ជនជាប់ចោទសម្លាប់លោក កែម ឡី បញ្ជូនដល់សាលាដំបូងនៅព្រឹកនេះ

អឿត អាង ហៅ ជួប សម្លាប់ កាលពីពេលកន្លងទៅ

ជនជាប់ចោទដែលបានសារភាពថា បានបាញ់សម្លាប់លោក កែម ឡី ត្រូវបានបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃពុធនេះ ដើម្បីចូលរួមសវនាការ។​

នៅព្រឹកនេះរថយន្តដឹកលោក អឿត អាង ហៅ ជួប សម្លាប់ ទៅដល់សាលាដំបូងរាជធានីភ្នំពេញ ដោយមានការយាមកាមប្រុងប្រយ័ត្នមិនឲ្យអ្នកសង្កេតការណ៍និងអ្នកព័ត៌មាន​ថតយករូបភាពឬអាចសាកសួរបាននោះទេ។

ជនជាប់ចោទរូបនេះមានមេធាវីការពារក្តីដោយលោក​ យុង​ ផានិត​ ប្រធាននាយកដ្ឋានការពារក្ដីជូនជនក្រីក្រនៃគណៈមេធាវី។

សវនាការនៅព្រឹកនេះ មិនមានការចូលរួមភរិយានិងសាច់ញាតិផ្សេងទៀតរបស់លោក កែម ឡី ដែលរងការបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦នោះទេ ដោយពួកគេថា មិនមានជំនឿលើប្រព័ន្ធតុលាការថា​អាចផ្តល់ភាពយុត្តិធម៌បាននោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ