កសិដ្ឋានចិញ្ចឹមជ្រូក

កសិករ​ស្នើ​រដ្ឋាភិបាល​ជួយ​សម្រួល​ថ្លៃ​វត្ថុធាតុដើម​ចិញ្ចឹមជ្រូក ដើម្បី​ឱ្យ​ពួកគេ​អាច​ប្រកួតប្រជែង​ជាមួយ​​ជ្រូក​នាំចូល

កសិករចិញ្ចឹមជ្រូកនៅខេត្តមួយចំនួនស្នើ​​​រដ្ឋាភិបាល​ជួយ​សម្រួល​ថ្លៃវត្ថុធាតុ​ដើម​ចិញ្ចឹម​ជ្រូក​ ដូចជា ពូជ ចំណី ថ្លៃទឹក និងភ្លើង ជាដើម ដើម្បី​ឱ្យពួកគេ​មាន​លទ្ធភាពចិញ្ចឹម និងអាចប្រកួតប្រជែងជាមួយ​តម្លៃជ្រូកនាំចូលពីក្រៅប្រទេសបាន។

បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។

ជនជាតិដើមភាគតិច​ខេត្តមណ្ឌលគិរី ប្ដឹង​អាជ្ញាធរ​ដែល​បណ្ដោយ​ឱ្យ​ជនអនាមិក​ធ្វើ​របង​ព័ទ្ធ​ដីកប់សព​ពួកគេ

ប្រជាពលរដ្ឋជនជាតិ​ដើម​ភាគតិចពូនង ៦០គ្រួសារ បាននាំគ្នាចោទអាជ្ញាធរមូលដ្ឋានថាមិនអើពើដោះ​ស្រាយ​បញ្ហាជូន​ពួកគេ ដោយបណ្ដោយឱ្យ​ជនមិនស្គាល់មុខ​ទៅ​​ហ៊ុមព័ទ្ធយក​ដី​ព្រៃ​ជាង១០ហិក​តា ស្ថិតនៅ​ភូមិ​អូរស្ពាន សង្កាត់​ស្ពានមានជ័យ ក្រុង​សែនមនោរម្យ ដែលពួកគេទុកសម្រាប់​​កប់​សព​ជាកម្មសិទ្ធិ។

ពលរដ្ឋដែលអះអាងថាមានបញ្ហាដីធ្លីនៅតំបន់បឹងតាមោក មកតវ៉ាការចាក់ដីលុបចំដីជាកម្មសិទ្ធិរបស់ពួកគេ។

ពលរដ្ឋ​៨០គ្រួសារ​នៅ​ជាប់​បឹងតាមោក​ចោទ​ក្រុមហ៊ុន​ឯកជន​មួយ​ថា​រំលោភ​យកដី​របស់​ពួកគេ

ពលរដ្ឋ៨០គ្រួសារនៅជាប់បឹងតាមោក ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បាន​ចោទ​​​ក្រុមហ៊ុន​ឯកជនមួយ​ថា​បានប្រើប្រាស់គ្រឿងចក្រនិងរថយន្ត​ចាក់ដីរំលោភយក​ដីធ្លីរបស់ពួកគេ។

សមត្ថកិច្ចរាជធានីភ្នំពេញបានបន្តរារាំងក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍មិនឱ្យប្រមូលផ្ដុំតវ៉ានៅក្បែរក្រុមហ៊ុន ក្នុងខណ្ឌចំការមន ដោយបានចាប់ពួកគេដាក់ក្នុងរថយន្តក្រុង ខណៈពួកគេចេញធ្វើកូដកម្មជាថ្មីម្ដងទៀត នៅរសៀលថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

សង្គមស៊ីវិល​ទាមទារ​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ការ​ប្រើវិធាន​មិនត្រឹមត្រូវ​លើ​ស្ត្រីកូដករ​ណាហ្គាវើលដ៍

​​ក្រុម​​អ​​ង្គ​ការ​សង្គ​មស៊ីវិល​ជាតិ និ​ងអ​ន្តរជាតិ ​​​ទា​​ម​​ទារ​​ទៅអា​ជ្ញាធ​​រ​​ឱ្យ​​ប​ញ្ឈប់​ជា​ប​​ន្ទាន់រា​ល់​ការបៀ​​តបៀ​​​ន ​​ការ​ប្រើអំពើហិង្សា​ ​​រួម​​ទាំងការអនុវត្ត​​​វិ​​​ធា​​​នការកូវីដ-១៩​មិន​ត្រឹ​ម​ត្រូវមួ​យចំនួ​នទៀ​ត ​​ឆ្លើយ​​​ត​ប​ទៅ​នឹ​ងកូ​​ដ​ករ​ណាហ្គា​វើល​​ដ៍ ​​ដោ​​​យ​​​ស​​ម្អាងថា​​ ទ​​ង្វើនេះជាការ​រំលោ​ភ​សិទ្ធិ​ស្ត្រី ​និ​ង​សិទ្ធិ​ជួប​ជុំ ដែលការពារ​​ដោយរដ្ឋធម្មនុញ្ញ។

សមត្ថកិច្ចរាជធានីភ្នំពេញបានបន្តរារាំងក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍មិនឱ្យប្រមូលផ្ដុំតវ៉ានៅក្បែរក្រុមហ៊ុន ក្នុងខណ្ឌចំការមន ដោយបានចាប់សែងពួកគេដឹកក្នុងរថយន្តក្រុង ខណៈពួកគេចេញធ្វើកូដកម្មជាថ្មីម្ដងទៀត នៅរសៀលថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋបាល​រាជធានី​ចោទ​អ្នក​នៅ​ពី​ក្រោយ​កូដករ​ណាហ្គា​ថា​រៀបចំ​ឆាកល្ខោន ដើម្បី​ទម្លាក់​កំហុស​លើ​សមត្ថកិច្ច​និង​គ្រូពេទ្យ

រដ្ឋបាលរាជធានី បានចោទមនុស្សមួយក្រុមតូចថាជា​អ្នកនៅពីក្រោយកូដករក្រុមហ៊ុនណាហ្គាវើលដ៍ ដោយ​រៀបចំឆាកល្ខោន​ទម្លាក់​កំហុស​លើ​សមត្ថកិច្ច​និ​ងគ្រូពេទ្យ ធ្វើឱ្យមហាជន​យល់​ច្រឡំ​ថាអាជ្ញាធរ​ធ្វើទុក្ខបុកម្នេញលើក្រុមកូដករទៅវិញ។

រថយន្តមន្ទីរពេទ្យចាកចេញពីមន្ទីរពេទ្យខ្មែរ-សូវៀត ទៅបំពេញការងារផ្សេងតាមគោលដៅកំណត់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១។

ពលរដ្ឋ​ខ្លះ​នៅ​តែ​យល់ថា​អ្នក​ដែល​ធ្លាប់​ឆ្លង​ជំងឺកូវីដ-១៩​ម្ដង​ហើយ នឹង​មិន​អាច​ឆ្លង​ទៀត​ទេ

ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា អ្នក​ណាដែល​ធ្លាប់​​ឆ្លង​​ជំងឺ​​កូវីដ-១៩ម្ដង​​ហើយ នឹង​មិន​​​​អាច​ឆ្លង​​ម្ដង​​ទៀត​​បាន​​នោះ​ទេ ប៉ុន្តែការលើកឡើងនេះត្រូវបាន​មន្ត្រីរដ្ឋាភិបាល​បដិសេធ។

រថយន្តពេទ្យដឹកអ្នកជំងឺកូវីដ១៩ ទៅព្យាបាលនិងធ្វើចត្តាឡីស័កនៅសណ្ឋាគារ The Great Duke ក្រោយផ្លាស់មកពីមណ្ឌលចត្តាឡីស័កព្រែកព្នៅ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

អ្នកជំងឺ​ម្នាក់ទៀត​បានស្លាប់​ដោយសារ​វីរុស​បំប្លែងថ្មី​អូមីក្រុង ខណៈ​អ្នកឆ្លងថ្មី​មានជិត​៥០០នាក់

អ្នកជំងឺម្នាក់​​ទៀតបាន​​ស្លាប់ដោយសារ​ជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទ អូមីក្រុង ខណៈអ្នកឆ្លងវីរុស​ប្រភេទ​ថ្មី អូមីក្រុង ត្រូវបាន​រក​ឃើញ​មាន​ជិត៥០០នាក់បន្ថែមទៀត (យោង​​តា​ម​​លទ្ធ​ផល​បញ្ជាក់​ដោយ PCR test)។

លោកស្រី Ursula Von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប។

សហភាពអឺរ៉ុប​ថា​លោក ពូទីន នឹង​បរាជ័យ ខណៈ​ដែល​ខ្លួន​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុស្ស៊ី

មេដឹកនាំកំពូលនានារបស់សហភាពអឺរ៉ុប បានឱ្យដឹងនៅថ្ងៃសុក្រនេះថា ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន នឹងទទួលបរាជ័យ ខណៈដែលពួកគេបានអនុម័តលើការដាក់ទណ្ឌកម្មថ្មីៗជាបន្តបន្ទាប់ចំពោះ​ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

បុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ចាក់សាំងឱ្យភ្ញៀវនៅស្ថានីយប្រេងមួយកន្លែង នៅក្រុងភ្នំពេញ។

តម្លៃ​ប្រេង​សកល​ហក់​ឡើង​ខ្ពស់ ខណៈ​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន

ការ​ឈ្លានពាន​ពីសំណាក់ប្រទេស​រុស្ស៊ី​លើ​អ៊ុយក្រែន ​បាន​ធ្វើ​ឱ្យ​តម្លៃប្រេង​កាន់តែហក់ឡើង​ខ្ពស់​សម្រាប់​ការ​ប្រើប្រាស់នៅ​ទូទាំង​ពិភពលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Al Jazeera។

លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន។

ប្រធានាធិបតី​អ៊ុយក្រែន​ប្ដេជ្ញា​មិន​ចាកចេញ​ពី​រដ្ឋធានី ខណៈ​ការឈ្លានពាន​រុស្ស៊ី​ខិត​ចូល​មក​ដល់

ប្រធានាធិបតី​​អ៊ុយក្រែន​ លោក Volodymyr Zelenskiy បានធ្វើការប្ដេជ្ញានៅថ្ងៃសុក្រនេះថា រូបលោកនឹង​បន្តស្នាក់នៅក្នុងទីក្រុង Kyiv ខណៈដែលកងទ័ពរបស់លោកកំពុងព្យាយាមប្រយុទ្ធពីការឈ្លាន​ពាន​របស់​រុស្ស៊ី ដែលកំពុងតែឆ្ពោះមកកាន់រដ្ឋធានីមួយនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ