ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ប្រទេសចិន លោក Wei Fenghe ឆ្លើយសំណួររបស់ទស្សនិកជននៅក្នុងសម័យប្រជុំពេញអង្គ ក្នុងអំឡុងពេលកិច្ចសន្ទនា Shangri-La លើកទី១៩ នៅប្រទេសសិង្ហបុរី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២។

ចិនបដិសេធសំណើរបស់អាមេរិកក្នុងការសន្ទនាតាមទូរសព្ទរវាងប្រមុខការពារជាតិនៃប្រទេសទាំងពីរ

អ្នកនាំពាក្យមន្ទីរបញ្ចកោណ បាននិយាយថា ចិនបានបដិសេធសំណើសម្រាប់ការសន្ទនាតាមទូរសព្ទរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) និងរដ្ឋមន្ត្រីក្រសួងការពារជាតិចិន លោក វ៉ី ហ្វេងហ៊ី (Wei Fenghe) បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបាញ់ទម្លាក់បាឡុងរបស់ខ្លួន។

ប្រធានាធិបតី​អាឡឺម៉ង់ លោក Frank-Walter Steinmeier នៅវិមាន Bellevue ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០២៣។

សង្គមស៊ីវិល និងបក្សជំទាស់ រំពឹងថាវត្តមានប្រធានាធិបតីអាល្លឺម៉ង់មកកម្ពុជានឹងជួយឱ្យស្ថានភាពធូរស្រាលមុនការបោះឆ្នោត

សង្គមស៊ីវិលដែលឃ្លាំមើលការបោះឆ្នោត និងបក្សជំទាស់ រំពឹងថា ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានាធិបតីអាល្លឺម៉ង់មកកម្ពុជា នឹងជួយសម្រួលស្ថានភាពមុនការបោះឆ្នោតនៅកម្ពុជាឱ្យធូរស្រាលវិញ។​

អ្នកជំនាញពិភាក្សាពី​ការបង្កើតភាពស៊ីសង្វាក់គ្នា ដើម្បីសម្រេចគោលដៅ​SDG និង​កិច្ចព្រមព្រៀង​​ទីក្រុង​ប៉ារីស​ស្តី​ពី​​ការ​ប្រែ​ប្រួល​​អាកាស​ធាតុ

មន្ត្រីជំនាញ​មកពីក្រសួងបរិស្ថាន​នៃបណ្តាប្រទេស​ក្នុងតំប់អាស៊ី និងប៉ាស៊ីហ្វិក បានពិភាក្សា​គ្នា លើការ​​​​បង្កើតភាពស៊ីសង្វាក់គ្នា ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) និង​កិច្ចព្រមព្រៀងទីក្រុង ប៉ារីស ស្តីពី​ ការប្រែប្រួលអាកាសធាតុ តាមរយៈសេដ្ឋកិច្ចចក្រា ឬសេដ្ឋកិច្ច​វិល​ជុំ។

គ.ជ.ប.​ ​កំណត់​ពេល​សម្រាប់​គណបក្ស​នយោបាយ​ដាក់​ភ្នាក់​ងារ​សង្កេត​ការណ៍​

នៅសល់ពេលជាង១ខែទៀតទេ នឹងត្រូវដល់ពេល ដែលគណៈបក្សនយោបាយ ត្រូវ​​ដាក់​​បញ្ជី​​ឈ្មោះ​​​ភ្នាក់ងារសង្កេតការណ៍ ដើម្បីឃ្លាំមើលពីដំណើរការ នៃការ​បោះឆ្នោតជ្រើសតាំង​​តំណាង​​រាស្រ្ត ដែល​​នឹង​ត្រូវចាប់ផ្តើម នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះហើយ ខណៈដែលគណ​​បក្ស​​ន​​យោ​​បា​យ នៅ​​​​​​ក្រៅរដ្ឋាភិបាលមួយចំនួន បានអះអាងពីការតៀម​​ខ្លួនរួចរាល់ហើយដែរ ដើម្បីបញ្ជូន​​បញ្ជី​​ឈ្មោះ​​​​​​អ្នក​​​​ស​ង្កេតការណ៍ ទៅតាមការកំណត់របស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត។

មណ្ឌលសង្គមកិច្ចព្រៃស្ពឺ

ក្រសួង​​​នឹង​បិទ​មណ្ឌល​ព្រៃ​ស្ពឺ​ ​ក្រោយ​​បញ្ជូន​​​មនុស្ស​ចេញ​អស់​ ​​​

ក្រសួងសង្គមកិច្ចអះអាងពីការចាប់ផ្ដើមកំណត់អត្តសញ្ញាណ​​ជនអនាថា និងក្រុមមនុស្សផ្សេងទៀតដែលកំពុងរស់នៅក្នុងមណ្ឌលព្រៃស្ពឺ ដើម្បីបញ្ជូនពួកគេទៅកាន់មណ្ឌលនានា​ និងទៅកាន់ស្រុកកំណើត ហើយ​មណ្ឌលព្រៃស្ពឺ​នេះនឹងអាចបិទតែម្តង ក្នុងករណី​បញ្ជូន​មនុស្សចេញ​អស់​។​​ ​

សាលាដំបូងខេត្តបាត់ដំបង។

មនុស្សពីរនាក់ត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបង ពីបទបន្លំខ្លួនធ្វើជាសមត្ថកិច្ច និងកំហែងយកប្រាក់ពីអ្នកដទៃ

សមត្ថកិច្ច​ខេត្ត​បាត់ដំបង​ ចាប់​ខ្លួន​មនុស្ស​ពីរ​នាក់ដែលជាបងប្អូននឹងគ្នា​ ពី​បទបន្លំខ្លួន​​ធ្វើជាសមត្ថកិច្ច និង​កំហែងយក​ប្រាក់​ពី​អ្នក​ដទៃ។

វេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី «3R និងសេដ្ឋកិច្ចចក្រា» ក្រោមប្រធានបទ «សមាហរណកម្មសេដ្ឋកិច្ចចក្រាទៅក្នុងការអភិវឌ្ឍវិស័យចម្បងៗ ដើម្បីឈានឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ដោយមានការចូលរួមពី​តំណាង​បណ្តាប្រទេស​​ចំនួន​៣៩​ ក្នុងនោះ ​រួម​មាន មន្ត្រីរដ្ឋាភិបាល ទីភ្នាក់ងារអន្តរជាតិ ទីភ្នាក់ងារជំនួយ វិស័យ​ឯកជន គ្រឹះស្ថាន​ស្រាវជ្រាវ អង្គការក្រៅរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានាផ្សេងទៀត សរុបប្រមាណ​ជា​ង ៤០០នាក់ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។

កម្ពុជាជំរុញឱ្យមានកិច្ចសហការជាសកលនិងការផ្ទេរបច្ចេកវិទ្យានិងបច្ចេកទេស ដើម្បីដោះស្រាយបញ្ហាកាកសំណល់

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កម្ពុជា បាន​ជំរុញឱ្យ​មានកិច្ច​សហការជាសកល និងការផ្ទេរ​​បច្ចេកវិទ្យា និងបច្ចេកទេស​​កាន់តែ​មានប្រសិទ្ធភាព ជាពិសេស​ពីបណ្តា​​ប្រទេស​ដែលមានសេដ្ឋកិច្ចជឿនលឿន ទៅ​កាន់​ប្រទេស​ដែលមានការ​អភិវឌ្ឍតិច​តួច ដើម្បីកិច្ចគាំ​ពារ​បរិស្ថាន និង​​ដោះស្រាយ​បញ្ហាកាកសំណល់​។

គណបក្សភ្លើងទៀន ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

បក្សភ្លើងទៀននឹងប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីនៅជិតថ្ងៃបោះឆ្នោត

អនុប្រធានបក្សភ្លើងទៀន អះអាងថា គណបក្សនឹងប្រកាសបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សនៅជិតថ្ងៃបោះឆ្នោត ដោយថាបេក្ខភាពដែលត្រូវជ្រើសរើសអាចជាបុគ្គលនៅក្នុង ឬបុគ្គលចូលរួមជាមួយបក្ស គឺមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​អាចឱ្យប្រជាពលរដ្ឋជឿទុកចិត្ត។

អ្នកភូមិបានឱ្យដឹងថា អាជ្ញាធរខេត្តកោះកុងបានគំរាមចាប់ខ្លួនពលរដ្ឋ និងប្រើប្រាស់គ្រឿងចក្រឈូសកម្ទេចចោលខ្ទមចម្ការជាង១០០ខ្នងរបស់ពួកគេផងដែរ ក្រោយរដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងមួយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យប្រជាពលរដ្ឋនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ និងពលរដ្ឋនៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង រុះរើខ្ទម និងចាកចេញពីទីតាំងដីខ្លួនរស់នៅ ដោយចោទពលរដ្ឋថា រស់នៅលើដីរដ្ឋ និងដីក្រុមហ៊ុន ហ្គ្រីនរិចគ្រុប ដោយខុសច្បាប់។

អ្នកភូមិថាអាជ្ញាធរខេត្តកោះកុងគំរាមចាប់ខ្លួនពលរដ្ឋ និងចុះឈូសឆាយខ្ទមចម្ការជាង១០០ខ្នង

អ្នកភូមិបានឱ្យដឹងថា អាជ្ញាធរខេត្តកោះកុងបានគំរាមចាប់ខ្លួនពលរដ្ឋ និងប្រើប្រាស់គ្រឿងចក្រឈូសកម្ទេចចោលខ្ទមចម្ការជាង១០០ខ្នងរបស់ពួកគេផងដែរ។

កញ្ញា ឆែម ស្រីគា រៀបចំរៀបសៀវភៅរើចេញពីទាំងដាក់បណ្ណាល័យចល័យរបស់កញ្ញា នៅលើសួរច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។

សន្តិសុខខណ្ឌដូនពេញឱ្យសកម្មជនយុវជនរុះរើបណ្ណាល័យចល័ត

សន្តិសុខ​ខណ្ឌដូនពេញ​ពីរនាក់​រារាំង​សកម្មជន​យុវជន​ម្នាក់ រួម​ជាមួយនឹង​ក្រុមយុវជន​ខ្មែរ​ថាវរៈ​ មិន​ឱ្យ​រៀបចំ​បណ្ណាល័យ​ចល័ត​តូចមួយ​នៅលើ​សួនច្បារ​មុខវត្តបទុមវតី ​រាជធានី​ភ្នំពេញ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ