ជ្រូកមានជំងឺដែលដឹកពីវៀតណាមត្រូវបានឃាត់ទុកនៅព្រំដែនថៃ

កសិដ្ឋានចិញ្ចឹមជ្រូក (រូបភាព៖ វេបសាយបរទេស)

មន្ត្រីពេទ្យសត្វនៅខេត្តបន្ទាយមានជ័យ បានឃាត់រថយន្តដឹកជ្រូកមួយគ្រឿងដែលដឹកពីប្រទេសវៀតណាមមកលក់នៅក្រុងប៉ោយប៉ែត បន្ទាប់ពីរកឃើញថាជ្រូកទាំងនោះមានជំងឺប៉េស្តនិងជំងឺត្រចៀកខៀវ ។

បើតាមគេហទំព័រអគ្គស្នងការនគរបាលជាតិចេញផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៧ ឲ្យដឹងថា ជ្រូកចំនួន ៤០ ក្បាល ដែលដឹកពីប្រទេសវៀតណាម យកទៅលក់នៅប្រទេសកម្ពុជានោះ មិនមានលិខិតដឹកជញ្ជូនសត្វ និងគ្មានវិញ្ញបណ្ឌប័ត្របញ្ជាក់ពីសុខភាពសត្វឡើយ។

​កាលពី​ថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ២០១៧ ក្រសួង​កសិកម្មបាន​ចេញ​សេចក្ដី​ប្រកាសព័ត៌មានឲ្យ​​ក្រុមហ៊ុន​នាំ​ចូល​សត្វ​ពាហនៈ និង​សាច់​ទាំងអស់​ដែល​នាំ​ចូល​ ឬ​បន្ត​ការ​នាំ​ចូល​សាច់ និង​សត្វ​ពាហនៈ​មកកម្ពុជា​ត្រូវ​គោរព​តាម​នីតិវិធី​និង​លក្ខខណ្ឌ។

តាម​​រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក  វេង សាខុន ប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា បច្ចុប្បន្ន​កម្ពុជា​អាច​ផ្គត់ផ្គង​សាច់​​ជ្រូក​បាន​​ពី​ ៦០ ដល់​​ ៧០ ​ភាគរយ ​ខណៈ​ប្រមាណ​​​ ៣០ ​ភាគរយ​ទៀត​ត្រូវ​បាន​នាំ​ចូល​​​ពី​ប្រទេស​ថៃ​ និង​វៀតណាម​។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ