អ្នកព័ត៌មាន៩នាក់ស្លាប់ក្នុងការវាយប្រហារមួយនៅអាហ្គានីស្ថាន

FB/BBC Courtesy

អត្តបទព័ត៌មានមួយរបស់ BBC បានដាក់ចំណងជើងថា អ្នកព័ត៌មាននៅក្នុងប្រទេសអាហ្គានីស្ថានកំពុងតែក្លាយជាគោលដៅសំខាន់នៃការវាយប្រហារ។

អត្ថបទនេះ បានពិពណ៌នាពីការវាយប្រហារមួយកាលពីម្សិលមិញ​ នៅក្នុងរដ្ឋធានីកាប៊ុល គឺដំបូងឡើយ មានការបំផ្ទុះគ្រាប់បែកអត្តឃាតដែលបង្កឡើងដោយបុរសម្នាក់ប្រើប្រាស់ ម៉ូតូជាមធ្យោបាយ។ បន្ទាប់មក ១៥នាទីក្រោយពេល មានការប្រមូលផ្តុំគ្នាច្រើននៅកន្លែងនោះ មានការវាយប្រហារម្តងទៀត។

ការវាយប្រហារលើកទី២នេះ បណ្តាលឲ្យអ្នកសារព័ត៌មាន៩នាក់ស្លាប់នៅក្នុងនោះ ១ម្នាក់ ជាអ្នកសារព័ត៌មានរបស់ BBC និងម្នាក់ទៀតជាអ្នកថតរូបឲ្យទីភ្នាក់ងារព័ត៌មាន AFP ។​

ក្រោយការវាយប្រហារ ក្រុមរដ្ឋឥស្លាមប្រកាសថា ពួកគេជាអ្នកវាយប្រហារអត្តឃាតនេះ។​

តាមរបាយការណ៍របស់ស្ថាប័នធ្វើការលើកកម្ពស់សេរីភាពសារព័ត៌មាន Reporter Without Border បានឲ្យដឹងថា កាលពីឆ្នាំ២០១៧ អាហ្គានីស្ថានគឺជាប្រទេសគ្រោះថ្នាក់លំដាប់ទី៣លើ ពិភពលោកសម្រាប់អ្នកសារព័ត៌មាន។

គិតចាប់ពីឆ្នាំ១៩៩០មក អ្នកសារព័ត៌មាន​របស់ BBC បីនាក់ហើយ ដែលស្លាប់ដោយសារការបាញ់ប្រហារនៅអាហ្គានីស្ថាន។

ចំណុចដែល BBC​​ គត់សម្គាល់នោះ គឺការវាយប្រហារនៅអាហ្គានីស្ថានបច្ចុប្បន្ននោះគឺ កំពុងផ្តោតលើអ្នកសារព័ត៌មាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ