អាជ្ញាធរឧតុនិយមថា កម្ពុជា​នឹង​ចុះត្រជាក់ពេញ​មួយ​សប្ដាហ៍​ក្រោយ​នេះ

អាជ្ញាធរ​ឧតុនិយម​ ឲ្យដឹងថា ប្រទេស​កម្ពុជា​នឹង​ចុះត្រជាក់ម្តងទៀតពេញ​មួយ​​សប្ដាហ៍​ក្រោយ​នេះ ដោយថា តំបន់មួយចំនួន ចុះត្រជាក់ដល់ ១៣អង្សា។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានចេញផ្សាយនៅថ្ងៃនេះ ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ឲ្យដឹងថា កម្ពុជារងឥទ្ធិពលជ្រលងសម្ភាធខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសាន។

ក្រសួង​បន្ត​ថា ឥទ្ធិពលនៃបាតុភូតទាំងពីរនេះ នឹងបង្កឲ្យកម្រិតសីតុណ្ហភាពនៅកម្ពុជាចុះត្រជាក់ជាថ្មីម្តងទៀតចាប់ពីថ្ងៃទី៤ ដល់ ថ្ងៃទី៩ ខែកុម្ភៈ​នេះ។

ក្រសួងបានបញ្ជាក់បន្ថែមថា នៅចន្លោះពេលនោះ នៅតាមបណ្តាខេត្តមួយចំនួនដូចជា នៅតំបន់ជួរភ្នំដងរែកសីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៣ ទៅ ១៤អង្សា និងនៅឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៥ ទៅ ១៦អង្សា ខណៈនៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ កោះកុង សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៧ ទៅ ១៨អង្សា។

ចំណែកនៅភ្នំពេញ កំពុងឆ្នាំង កំពង់ស្ពឺ តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៩ ទៅ ២០ ​និង​ខេត្តកែប កំពត និងព្រះសីហនុ សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ២៣ ទៅ ២៤អង្សា៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។