នយោបាយ

អ្នក​ជំនាញ​អំពាវ​នាវ​​ឲ្យ​​ផ្តល់​ព័ត៌​​មាន​​បោះ​​ឆ្នោត​ឲ្យ​បាន​ទូលាយ​

បោះពុម្ព

​ដោយ ពៅ មេត្តា និង អ៊ឹង ប៊ុន​ថន ថ្ងៃពុធ ទី16 ឧសភា ឆ្នាំ2012 ម៉ោង11:51

អ្នក​ជំនាញ​ខាង​​សារ​ព័ត៌​​មាន និង​​​ជំនាញ​​ការ​​ងា​រ​​​បោះ​​ឆ្នោត ​អំពាវ​​​នាវ​​រួម​​​គ្នា​​ដល់​​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់ ត្រូវ​ផ្តល់​ព័ត៌​មាន​ជុំវិញ​ដំណើរ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ទូលាយ​ ដល់​ប្រជា​ពលរដ្ឋ ដើម្បី​ងាយ​​ស្រួលវា​យ​តម្លៃ​ពី​ភាព​ត្រឹម​ត្រូវ​​។​

នៅក្នុង​វេទិកា​តុមូល​​ស្តី​ពី​​ការ​​ត្រៀម​រៀប​​​ចំ​ការ​បោះ​ឆ្នោត​ និង​ការទ​ទួល​​បាន​ព័ត៌​មាន​ នៅ​ព្រឹក​ថ្ងៃ​ពុធនេះ​ ប្រធាន​ក្លឹប​អ្នក​កាសែត​​កម្ពុជា លោក ប៉ែន សមិទ្ធិ​ ថ្លែង​​ថា ការ​ដែល​ផ្នែក​ពាក់​ព័ន្ធ​ រួម​មាន គ.ជ.ប ឬ​គណបក្ស​នយោបាយ​ ផ្តល់​​ព័ត៌​មាន​​បាន​គ្រប់​ជ្រុង​ជ្រោយ​​ដល់​សាធារណៈ​ជន​នោះ ជា​ធាតុ​​សំខាន់​ក្នុង​ការ​វាយ​តម្លៃ​ពី​ភាព​ត្រឹម​ត្រូវ​​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ ៖ "ដើម្បី​យើង​អាច​ដឹង​ថា តើ​នៅ​ចន្លោះ​នៃ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ពី​អាណត្តិ​ទី​ពីរ មក​ទល់​នឹង​សំរាប់​អាណត្តិ​ទីបី​នេះ វា​មាន​អ្វី​ដែល​វិវត្តន៍​ថ្មី ដើម្បី​អស់​លោក​លោក​ស្រី​ដែល​ជា​អ្នក​សារ​ព័ត៌​មានទាំង​អស់​​​ អាច​នឹង​ក្តាប់​បាន​ ហើយ​និង​បំពេញ​ការ​ងារ​អោយ​បាន​ល្អ​ប្រ​សើរ ដើម្បី​រួម​ចំណែក​ក្នុង​ការ​ឲ្យ​ពិន្ទុទៅ​លើ​អ្វី ដែល​គេ​ហៅ​ថា​ ភាព​យុត្តិ​ធម៌​ ត្រឹម​ត្រូវ និង​អាច​ទទួល​យក​បាន​នៃ​ការ​បោះ​ឆ្នោត​មួយ​​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា”។

 
 

លោក​ហ៊ុន សែន ព្រមាន​គណបក្ស​ដទៃ​កុំ​ឲ្យ​យក​ព្រះ​នាម​សម្តេច​សីហនុ​ទៅ​រក​សំឡេង​ឆ្នោត​

បោះពុម្ព

​ដោយ ពៅ មេត្តា និង អ៊ឹង ប៊ុន​ថន ថ្ងៃអង្គារ ទី15 ឧសភា ឆ្នាំ2012 ម៉ោង17:07

ប្រមុខ​រដ្ឋា​ភិបាល​ខ្មែរ ព្រមាន​អ្នក​នយោ​បាយ​ដទៃ កុំ​​ឲ្យ​​យក​​​ព្រះ​​កិត្តិ​​នាម​ របស់​​អតីត​​ព្រះ​មហា​ក្សត្រ​ សម្តេច​​សីហនុ ទៅ​ភ្ជាប់​ជាមួយ​នឹង​​គណបក្ស​របស់​​ខ្លួន​ ដើម្បី​​​ឃោស​នា​រក​​សំ​ឡេង​​​ឆ្នោត ដែល​ចាប់​​ផ្តើម​​នៅ​ចុង​​សប្តាហ៍​នេះ។​​

ក្នុង​​ពិធី​សំណេះសំណាល​​ជាមួយ​​អាចារ្យ​-​អាចា​រិនី ស្តី​ពី ​តួនាទី​និង​​ភារកិច្ច​​អាចារ្យ​ក្នុង​​ប្រពៃណី​​ទំនៀម​ទម្លាប់​​ខ្មែរ​ នៅ​​សា​ល​មហោ​ស្រព​​កោះ​​ពេជ្រ នា​​ព្រឹក​​ថ្ងៃ​ទី​​១៥ ខែ​ឧសភា ឆ្នាំ​​២០១២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមានខ្លាំងៗចំនួន៣ដង​ ក្នុង​ពេលតែមួយ​ទៅ​លើ​​​គណ​បក្ស​មួយ​ចំនួន​ ​ដែល​លោក​មិនបញ្ចេញឈ្មោះនោះ កុំឲ្យ​ប្រើ​​​ព្រះ​​នាម​​សម្តេច​ឪ​ដើម្បី​ប្រយោជន៍បក្ស​របស់​ខ្លួន​ត​ទៅ​ទៀត ៖ "ហើយ​បើ​ហ៊ាន​និយាយ​ត​ទៅ​ទៀត ខ្ញុំ​នឹង​ឡើង​ទូរទស្សន៍ ដាក់យក​ម៉ង នេះ​ជា​ការប្រមាថព្រះ​មហា​ក្សត្រ​ ដែល​យើង​ជា​មហា​ក្សត្រ​​ទាំង​អស់​គ្នា​ ហើយ​កុំ​និយាយ​តទៅ​ទៀត គណបក្ស​រាជា​និយម គណបក្ស​រា​ជា​និយម​មក​ចាញ់​គណបក្ស​​រាស្ត្រ​ហ្នឹង​ តើ​អាម៉ាស់​ទេ​ហ្នឹង? អញ្ចឹង​ចាត់​ទុក​រាជា​និយម​ហ្នឹង​ជា​របស់​ផ្ទាល់​ របស់​គណបក្ស​នយោ​បាយ​មួយ​ឬ​ម៉េច? គួរ​ជំរាស់​មន្ទិល​សង្ស័យមុន​ការ​បោះ​ឆ្នោត​ហ្នឹង​តិច​​ មិន​មែន​ចង់ថា​អោយ​​ទេ ប៉ុន្តែ​មិន​ថា​មិន​កើត”។

 
 

លោក ហ៊ុន សែន រិះ​គន់​ដល់​សម្តេច​ក្រុម​ព្រះ ដែល​យក​ព្រះ​រាជា​ឃោសនា​ទាក់​ទាញ​ការ​គាំ​ទ្រ

បោះពុម្ព

​ដោយ អៀត ដារ៉ាវុធ ថ្ងៃអង្គារ ទី15 ឧសភា ឆ្នាំ2012 ម៉ោង15:07

លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​រិះ​​គន់​​ដោយ​​មិន​លើក​​ចំ​ឈ្មោះ​ ដល់​​សម្តេច​ក្រុម​​ព្រះ​​ន​រោត្តម​​រណ​ឫទ្ធិ​ថា ចេះ​​តែ​​ប្រ​មាថ​​ព្រះ​​រាជា ដើម្បី​​ទាក់​​ទាញ​​ការ​​គ្រាំ​​ទ្រ​ពី​ប្រជា​រាស្ត្រ​​ឲ្យ​​បោះ​​ឆ្នោត​​​​ថ្វាយ​។

នៅ​​ក្នុងពិធី​សំណេះ​​​សំណាល ជា​មួ​យ​​អាចារ្យ​ នៅ​​ថ្ងៃ​អង្គារ​​នេះ លោក​​នាយក​រដ្ឋ​​មន្ត្រី ​ហ៊ុន សែន បាន​​​​លើក​​យក​​សម្តី​​សម្តេ​ច​​ក្រុម​​ព្រះ​​នរោត្តម​ រណឬទ្ធិ មក​​ថ្លែង​​ថា មិន​ចេះ​រាង​​ចាល គឺ​​​​តែង​​​តែ​​លើក​​​ពាក្យ​​​ថា ខ្លួន​​​ឯង​​មិន​​ធ្វើស្តេចទេ ទុក​ឲ្យ​ប្អូន ប្រាប់​​ដល់​​ប្រជា​ពលរដ្ឋ​​តាម​​មូល​​ដ្ឋាន​។ លោក​​នាយករដ្ឋ​​មន្ត្រី​ ហ៊ុន សែន បញ្ជាក់​ថា ភា​សា​​​នេះ ជា​ភា​សា​​ប្រ​មាថ​​ដល់​​ព្រះ​​មហា​ក្សត្រ ហើយ​​ថា​​សម្តេច​ក្រុម​ព្រះ​​មិន​​ចេះ​​រាង​​ចាល ហើយ​​​នៅ​​ហ៊ាន​​និយាយ​​ភាសា​​នេះ​​ទៀត។

 
 

ការ​ត្រៀម​ឃោសនា​របស់​គណបក្ស​សម្រាប់​បោះ​ឆ្នោត​ឃុំ-​សង្កាត់​

បោះពុម្ព

​ដោយ ពៅ មេត្តា និង អ៊ឹង ប៊ុន​ថន ថ្ងៃអង្គារ ទី15 ឧសភា ឆ្នាំ2012 ម៉ោង11:49

គណបក្ស​នយោបាយ​​មួយ​ចំនួន​ ដែលដាក់បេក្ខភាព​ប្រកួត​ប្រ​ជែង​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ នៅ​ថ្ងៃ​ទី៣ ខែ​មិថុនា​​នេះ បាន​​ត្រៀម​​លក្ខណៈ រួច​រាល់​ហើយ សម្រាប់​ការ​ឃោសនា​រក​ការ​គាំទ្រ។​​​

គណៈក​ម្មាធិការ​ជាតិ​រៀប​​ចំ​ការ​​បោះ​ឆ្នោត គ.ជ.ប បាន​​កំណត់​ពេល​១៥​ថ្ងៃ​ ដើម្បី​ផ្តល់​ឱកាស​​ឲ្យ​គណបក្ស​នីមួយៗ ឃោសនា​ផ្សព្វ​ផ្សាយ​គោល​នយោបាយ​​គណបក្ស ឲ្យ​ប្រជា​ពលរដ្ឋ​​បាន​ដឹង​​ មុន​​សម្រេច​ចិត្ត​​បោះ​ឆ្នោត​។​

ប្រធាន​នាយក​ដ្ឋាន​​សរុប​ នៃ​ខុទ្ទកាល័យ​​គណៈ​កម្មាធិការ​​កណ្តាល ទទួល​ប​ន្ទុក​ការ​ងារ​​បោះ​​ឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា លោក អ៊ គឹម​ហាន ​បាន​ឲ្យ​ដឹង​​ថា មន្ត្រី​នៅឃុំ-សង្គាត់​ របស់​បក្ស​កាន់​អំណាចនេះ​ បាន​​ត្រៀម​លក្ខណៈ​ឃោសនា​រួច​​ហើយ គឺ​មាន​ការ​ចែក​ខិត​ប័ណ្ណ និង​ហែរ​ជា​ក្បួន​ ៖ "មាន​អី មាន​តែ​ហែ​ក្បួន មាន​តែ​ប្រ​ជុំ​ មាន​តែ​ចុះ​ឃោស​នា​ តាម​ផ្ទះ​តាម​គ្រួសារ​អី​ហ្នឹង”។

 
 

ទំព័រ​ទី 1 ​ទាំងអស់ 25 ទំព័រ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com