ធ្លាក់​យន្តហោះ​យោធា​នៅ​អាមេរិក ស្លាប់​១៦​នាក់​នៅ​រដ្ឋ​មីស៊ីស៊ីពី

មនុស្ស១៦​នាក់ ត្រូវ​បានរាយការណ៍​ថា ស្លាប់នៅ​ថ្ងៃ​នេះ នៅ​ពេល​យន្តហោះ​មួយ​គ្រឿង​របស់​យោធា​អាមេរិក បាន​ធ្លាក់​នៅ​ភាគ​ខាង​ត្បូង​រដ្ឋ​មីស៊ីស៊ីពី។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​អាមេរិក ដោយ​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​សង្គ្រោះ​បន្ទាន់​ប្រចាំ​តំបន់។

មន្ត្រី​គ្រប់​គ្រង​អាសន្ន និយាយ​ថា ជន​រង​គ្រោះ​ទាំង ១៦​នាក់​នោះ ស្ថិត​នៅ​លើ​យន្តហោះ​ទាហាន​ម៉ារីន ហើយ​គ្មាន​អ្នក​នៅ​រស់​រាន​មាន​ជីវិត​នោះ​ឡើយ។ យន្តហោះ C-130 ដែល​ជា​ប្រភេទ​យន្តហោះ​ចាក់​សាំង​នោះ បាន​ធ្លាក់​នៅ​តំបន់ Sunflower។

អ្នក​នាំ​ពាក្យ​កង​ទ័ព​ម៉ារីន បាន​និយាយ​ថា មាន​តែ​យន្ត​មួយ​គ្រឿង​នោះ​ទេ ដែល​ជួប​ប្រទះ​សំណាង​មិន​ល្អ ដោយ​សេចក្ដី​រាយការណ៍​ដំបូង​ថា មាន​អ្នក​ស្លាប់ ៥​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ