​បាញ់​ប្រ​ជា​ពលរដ្ឋ​ងាប់​ម្នាក់​ហើយ​ បាញ់ងាប់​ហើយ​ឥឡូវ បង​ប្អូន​ប្រជា​ពលរដ្ឋកំពុង​តែ​ដង្ហែ​ខ្មោច​​ទៅ​អោយ​សម្តេច​ ហ៊ុន សែន គាត់​ចុះ​មក​មើល​។ ខ្ញុំ​អត់បាន​ដឹង​ដែរ ស្រាប់​តែ​លឺ​ ពេល​បាញ់​ទៅ​​ឃើញ​ត្រូវ​ក្មេង​ម្នាក់​ហ្នឹង​​ទៅ”។

 
 

ក្រុម​ហ៊ុន​ចំ​នួន​៦ រង​ការ​ចោទ​ថា រំលោភ​យក​ដី​ព្រៃ​ហាម​ឃាត់​នៅ​ខេត្ត​កំពង់​ធំ​

បោះពុម្ព

​ដោយ បូ សាវី និង អ៊ឹង ប៊ុន​ថន ថ្ងៃពុធ ទី16 ឧសភា ឆ្នាំ2012 ម៉ោង16:18

ដីព្រៃ​រនាម ជា​ច្រើន​ហិកតា នៅ​តំបន់​បី ក្នុង​ឃុំ​កំ​ពង់​គោ ស្រុក​​កំព​ង់​ស្វាយ ខេត្ត​កំពង់​ធំ​​ ​ដែល​​រដ្ឋាភិ​បា​ល​​​​ទុក​សំរាប់​ជា​ជំរក​ត្រី​ពង​កូន និង​ជំរក​សត្វ​គ្រប់​​ប្រភេទ​​នោះ ​ត្រូវ​បាន​ក្រុម​ហ៊ុន​​ចំនួន​៦ ឈូស​ឆាយ​​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន ដោយ​ពុំ​មាន​ការ​អនុ​ញ្ញាតិ​។

ប្រធាន​សហគមន៏​សាមគ្គី​ឃុំ​កំពង់​គោ លោក ទុយ ​យ៉ុង បា្រប់​សំឡេង​ប្រជា​ធិប​តេយ្យ VOD ​នៅ​​ថ្ងៃ​​ពុធ​នេះ​ថា ក្រុម​ហ៊ុននោះ​ បាន​យក​គ្រឿង​ចក្រ ចំនួន​៦​គ្រឿង ធ្វើ​ការ​ឈូស​ឆាយ​ដី​ព្រៃ​​រនាម​ ​ជាប់​​បឹង​​ទន្លេ​​សាប​​​រាប់​ពាន់​ហិក​តា យក​​​ធ្វើ​ជា​កម្ម​​សិ​ទ្ធិ​​​​ផ្ទាល់​ខ្លួន​ ហើយ​ជួល​អោយ​​ប្រជា​​ពលរដ្ឋ​មក​ពី​ខេត្ដ​​ផ្សេង​​ធ្វើ​​ស្រែ​​​ប្រាំង​ ដោយ​ពុំ​មាន​ច្បាប់​ពី​អាជ្ញាធរ​ឡើយ។ លោក​ទុយ យ៉ុង​ ​អះ​អាង​ថា ​​ដី​ព្រៃ​នោះ​​ជា​​តំបន់​​ដែល​​រដ្ឋាភិ​បាល កំណត់​ថា ជា​តំបន់​​អភិ​រក្ស សំរាប់​ជំរក​សត្វ​គ្រប់​ប្រ​ភេទ ៖ "ប្រមាណ​បី​បួន ប្រាំប្រាំមួយ​ម៉ែត្រ ប៉ិន​ដឹងម៉េច​ចេះ​ក៏​នៅ​តែ​គេ​​​​បន្ត ការ​ហាម​ឃាត់​ហើយ ក៏​នៅ​មានលួច​​ឆ្លៀត​​ឱកាស​​​ហ្នឹង ខ្ញុំ​ដូច​ឆ្ងល់​ដែរ​នៀក បំពាន​លើ​ដី​ព្រៃ​យក​​ធ្វើ​ដីស្រែ​តែ​ម្តង កម្ម​សិទ្ធិ​តែម្តង ពីរបីរយក​ហិកតា ប្រាំរយ​ហិកតា​អី​ម្នាក់ ហើយ​និង​ជួល​អោយ​ប្រ​ជា​ពលរដ្ឋឆ្ងាយ​ស្រុក​ ឆ្ងាយ​ខែត្រ​អី​ខ្លះ​មក បួន​ដប់​ ម្ភៃ​ហិក​តា​អី​ម្នាក់​ៗ​ទៅ​ ហើយ​ខ្លះ​ជួល​​​ស្រែ​អោយ​គេ ក្នុង​ស្រែ​មួយ​ហិកតា គេ​ប្រមាណ យកប្រ​ហែល​​១០០​ដុល្លារ"។

 
 

គណបក្ស​​សម​រង្ស៊ី ថ្កោល​​ទោស​​អាជ្ញាធរ​ខេត្ត​ក្រចេះ​ ​ដែល​​បាន​​បាញ់​​​ប្រហា​រ​​ប្រ​​​ជា​​ពលរដ្ឋ​

បោះពុម្ព

​ដោយ អៀត ដារ៉ាវុធ ថ្ងៃពុធ ទី16 ឧសភា ឆ្នាំ2012 ម៉ោង16:09

គណបក្ស​​សម​រង្ស៊ី ថ្កោល​​ទោស​​យ៉ាង​​ខ្លាំង ចំពោះ​​ការ​​បាញ់​​ប្រ​ហារ លើ​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ រាប់​រយ​នាក់​ ដែល​បាន​កើត​ឡើង​ នៅ​ក្នុង​ឃុំ​​កំពង់​​ដំរី ស្រុក​ឆ្លូង ​នៅព្រឹក​ថ្ងៃ​ពុធ​នេះ ពី​​សំណាក់​​អាជ្ញាធរ​ខេត្តក្រចេះ​ ។

យោងតាម​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​សមរង្ស៊ី ដែល​បាន​ចេញ​ផ្សាយ​នៅរសៀល​ថ្ងៃ​ពុធ​នេះ ​បាន​បង្ហាញ​ថា កម្លាំង​អាជ្ញាធរ​របស់​ខេត្ត​ក្រចេះ រាប់រយ​​នាក់ បាន​ចុះ​បង្ក្រាប​​ប្រជា​​ពល​រដ្ឋ​ នៅ​ក្នុង​ឃុំកំពង់ដំរី ហើយ​បាន​ធ្វើ​ឲ្យ​ប្រជាពរលដ្ឋ​ម្នាក់​​ស្លាប់ និង​របួស​ជាច្រើន​នាក់ ហើយ​ថា​ទង្វើ​នេះ ​ជា​ទង្វើ​មួយ ដែល​ត្រូវ​តែ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​​បំផុត ។

 
 

អាជ្ញាធរ​នៅ​មិន​ទាន់​ចាប់​ខ្លួន​លោក ប៊ុន រដ្ឋា ជា​មេដឹក​នាំ​​ការ​ទាម​​ទារ​រឹប​អូស​ដី​នៅ​​ស្រុក​ឆ្លូង​ បាន​នៅ​ឡើយ​ទេ

បោះពុម្ព

​ដោយ នួន បូរិន ថ្ងៃពុធ ទី16 ឧសភា ឆ្នាំ2012 ម៉ោង13:34

អាជ្ញាធរ​នៅ​មិន​ទាន់​ចាប់​ខ្លួន​មេដឹក​នាំ កាន់​កាប់​ដី​ធ្លី​មួយ​ដោយ​​​ស្វ​យ័ត​​​​​​នៅ​​​ស្រុក​​​ឆ្លូង ខេត្តក្រ​ចេះ​ ​នៅ​ឡើយ​​ទេ ខណៈ​ប្រជា​ពលរដ្ឋ​ប្រហែល​ជា ៣០​នាក់ ត្រូវ​បាន​ចាប់​ខ្លួន នៅ​ក្រោម​​ប្រតិបត្តិ​​ការ​​​ចុះ​បង្គ្រាប ដោយ​កំលាំង​ចំរុះ​ខេត្ត នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។

លោក អូ ហិម ប្រជា​ពលរដ្ឋ​ម្នាក់ ដែល​រស់​នៅ​ក្បែរ​តំបន់​​កើត​ហេតុ បាន​ប្រាប់​​​​សំលេង​ប្រជា​ធិប​តេយ្យ​ថា គាត់​បាន​ដឹង​ថា ផែន​ការ​រៀប​ចំ​ដើម្បី​រឹប​អូស​​ដី​ធ្វើ​​ជា​​តំបន់​ស្វយ័ត្វ​នេះ គឺ​ប្រហែល​ជា លោក ​ប៊ុន រដ្ឋា ជា​អ្នក​ដឹក​នាំ ទើប​អាជ្ញាធរ​តាម​ចាប់​​ខ្លួន​​ខ្លាំង​ជាង​គេ។

តែលោក អូ ហិម ប្រាប់​ថា រហូតម​ក​ដល់​ពេល​នេះ លោក ប៊ុន រដ្ឋា មិន​ទាន់​ត្រូវ​​បាន​​អា​ជ្ញាធរ​​ចាប់​​ខ្លួន​បាន​នៅ​ឡើយ​ទេ ខណៈ​ចុះទៅ​បង្រ្គាប​ដោយ សមត្ថ​កិច្ច​ចំរុះ​រាប់​រយ​នាក់ នៅ​​ព្រឹក​មិញ​នេះ មាន​ប្រជា​ពលរដ្ឋ ជា​ច្រើន​រយ​នាក់​បាន​ចាប់​ពង្រត់ លោក ប៊ុន ​រដ្ឋា ​បាត់​​មក​ដល់​ពេល​នេះ។

 
 

អ្នក​បុរី​កីឡា​ដែល​បណ្តេញ​ចេញ​សុំ​ពន្លឿន​ដោះ​ស្រាយ​ ខណៈ​មាន​មនុស្ស​ស្លាប់​ព្រោះ​អត់​ជម្រក​

បោះពុម្ព

​ដោយ ញឹម សុខន និង អ៊ឹង ប៊ុន​ថន​ ថ្ងៃអង្គារ ទី15 ឧសភា ឆ្នាំ2012 ម៉ោង12:05

អតីត​អ្នក​ភូមិ​បុរី​កីឡា​ជាង​១០០​គ្រួសារ ដែល​កំពុង​រស់​នៅ​ក្បែរ​គំនរ​សំរាម ក្រោយ​​​ពី​ការ​ប​​ណ្តេញ​​​​​​​​​​​​​​​​​​​ចេញ​ទាំង​បង្ខំ​នោះ បាន​អំពាវ​ជា​ថ្មី​ទៀត ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ​ឲ្យ​ព​​ន្លឿន​ដំ​ណោះ​ស្រា​​យ ជូន​​​​​​​​​​​​​​​​​ពួ​​ក​​​​​​​​​​​​​​​គេ​ ខណៈ​​​មាន​អ្នក​ភូមិ​ជា​​​ច្រើន​នាក់​ កំពុង​ធ្លាក់​ខ្លួន​​ឈឺ​និង​មាន​កុមារ​ខ្លះ​ស្លាប់។

តំណាង​អ្នក​ភូមិ​បុរី​កីឡា អ្នក​ស្រី ជុំ ង៉ាន់ មាន​​ប្រ​សាសន៍​ថា ពួក​គេ ១១៧​គ្រួ​សារ ដែល​​​បាត់​​​បង់​​​ផ្ទះ​ ដោយ​សារ​ការ​បណ្តេញ​​​ចេញ​ទាំង​បង្ខំ​ពី​សំណាក់​ក្រុម​ហ៊ុន​ផាន​អ៊ីម៉ិច កាល​​​ពី​ដើម​​ឆ្នាំ​​​២០១២​នោះ ពេល​នេះ​ពួក​គេ​ជា​ច្រើន​នាក់​ បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​បន្ត​បន្ទាប់ ក្នុង​នោះ​មាន​​​ទារក​អាយុ​​ ៩ខែ​​​​ម្នាក់ បាន​​ស្លាប់​​នៅ​ថ្ងៃ​ច័ន្ទ​ម្សិល​ម៉ិញ។ អ្នក​ស្រី ជុំ ង៉ាន់ ហៅ​ការ​ស្លាប់​ទារក​នេះ​ថា អាច​ប​​ណ្តាល​មក​ពី​ពួក​​គេ​រស់​​​នៅ​​​ក្រោម​​​តង់​កៅស៊ូ​ក្តៅ ​​​លើ​​​​​គំនរ​សំ​​​រាមដែល​មាន​ក្លិន​ស្អុយ ៖ "អ្នក​ឈឺ​និយាយ​រឿង​នៅ​ក្រោម​ជណ្តើរ​វិញ ម្នាក់​នោះ​ពោះ​ធំ ឈ្មោះ ចាន់ ស្រី​ភាព ប្តី​ឈ្មោះ យាន់ ភឿន​ ហ្នឹង​​កំពុងតែ​ក្អក ក្អក​ស្ងួត​តែ​ម្តង ឈឺ​បំពង់​ករ ហើយ​និង​កូន​ អាត​ សំណាង​ នោះ​​កូន​ពីរ​នាក់​ហ្នឹង ឈឺ​ទាំង​ពីរ​នាក់​ហ្នឹង ឥឡូវ​មិន​ដឹង​គិត​ម៉េចទេ ហើយ​ម៉ែ​ឪគ្មាន​រក​ស៊ី​អី ក្មេង​ម្នាក់​ស្លាប់ ហើយ​នៅ​ក្រៅ​ៗ​ជណ្តើរ​ ខ្ទម​តូច​ៗហ្នឹង ឥឡូវ​​ហ្នឹង​ឈឺ​ជា​បន្ត​បន្ទាប់​ទៀត​ហើយ”។

 
 

ទំព័រ​ទី 1 ​ទាំងអស់ 41 ទំព័រ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com