អង្គការសង្គមស៊ីវិលយល់ឃើញថាដីរដ្ឋគួរដកហូតមកវិញក្រោយកម្ទេចរបងនៅឆ្នេរអូរឈើទាល

ក្រុមអង្គការសង្គមស៊ីវិល អំពាវនាវឱ្យរដ្ឋាភិបាលត្រូវនិរាករចោលនូវប្លង់កម្មសិទ្ធិដែលទ​​ទួ​​​​​ល​​បានភាពស្របច្បាប់ ក្នុងនាមជានីតិបុគ្គល ទៅលើផ្ទៃដីមួយប្លង់ដែលមានទំហំជាង ៨ពាន់​​ម៉ែ​​ត្រ​​​​កា​​រ៉េ ដែលគេចាត់ទុកថា ការអនុវត្តបែបនេះ ​វាជាការ​បំពានទៅនឹងគោលការណ៍ច្បាប់ ហើ​​យធ្វើ​​ឱ្យ​​ប៉ះ​​ពាល់ដល់សោភ័ណភាពតំបន់ឆ្នេរសមុទ្រថែមទៀតផង។

អ្នកសារព័ត៌មាន លោក ញឹម សនស៊ីដា ពេលត្រូវបាននគរបាលអន្តោប្រវេសន៍ច្រកក្អមសំណ ជិះតាមពីក្រោយ និងសួរនាំពីការថតរូបឈ្មួញដឹកទំនិញគេចពន្ធតាមច្រករបៀង ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។

អ្នកសារព័ត៌មានម្នាក់ចោទនគរបាលអន្តោប្រវេសន៍ព្រំដែនក្អមសំណ ថាឃាត់ខ្លួនលោកសួរចម្លើយ ក្រោយថតរូបឈ្មួញដឹកទំនិញគេចពន្ធតាមច្រករបៀង

អ្នកសារព័ត៌មានមួយរូបបានចោទប្រកាន់មន្ត្រីនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ​ថាបានបង្ខាំងរូបគេទុកអស់រយៈពេលជាច្រើនម៉ោង និងបង្ខំឱ្យផ្ដិតមេដៃធ្វើកិច្ចសន្យា ពាក់ព័ន្ធនឹងការថតរូបភាពឈ្មួញដឹកទំនិញគេចពន្ធតាមច្រករបៀង។

មន្ត្រីជាន់ខ្ពស់កម្ពុជា និងប្រទេសពាក់ព័ន្ធ រួមមានប្រទេសជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី «3R និងសេដ្ឋកិច្ចវិលជុំ» នៅខេត្តសៀមរាប ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រុងចំនួន៥របស់កម្ពុជាត្រូវបានជ្រើសរើសសម្រាប់អនុវត្តគោលដៅទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ

មន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងថា ក្រុង​​​ចំនួន​​ ៥​ របស់​កម្ពុជា និង​​ប្រទេស​ចំនួន​៥ នៃ​តំបន់អាស៊ី បាន​​ចុះ​ហត្ថ​លេខា​លើ​សេច​ក្ដីប្រកាស Indore 3R ស្តីពី​ ​«គោល​ដៅ​ទឹក​ស្អាត ដី​ស្អាត និង​ខ្យល់​អាកាស​បរិសុទ្ធ»។

គំនរសំរាមមួយកន្លែងម្ដុំលូទឹកស្អុយ ក្នុងខណ្ឌចំការមន ក្រុងភ្នំពេញ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០។

ក្រសួងបរិស្ថាន អំពាវនាវដល់វិនិយោគិនបោះទុនលើការកែច្នៃសំរាមនៅកម្ពុជា

មន្ត្រី​ជាន់ខ្ពស់ក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់វិនិយោគិន ឬអ្នកដែលមាន​ទុន ចូលរួមបន្ថែមទៀត ក្នុងការបោះទុនលើការ​កែច្នៃសំណល់ឬ​សំរាម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែលជាផ្នែកមួយនៃការ​ទាញ​ផលចំណេញពីសេដ្ឋកិច្ច​លើសំណល់ដែល​បាន​បង្កើត​ឡើង និង​ចូលរួមក្នុងការការពារបរិស្ថាន។

លោក សាន ដារ៉ាវីត តំណាងក្រុមយុវជនសំរាម។

ក្រុមយុវជនសំរាមបន្តសកម្មភាពសម្អាតសំរាមឡើងវិញក្នុងទ្រង់ទ្រាយធំនៅទូទាំងប្រទេស

ក្រុមយុវជនសំរាម បន្តបេសកកម្មរើសសំរាមតាមបណ្តាខេត្ត-ក្រុង និងសាលារៀនទូទាំងប្រទេស ខណៈពួកគេមើលឃើញការប្រើប្រាស់សំរាមប្លាស្ទិកមានការកើនឡើង។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចូលរួមសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូលសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ( Eurasian Economic Union) នៅទីក្រុង Bishkek ប្រទេស Kyrgyzstan ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២។

រុស្ស៊ីព្រមានអង់គ្លេសចំពោះការបញ្ជូនយន្តហោះចម្បាំងទៅឱ្យអ៊ុយក្រែន

ស្ថានទូតរុស្ស៊ីប្រចាំនៅអង់គ្លេស កាលពីថ្ងៃពុធ បានព្រមានទីក្រុងឡុងដ៍ ចំពោះការបញ្ជូនយន្តហោះចម្បាំងទៅកាន់ប្រទេសអ៊ុយក្រែន ដោយនិយាយថា ទង្វើបែបនេះនឹងមានផលប៉ះពាល់ផ្នែកយោធា និងនយោបាយយ៉ាងធ្ងន់ធ្ងរសម្រាប់ពិភពលោកទាំងមូល។

យុវជនគ្រោងធ្វើបាតុកម្មក្នុងខែនេះ ប្រឆាំងគម្រោងបង្កើតដេប៉ាតឺម៉ង់សិក្សាភាសាវៀតណាម

តំណាងក្រុមយុវជនមកពីបណ្ដារាជធានី-ខេត្តមួយចំនួន បានលើកឡើងថា ពួកគេគ្រោងប្រមូលផ្ដុំគ្នាជាថ្មីទៀតនៅទីលានប្រជាធិបតេយ្យ ដើម្បីធ្វើបាតុកម្មទាមទារឱ្យរដ្ឋាភិបាលបញ្ឈប់ការចេញបណ្ណស្នាក់នៅ​អចិន្ដ្រៃយ៍​ដល់ជន​អន្តោប្រវេសន៍ខុសច្បាប់​​ និងលុបចោល​គម្រោង​បង្កើត​ដេប៉ាតឺម៉ង់​សិក្សា​ភាសាវៀតណាម​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។

រូបឯកសារ៖ ក្រុមអ្នកធ្វើការ​ក្នុង​តំបន់​ ដឹក​បំណែក​យន្តហោះ​ម៉ាឡេស៊ី MH17 នៅ​កន្លែង​ធ្លាក់​យន្តហោះ​ ក្បែរ​ភូមិ Hrabove (Grabovo) ក្នុង​តំបន់ Donetsk ភាគ​ខាង​កើត​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

លោក ពូទីន ទំនងជាផ្គត់ផ្គង់មីស៊ីលសម្រាប់បាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH17

ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ បាននិយាយថា មានការចង្អុលបង្ហាញយ៉ាងច្បាស់ថា លោក វ្ល៉ាឌីមៀ ពូទីន បានអនុម័តផ្គត់ផ្គង់មីស៊ីលដែលបានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរម៉ាឡេស៊ី MH17 លើប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០១៤ ដែលបានសម្លាប់មនុស្សជិត៣០០នាក់។

របងសង់លើឆ្នេរអូរឈើទាលត្រូវបានអាជ្ញាធរខេត្តវាយកម្ទេចក្រោយសារព័ត៌មានផ្សព្វផ្សាយ

មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ទីតាំងរបងដែលសង់លើ​​ឆ្នេ​​រអូរឈើទាល ត្រូវបានអាជ្ញាធរខេត្តវាយកម្ទេចចោលជាស្ថាពរហើយ ក្រោយរងការរិះគន់ និងមានការផ្សព្វផ្សាយពីបណ្ដាញសារព័ត៌មាន។

ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

បទវិភាគ៖ តើកត្តាអ្វីខ្លះធ្វើឱ្យកម្ពុជាបន្តញាំញីដោយអំពើពុករលួយ?

​​ការ​​​​សិក្សា​នា​នា​​​រ​​ក​​​​ឃើ​​ញ​​​ថា​​​​ ប្រទេ​ស​ដែ​​​ល​ញាំ​​ញី​ដោយ​អំ​​ពើ​​​ពុ​ក​រ​​លួយ​​ ភាគច្រើន​​កំណើន​សេ​ដ្ឋកិច្ច ​និង​ការ​អ​ភិវ​ឌ្ឍជាតិ​ ស្ទើ​​​​​​រ​តែទាំ​ងអ​​ស់​​​ ធ្លាក់​​ក្នុ​ង​​ដៃក្រុមគ្រួ​សារអ្នក​មា​​ន​​​អំណា​ច​ និ​ងអ្ន​ក​ជំ​នួញ​​ខិលខូច​ ​ដែល​កា​រ​ណ៍​នេះជំរុញឱ្យ​មា​​​​នអ​យុ​ត្តិធ​ម៌​ ​​និ​​ង​វិបត្តិសង្គ​ម​​​កើតឡើងកាន់តែច្រើន ​​បើមិ​​នព​​ង្រឹ​​​ងប្រ​​ព័​​​ន្ធនី​​​តិរដ្ឋ​​ឡើ​ង​វិញ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ