​សៅ​ ​វណ្ណា​ ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ចៃដន្យ​ទៀតហើយ​

ទើប​តែ​បាន​សារភាព​ថា​ ​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​១​៦​ធ្នូ​ ​នៅ​ក្នុង​ព្រឹត្តិ​កាណ៍ប្រកួត​ជម្រុះ​កីឡាករ​ជើង​ខ្លាំង​នៅ​ប៉ុស្ដិ៍​លេខ​៥​ ​ក្នុង​វគ្គ​៨​នាក់​ជ្រើស​យក​៤​នាក់​ ​គឺជា​រឿង​ចៃដន្យ​ដោយសារតែ​ខ្លួន​បាន​ឈ្នះ​ព្រោះតែ​មិនបាន​ហ្វឹកហាត់​ដោយសារតែ​ប្រពន្ធ​កើតកូន​ ​ពេលនេះ​កីឡាករ​វ័យក្មេង​ ​សៅ​ ​វណ្ណា​ ​បាន​ប្រកាស​ជា​ថ្មីទៀត​ហើយ​ថា​ ​លោក​មិនបាន​ហ្វឹកហាត់​ទាល់តែសោះ​មុន​ឡើង​ប្រកួត​កាលពី​ថ្ងៃ​ទី​៣​០​ ​ធ្នូ​ ​តែ​បាន​បែរជា​បាន​ឡើង​ទៅកាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​។​ 

ទើបតែបានសារភាពថា ការប្រកួតកាលពីថ្ងៃទីធ្នូ នៅក្នុងព្រឹត្តិកាណ៍ប្រកួតជម្រុះកីឡាករជើងខ្លាំងនៅប៉ុស្ដិ៍លេខ ក្នុងវគ្គនាក់ជ្រើសយកនាក់ គឺជារឿងចៃដន្យដោយសារតែខ្លួនបានឈ្នះព្រោះតែមិនបានហ្វឹកហាត់ដោយសារតែប្រពន្ធកើតកូន ពេលនេះកីឡាករវ័យក្មេង សៅ វណ្ណា បានប្រកាសជាថ្មីទៀតហើយថា លោកមិនបានហ្វឹកហាត់ទាល់តែសោះមុនឡើងប្រកួតកាលពីថ្ងៃទី ធ្នូ តែបានបែរជាបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ 

លោក បានហៅជ័យជម្នះដោយ​គ្មានការបម្រុងទុករបស់លោកថាជារឿងភ័ព្វសំណាងមួយថ្មី ក្នុងពេលដែលលោកសារភាពថា លោកមិនបានហ្វឹកហាត់លើកនេះ ដោយសារតែកូនឈឺធ្ងន់ត្រូវយកទៅពេទ្យចុះឡើង​​តែអ្នកគាំទ្រមួយចំនួនបានហៅហេតុផលរបស់កីឡាកររូបនេះថា នឹងក្លាយជាទម្លាប់អាក្រក់មួយ ដែលនឹងធ្វើអោយគេធ្លាក់ដៃដោយជៀសមិនផុត ដោយសារតែគេសម្អាថាមិនបានធ្វើការហ្វឹកហាត់ជាក់លាក់ក៏នៅតែឈ្នះ

កីឡាករ សៅ វណ្ណា បានប្រកាសក្រោយវាយឈ្នះកីឡាករ ង៉ែត រដ្ឋា ក្រោយបញ្ចប់ដើម្បីជ្រើសរើសនាក់ទៅប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រចុងក្រោយកាលពីថ្ងៃទីធ្នូថា នេះជាការប្រកួតមួយថ្មីទៀតហើយ ដែលលោកមិនបានធ្វើការហ្វឹកហាត់ តែបានជួយអោយលោកបានឈ្នះជាថ្មី ក្នុងពេលដែលការប្រកួតដែលបានធ្វើឡើងក៏ជាការប្រកួតដ៏សំខាន់សម្រាប់ការជ្រើសរើសជើងខ្លាំងនៅប៉ុស្ដិ៍លេខ លោកថា ប្រមាណជាមួយអាទិត្យមកហើយ ដែលកូនប្រុសរបស់លោកមានជំងឺក្ដៅខ្លួនហើយត្រូវតែយកទៅពេទ្យរហូត ដោយក្រៅពីមិនអាចអោយលោកមានពេលហ្វឹកហាត់ គឺលោកក៏អត់ធ្វើអ្វីកើតផងដែរក្រៅពីមើលខុសត្រូវកូនប្រុស 

លោកថាការប្រកួតលើកនេះជារឿងចៃដន្យមិនខុសពីមុនទៀតទេ ដោយសារតែកាលពីលើកមុនក្នុងពេលដែលលោកឡើងប្រកួតក្នុងវគ្គជ្រើសយកនាក់លោកក៏មានធុរៈរឿងភរិយាសម្រាលកូនមិនអាចហ្វឹកហាត់បាន ហើយសម្រាប់ការប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រលើកនេះក៏លោកមានធុរៈរឿងកូនឈឺទៀត តែអ្វីដែលជាលទ្ធផលស្របគ្នា គឺលោកបានឈ្នះដោយមិនគួរអោយជឿ

លោកសារភាពថា ក្នុងចំណោមការប្រកួតទាំងអស់ដែលបានធ្វើឡើងនៅប៉ុស្ដិ៍លេខ លោកចាត់ទុកថាការប្រកួតរបស់លោកក្នុងវគ្គជម្រុះនាក់យកនាក់ និងការប្រកួតជ្រើសយកនាក់ឡើងទៅប្រកួតដណ្ដើមជើងឯក គឺជាការប្រកួតដែលលោកស្ទើរតែអត់បានហ្វឹកហាត់តែម្ដង ដោយសារតែលោករវល់តែរឿងវក់វីជាមួយភរិយាចូលពេទ្យ និងរឿងកូនប្រុសក្ដៅខ្លួនត្រូវបញ្ជូនទៅពេទ្យអត់ឈប់ក្នុងប៉ុន្មានថ្ងៃនេះ លោកថាខ្លួនមានមានធុរៈនៅមុនប្រកួតទាំងលើកទាំងអស់ ប៉ុន្តែលោកនៅតែបានប្រឹងប្រកួតអស់ពីសមត្ថភាព និងប្រកួតដោយការតាំងចិត្ត ទើបលោកបានឈ្នះ ដោយសារតែលោកគិតថាការប្រកួតដែលបានធ្វើឡើងមានភាពសំខាន់ដែលលោកមិនអាចចាញ់បាន លោកថាវពិតជារឿងចៃដន្យ ដែលលោកមិនបានហ្វឹកហាត់ព្រោះតែធុរៈចាំបាច់ ប៉ុន្តែលោកអាចយកឈ្នះគូប្រកួត ក្នុងពេលដែលកីឡាករដែលជាគូប្រកួតរបស់លោកគឺសុទ្ធតែជាកីឡាករដែលបានត្រៀមទុកជាមុន

ជាក់ស្ដែងលោកកីឡាករ ង៉ែត រដ្ឋា ដែលបានបរាជ័យក្រោមដៃរបស់លោកក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ត្បិតថាគេមានការទាត់​ឆ្វេង​ស្ដាំមិនសូវល្អ ប៉ុន្តែកម្រិតនៃការវាយម៉ាត់ កម្លាំង ​ស៊ុហ្វ និង កែងរបស់គេ​​គឺល្អផងដែរ ប៉ុន្តែបណ្ដាលមកពីលោកស្ទុះវាយដោយមិនខ្លាចពីគ្រោះថ្នាក់ច្រើនជាងទើបធ្វើអោយលោកមានឱកាសវាយត្រូវចំណុចបានពិន្ទុ ហើយលទ្ធផលចុងក្រោយលោកបានឈ្នះម្ដងទៀត យ៉ាងណាមិញ លោកថាសម្រាប់ការប្រកួតក្នុងវគ្គចុងក្រោយ ដើម្បីដណ្ដើមជើងឯក លោកនឹងប្រឹងអោយអស់ពីសមត្ថភាព ដោយមិនយកហេតុផលរបស់ភរិយា និងកូនឈឺមករាំស្ទះការហ្វឹកហាត់ ធ្វើអោយឱកាសដណ្ដើមបានពានជើងឯកត្រូវរបូតនោះទេ លោកនៅតែប្រកាសថាជ័យជម្នះសម្រាប់វគ្គនេះ បានពីកម្លាំងចិត្តត្រូវរកលុយអោយប្រពន្ធ និងកូនប្រុសមើលជំងឺ ដែលកំពុងត្រូវការ ប៉ុន្តែលោកថានោះក៏ជារឿងចៃដន្យមិនតិចដែរ ដែលលោកបានហ្វឹកហាត់តែប៉ុន្មានម៉ោងមុនឡើងរេញគត់ តែមានសំណាងវាយត្រូវគោលដៅហើយបានឈ្នះ

ក្នុងថ្ងៃប្រកាសលទ្ធផលនោះ គេឃើញ កីឡាករង៉ែត​​ រដ្ឋា ចុះចេញពីរ​ចេ​មិនទទួលស្គាល់លទ្ធផល តែលោក សេង ​ដិកា អ្នករៀបចំការប្រកួតបានអះអាងថានោះ គឺដោយសារតែ ង៉ែត រដ្ឋា មិនព្រមទទួលស្គាល់កំហុសខ្វះខាតរបស់ខ្លួន លោកថាសៅ វណ្ណា ត្បិតថាចេះតែវាយប៉ាតណាប៉ាណី តែគេវាយត្រូវច្រើន​​ហើយ​កម្រិត​នៃការទាត់ និងកែងរបស់គេល្អនោះដែរ ដោយគេឈ្នះមួយទឹកកន្លះដាច់ ចំណែក ង៉ែត រដ្ឋា បានឈ្នះដាច់តែកន្លះទឹកប៉ុណ្ណោះ យ៉ាងណាមិញ លោកថាកីឡាករ សៅ វណ្ណា នឹងក្លាយជាកីឡាករមើលស្រាលការប្រកួត ប្រសិនបើគេនៅតែប្រើហេតុផលធុរៈគ្រួសារ ហើយមិនធ្វើការហ្វឹកហាត់អោយបានជាប់លាប់មុនពេលឡើងរេញបន្តទៀត

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។