ឃាត់​ខ្លួន​មនុស្ស​ជិត​១៥០០​នាក់​ពាក់​ព័ន្ធ​គ្រឿង​ញៀន​ត្រឹម​មួយ​ខែ​មុន

ជន​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​នឹង​​គ្រឿង​ញៀន​ជិត ១៥០០​នាក់ ត្រូវ​​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ទូទាំង​ប្រទេស នៅ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​​ត្រឹម​តែ​រយៈ​ពេល​មួយ​ខែ​កន្លងម​ក។

ជន​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​នឹង​​គ្រឿង​ញៀន​ជិត ១៥០០​នាក់ ត្រូវ​​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ទូទាំង​ប្រទេស នៅ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​​ត្រឹម​តែ​រយៈ​ពេល​មួយ​ខែ​កន្លងម​ក។

ជន​សង្ស័យ​ជាប់​ពាក់​ព័ន្ធ​នឹង​​គ្រឿង​ញៀន​ជិត ១៥០០​នាក់ ត្រូវ​​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ទូទាំង​ប្រទេស នៅ​ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​​ត្រឹម​តែ​រយៈ​ពេល​មួយ​ខែ​កន្លងម​ក។ នេះ​បើ​យោង​តាម​របាយការណ៍​នគរបាល​ជាតិ។

របាយការណ៍​ដែល​ចេញ​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្ហាះ​ថា បទ​ល្មើស​គ្រឿង​ញៀន​ដល់​ទៅ ៦៥៤​ករណី ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​បាន​នៅ​ក្នុង​ខែ​មករា​កន្លង​មក​នេះ ដោយ​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ ១៤៧៦​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១១១​នាក់​ផង​ដែរ ព្រម​ទាំង​រឹប​អូស​បាន​គ្រឿង​ញៀន​ជាង ៤​គីឡូ​គ្រាប់ ​ថ្នាំ​ញៀន ១ ២៥៩​គ្រាប់ និង​កញ្ឆា​ក្រៀមជាង ១៥​គីឡូក្រាម។

របាយការណ៍ដដែលបន្ថែមថា សមត្ថកិច្ចបង្រ្កាប​ទីតាំងជួញដូរ​កន្លែងរក្សាទុក កែឆ្នៃ ដាំដុះ​បាន ៤៤០ករណី និងឃាត់ខ្លួន​មនុស្ស៩៦៦នាក់ ក្នុងនោះស្រី៩០នាក់។ ចំណែកអនុវត្តតាមដីកាតុលាការមាន ២៤ករណី ឃាត់ខ្លួនមនុស្សបាន ២៤នាក់ដែរ។

គេហទំព័រនគបាលជាតិ រាយការណ៍​ថា នៅឆ្នាំ២០១៧ បទ​ល្មើស​គ្រឿង​ញៀនកើនឡើង​ដល់ ៨០៩៤​ករណី ត្រូវ​បាន​សមត្ថកិច្ច​     បង្ក្រាប​បាន​នៅ​ទូទាំង​ប្រទេស និង​​ឃាត់​ខ្លួន​មនុស្ស​ដល់​ទៅ ១៧ ៧៤៧​នាក់ ក្នុង​នោះ​មាន​ស្ត្រី ១ ៥៦៨​នាក់។ ចំនួន​នេះបាន​កើន​ឡើង​ជិត​ពីរ​ដងបើ​ធៀប​នឹង​តួលេខ​នៅ​ឆ្នាំ​២០១៦​កន្លង​មក។

បញ្ហា​​គ្រឿង​ញឿន ត្រូវ​បាន​រក​ឃើញ​ថា ជា​ចំណុច​ខ្សោយ​មួយ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ក្នុង​ការ​ស្ទង់​មតិ​ចំនួន ២​លើក​ កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។