ធី សុវណ្ណថា បដិសេធ​ព័ត៌មាន​បាក់​បែក​ផ្ទៃក្នុង ក្រោយ​ធ្លាយ​សារ​ឯកជន

កញ្ញា ធី សុវណ្ណថា (ហ្វេសប៊ុក ធី សុវណ្ណថា)

នៅ​ថ្ងៃ​នេះ នាង​បាន​បង្ហោះ​សារ និង​វីដេអូ ដោយ​បាន​បដិសេធ​ថា នាង​មិន​បាន​បែក​បាក់​គ្នា​ពី​​លោក ស្រី ចំរើន និង​លោក ផែ សុវណ្ណរិទ្ធ នោះ​ឡើយ។

កាល​ពី​ថ្ងៃ​ទី២៤ ខែ​ធ្នូ​កន្លង​មក​នេះ សកម្មជន​ហ្វេសប៊ុក​រូប​នេះ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​នាង​ថា នាង​ឈប់​ទាក់​ទង​នឹង​ក្រុម​លោក ស្រី ចំរើន និង​លោក ផែ សុវណ្ណរិទ្ធ ហើយ ហើយ​នាង​ថែម​ថា នឹង​រៀបចំ​ដាក់​ពាក្យ​ប្ដឹង​បុគ្គល​ទាំង​ពីរ​រូប​នេះ​ទៀត​ផង ទាក់​ទងនឹង​ការ​ទម្លាយ​សារឯកជន។

ប៉ុន្តែ នៅ​ថ្ងៃ​នេះ នាង​បាន​ចេញ​ជា​វីដេអូ និង​សារ​ថ្មី​មួយ​ទៀត ដោយ​ប្រាប់​ថា នាង​បដិសេធ​ទាំង​ស្រុង​នូវ​ព័ត៌មាន​ផ្សព្វផ្សាយ​ថា នាង​បែក​បាក់​ផ្ទៃ​ក្នុង និង​ឈ្លោះ​គ្នា​ជាមួយ​លោក ផែ សុវណ្ណរិទ្ធ និង​លោក ស្រី ចំរើន។

កញ្ញា ធី សុវណ្ណថា បាន​លេច​ធ្លោ​ឡើង​អំឡុង​ការបោះ​ឆ្នោត​ឆ្នាំ​២០១៣ ដោយ​នាង​បាន​ស្រែក​រិះគន់​​ឥត​សំចៃ​មាត់​ទៅ​លើ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ រីឯ​លោក ស្រី ចំរើន ត្រូវ​បាន​គេ​ស្គាល់ បន្ទាប់​លោក​ដឹកនាំ​ការ​តវ៉ា​ប្រឆាំង​នឹង​មេបក្ស​ប្រឆាំង លោក កឹម សុខា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ