តុលាការប្រកាសសាលក្រម​ករណីឃាតកម្មលើលោក កែម​ ឡី នៅថ្ងៃទី២៣ខែមីនា

អឿត អាង ហៅ ជួប សម្លាប់ កាលពីពេលកន្លងទៅ

ចៅក្រុមសាលាដំបូងរាជធានីភ្នំពេញដែលបើកសវនាការជំនុំជម្រះក្តីលើករណីឃាតកម្មសម្លាប់លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមថ្លែងថា សាលក្រមលើសំណុំរឿងនេះ នឹងប្រកាសនៅថ្ងៃទី២៣ ខែមីនា។​

ចៅក្រុមសាលាដំបូងរាជធានីភ្នំពេញដែលបើកសវនាការជំនុំជម្រះក្តីលើករណីឃាតកម្មសម្លាប់លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមថ្លែងថា សាលក្រមលើសំណុំរឿងនេះ នឹងប្រកាសនៅថ្ងៃទី២៣ ខែមីនា។​

នៅព្រឹកនេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការនិងនាំខ្លួន​ជនជាប់ចោទឈ្មោះ អឿត អាង ហៅ ជួបសម្លាប់ ដើម្បីសាកសួរដំណើររឿងនៃការបាញ់សម្លាប់នេះ ចាប់ផ្តើមពីម៉ោង​ជាង៨ព្រឹក និងបញ្ចប់នៅម៉ោង​ជាង១រសៀល។​

នៅពេលបញ្ចប់​សវនាការ លោក លាង សំណាត់ ជា​ប្រធាន​ក្រុម​បឹ​ក្សា​ជំនុំជម្រះបានបញ្ជាក់ថា សាលក្រមនៃសំណុំរឿងនេះ នឹងប្រកាសនៅថ្ងៃទី២៣ ខែមីនាខាងមុខ។​

ក្នុងពេលសវនានេះ តុលាការមិនបានបញ្ជាក់ថា មានអ្នកផ្សេងទៀតពាក់ព័ន្ធករណីនេះទេ គឺមានការសួរដេញដោលតែឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ តែម្នាក់គត់៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។