សង្គម

វល្លិ៍​ល្មៀត​ក្នុង​ក្រុម​ហ៊ុន​កាប់​ឈើ​នៅ​កោះ​កុង​អាច​យក​ទៅ​ធ្វើ​គ្រឿង​ញៀន?

បោះពុម្ព

​ដោយ អ៊ឹង ប៊ុនថន ថ្ងៃអង្គារ ទី15 ឧសភា ឆ្នាំ2012 ម៉ោង09:59

វល្លិ៍​ឈើ​ព្រៃ​មួយ​ប្រភេទ ឈ្មោះ​ថា​ វល្លិ៍​ល្មៀត ដែល​​គេ​​រក​​ឃើញ​​ជា​​ច្រើន​​គំនរ និង​​ដាក់​​ត្រាំ​​​យ៉ាង​​ចម្លែក ក្នុង​​អាង​របស់​​ក្រុម​ហ៊ុន​ធីម​ប៊ើ​ហ្គ្រីន ​ចម្ងាយ​​ប្រមាណ​​ជា​ ១០០​ម៉ែត្រ ពី​​កន្លែង​​​ដែល​​​​​បាញ់​សម្លាប់​​លោក ឈុត វុទ្ធី នោះ ត្រូវ​​គេ​​សង្ស័យ​​ថា វល្លិ៍​ល្មៀត​នេះ​ គឺ​ជា​​សារ​ធាតុ​​ម្យ៉ាង សម្រាប់​​​ផលិត​​គ្រឿង​ញៀន​ ដែល​​មាន​​ឥទ្ធិ​ពល​​ខ្លាំង​​ជាង​​ប្រេង​​ម្រះ​ព្រៅ ដែល​​​រដ្ឋាភិបាល​​កំពុង​​​បង្ក្រាប​​​​ទៅ​​ទៀត​។

កាសែត​ភ្នំ​ពេញប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ច័ន្ទ បាន​ស្រង់​សំដី លោក Marcus Hardtke អ្នក​​សម្រប​​សម្រួល​​ប្រចាំ​​តំបន់ នៃ​​អង្គការ​ ARA​ ដែល​​បាន​​រួម​​ដំណើរ​ជាមួយ​​ប្រជា​​​សហគមន៍ ទៅ​​រុក​​ល្បាត​​ព្រៃ នៅ​​កន្លែង​​ដែល​​ខ្មាន់​​កាំ​ភ្លើង បាន​​បាញ់​​សម្លាប់​ ​លោក ឈុត វុទ្ធី។ នៅ​ពេល​នោះ លោក Marcus Hardtke បាន​​ប្រាប់​​ថា លោក​​នឹង​​យក​​វល្លិ៍​ល្មៀត​​ដែល​គេ​កាប់​​មក​​​ទុក ​ក្នុង​ក្រុម​​ហ៊ុន​កាប់​​ឈើ​​ឈ្មោះ​ធីម​ប៊ើ​ហ្គ្រីន​នេះ ទៅ​​ធ្វើ​​​ពិសោ​ធន៍ ព្រោះ​​សង្ស័យ​ថា វល្លិ៍​ល្មៀត​នេះ​អាច​យក​ទៅ​​ផលិត​​សារ​ធាតុ​​ញៀន​ ហើយ​ដែល​បញ្ហា​នេះ លោក​​សង្ស័​យ​ថា មាន​ជាប់​​ពាក់​ព័ន្ធ​​នឹង​​ការ​​បាញ់​​សម្លាប់​​សកម្ម​​ជន​​​ការ​​ពារ​​ព្រៃ​ឈើ។

 
 

អ្នក​ដំណើរ​ចោទ​ក្រុម​ហ៊ុន​ចិន​ឈ្មោះ​តុង​មិន​ ថា​យក​លុយ​ខុស​ប្រក្រតី​

បោះពុម្ព

​ដោយ ថុល ស្រី​លក្ខណ៍ និង នួន បូរិន ថ្ងៃអង្គារ ទី15 ឧសភា ឆ្នាំ2012 ម៉ោង09:28

អ្នក​​ដំណើ​រ​​ឆ្លង​​កាត់​​​ផ្លូវ​ ពី​ខេត្ត​ក្រ​ចេះ​ទៅ​ខេត្ត​មណ្ឌលគី​រី ចោទ​​ក្រុម​​ហ៊ុន​ចិន ឈ្មោះ តុង​​មិន ដែល​ទទួលសិ​ទ្ធិ​​ម៉ៅ​ការ​ផ្លូវ​នោះ​ថា​ បាន​​យក​​លុយ​​​ក្នុង​​ឡាន​​មួយ​​គ្រឿង​ ២ម៉ឺន​រៀល​ ដោយ​​មិន​​បាន​​បញ្ជាក់​​ពី​​មូល​​ហេតុ​​​ច្បាស់​លាស់។

អ្នក​ដំណើរ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានប្រាប់ ​VOD តាម​​ទូ​រ​ស័ព្ទ នៅ​ថ្ងៃ​​អង្គារ​​នេះ​​ថា ​ក្រុម​​ហ៊ុន​​ចិន ឈ្មោះ​​​តុង​​មិន​ បាន​ស្ទាក់​ឡា​ន​​របស់​​គាត់​ យក​​លុយចំ​នួន​​២ម៉ឺន​​រៀល នៅ​ចំណុច​​ភូមិ​​ស្រែ​​ត្រែង ឃុំ​ក្បាល​​ដំរី ស្រុក​​សំបូរ​ខេត្ត​​ក្រ​​ចេះ ដោយ​គ្រាន់​តែដឹក​​គ្រែ​មួយ​គ្រឿង។ អ្នក​​ដំណើរ​​រូប​​នោះ​​​បន្ត​​ថា មានឡាន​ធ្វើ​​ដំណើរ​ឆ្លង​​កាត់​​ផ្លូវ​ជា​ច្រើន​ទៀត ​ក៏​ត្រូវ​​បាន​​គេ​ស្ទាក់​ចាប់​ឲ្យ​​លុយ​​ដូច​​គ្នា​​ដែរ ដោយ​​មិន​​មាន​​មូល​​ហេតុ​ ៖ "ចិន​គេ​ទារ​លុយ​ អោយ​តែ​ឆ្លង​កាត់​អញ្ចឹង​​ អោយ​តែ​ឃើញ​គេ​ដឹង​តែ​យក​លុយ​ហ្មង។ រឿង​ហ្នឹង​ជា​ការ​ជាក់​ស្តែង​ ឥឡូវ​គេ​កំពុង​តែ​ឃាត់​រថ​យន្ត។ ពាក​ព័ន្ធ​នឹង​រឿង​ហ្នឹង ​ខ្ញុំ​ទិញ​គ្រែមួយ​យក​ទៅ​​សំរាប់​ទៅ​គេង គ្រែ​តែ​មួយ​ ឥឡូវ​ចេញ​មក​​ហ្នឹង​ឃើញ​ក្រុម​ហ៊ុន​តុង​មិន គេ​ឃាត់​គេ​ចាប់​ផាក​ពិ​ន័យ​យើង អញ្ចឹង​ខ្ញុំ​សុំ​សួរ​ថា តើ​ច្បាប់ហ្នឹង​វា​ពាក់ព័ន្ធ​វា​ជា​មួយ​រាជ​រដ្ឋាភិបាល​ ឬ​ក៏​អោយ​ច្បាប់​ខាង​​​ក្រុម​ហ៊ុន​ ​គ្រប់​គ្រង​លើ​ច្បាប់​ប្រ​ទេស​យើង​វិញ”។

 
 

សង្គម​ស៊ីវិល​នឹង​បើក​យុទ្ធ​នាការ​ធំ​ជម្រុញ​ឲ្យ​តុលាការ​ផ្តល់​យុត្តិ​ធម៌​ដល់​កម្មករ​រង​របួស​

បោះពុម្ព

​ដោយ ញឹម សុខន និង អ៊ឹង ប៊ុន​ថន​ ថ្ងៃច័ន្ទ ទី14 ឧសភា ឆ្នាំ2012 ម៉ោង12:59

សហភាពការងារកម្ពុជា ហៅ​កាត់ CLC និង​អង្គ​ការ​សង្គម​​ស៊ីវិល​មួយ​ចំ​នួន គ្រោង​​បើក​យុទ្ធ​ការ​​​​ធំ​​​មួយ​​​នៅ​សប្តាហ៍​នេះ​ ដើម្បី​ជំរុញ​ឲ្យ​តុលា​​ការ​ខេត្ត​​​ស្វាយ​រៀង ផ្តល់​យុត្តិ​​​ធម៌ ពិត ជូ​ន​​កម្មក​រ​​​​បី​នាក់​​​ដែល​​​​​​​​គេ​​បាញ់​​​ឲ្យ​​​រង​​​​​របួស នៅ​ក្រុង​បាវិត អំឡុង​តវ៉ា​ទាម​ទារ​ឲ្យ​គោរព​សិទ្ធិ​ការ​ងារ។

ប្រធាន​សហភាព​ការ​ងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​​​​ទី​១៤​ ខែ​​​ឧសភា​​នេះ​ថា យុទ្ធនាការ​នេះ គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៨​ ខែ​​​ឧស​​ភា​នេះ ខណៈ​កម្មការិនី​បី​នាក់​ដែល​គេ​​បាញ់​ឲ្យ​​រង​របួស នឹង​ចូលបំ​ភ្លឺ​នៅ​​​តុលា​​​​​​ការ​ខេត្ត​ស្វាយ​រៀង​នេះ​ម្តង​ទៀត តាម​​​ដីកា​កោះ​របស់​ចៅក្រម​​​សាក​​​សួរ​។ លោក អាត់ ធន់ បន្ត​ថា ក្នុង​ថ្ងៃ​នោះ​ដែរ ខាង​សហភាព​ការ​ងារ​កម្ពុជា របស់​លោក សហ​​ជីព​​​របស់​លោក រ៉ុង ឈុន និង​ក្រុម​ការ​ងារ​សហជីព​មួយ​ចំនួន​ទៀត រួម​ទាំង មជ្ឈ​មណ្ឌល​អ​ប់​​​រំច្បាប់​​សម្រាប់​សហគមន៍ ជា​ច្រើន​នាក់​នឹង​ទៅ​ដល់​ទីនោះ​ដែរ។

 
 

ការ​ដឹក​ឈើ​ល្មើស​ច្បាប់​នៅ​តែ​មាន ដោយ​ម្ចាស់​ឈើ​ថា​បង់លុយ​​អោយ​សមត្ថ​កិច្ច​

បោះពុម្ព

​ដោយ បូ សាវី និង អ៊ឹង ប៊ុន​ថន ថ្ងៃច័ន្ទ ទី14 ឧសភា ឆ្នាំ2012 ម៉ោង12:45

tree-car-sr01-savyសកម្មភាព​ដឹក​ជញ្ជូន​ឈើ​ល្មើស​ច្បាប់ ពី​ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ​ តាម​បណ្ដោយ​ផ្លូវ​ជាតិ​​លេខ​៦៧ ទៅ​ខេត្ត​កំពង់​ចាម កំពុង​កើត​មាន​យ៉ាង​​អាណា​​ធិប​​តេយ្យ ​ដោយ​ពុំ​មាន​​សមត្ថ​កិច្ច​ណា​ធ្វើ​​ការ​បង្រ្កាប​​និង​ទប់​ស្កាត់​ឡើយ។

បទល្មើស​​ដែល​នៅ​តែ​កើត​នេះ ត្រូវបា​ន​ក្រុម​ឈ្មួញដឹក​ឈើ​ដោយ​រថយន្ដ​ធំៗ​នោះ អះ​អាង​​កាល​ពី​ល្ងាច​ថ្ងៃ​​អាទិត្យ​​​ម្សិល​​​មិញ​​​ថា ពួកគេ​បាន​បង់​លុយ​​អោយ​​រដ្ឋ​បាល​​ព្រៃ​ឈើ ​និង​ស្ថាប័ន​​ពាក់​​ព័ន្ធ​មួយ​​ចំនួន និង​អ្នក​​កាសែត​​ក្នុង​ស្រុក​​ជា​ច្រើន​​នាក់​ទៀត ​​នៅ​តាម​បណ្ដោយ​​ផ្លូវ​ជាតិ​​នេះ។

 
 

ព្រះ​មហា​ក្សត្រ​យាង​ទៅ​ជន​បទ ក្នុង​ពីធី​ចម្រើន​ព្រះ​ជន​របស់​ព្រះ​អង្គ

បោះពុម្ព

​ដោយ អ៊ឹង ប៊ុនថន ថ្ងៃច័ន្ទ ទី14 ឧសភា ឆ្នាំ2012 ម៉ោង11:30

Kingព្រះ​មហា​ក្សត្រ សម្ដេច​ព្រះ​​បរម​នាថ នរោត្តម សីហ​មុនី ​យា​ង​​ទៅ​កាន់​​ខេត្ត​​កំពត នៅ​ព្រឹក​​ថ្ងៃ​​ច័ន្ទ​នេះ ដើម្បី​ជួប​​​ប្រជា​រាស្ត្រ​​ក្រី​ក្រ និង​​ចែក​​អំណោយ ក្នុង​​ព្រះ​រាជ​​ពិធី​​បុណ្យ​​ចម្រើន​​ព្រះ​​ជន្ម​​ព្រះ​អង្គ ក្នុងខួ​ប​​គម្រប់​​ ៥៩​យាង​​ចូល​៦០​​ព្រះ​វស្សា។

មន្រ្តី​ខុទ្ទ​កាល័យ​​ព្រះ​បរម​រាជ​វាំង បាន​​ប្រាប់​​សារ​ព័ត៌​មាន​ក្នុង​​ស្រុក​ថា ​រាល់​​​ឆ្នាំ ព្រះ​ករុណា មិន​​មាន​​​រៀប​ចំ​​ព្រះ​រាជ​​ពិធី​​អ្វី​​ធំ​ដុំ​ទេ​ ពោល​គឺ​ព្រះ​អង្គ​​ស្តេច​​យាង​​ចុះ​ទៅ​​ចែក​​អំ​​ណោយ​​​ដល់​​ជន​ក្រីក្រ ​នៅ​តាម​​ទីជន​បទ​ ​ហើយ​នៅ​ថ្ងៃ​នេះ ព្រះ​អង្គ​យាង​​ទៅ​​ចែក​​អំណោយ​នៅ​​ខេត្ត​​​កំពត​​។​​

ព្រះបាទ​​សម្តេច​ព្រះ​​បរមនាថ នរោត្តម សីហ​មុនី ទ្រង់​​ឡើង​​គ្រង​​រាជ្យ កាល​ពី​​ឆ្នាំ​​២០០៤។ ហើយ​​ចាប់​ថ្ងៃ​​ទី​​១៣ ដល់​ថ្ងៃ​​ទី​​១៥ ខែ​​ឧសភា ឆ្នាំ​២០១២ គឺ​ជា​ថ្ងៃ​បុណ្យ​​​ចម្រើន​ព្រះ​ជន្ម​​ព្រះ​អង្គ ហើយ​​មន្រ្តី​​រាជ​ការ និង​​បុគ្គលិក​តាម​​ស្ថាប័ន​​ផ្សេ​ងៗ​ ត្រូវ​បាន​ឈប់​សំរាក​ដើម្បី​​អបអរ​ពិធី​នេះ៕

ចែករំលែក​ព័ត៌​មាន​នេះ 

 
 

ទំព័រ​ទី 1 ​ទាំងអស់ 58 ទំព័រ

ស្តាប់វិទ្យុលើអ៊ីនធឺណិត

ដើម្បីស្តាប់ការផ្សាយផ្ទាល់​វិទ្យុសារិកា​អេហ្វ​អ៊ឹម​​សូម ចុចត្រង់នេះ
សម្រាប់ព័ត៌មានមុនៗសូម ចុចទីនេះ


call-in-show-promote

រូបថតឯកសារ

វិភាគព្រឺត្តិការណ៍

nvitou.com