សហជីពនិងកម្មករជិត២ពាន់នាក់ប្រារព្ធទិវាពលកម្មអន្តរជាតិស្នើលក្ខខណ្ឌការងារជិត២០ចំណុច

សហជីពនិងកម្មករជិត ២ ពាន់នាក់ ប្រារព្ធទិវាពលកម្មអន្តរជាតិលើកទី១៣២ ឆ្នាំ២០១៨។ (រូបថត៖ ហេង វិចិត្រ)

ក្រុមមេដឹកនាំសហជីពនិងកម្មករប្រមាណជិត២ពាន់នាក់ នៅព្រឹកថ្ងៃអង្គារនេះ ជួបជុំប្រារព្ធ​ទិវាពលកម្ម​អន្តរជាតិ​លើក​ទី១៣២ នៅសួនច្បារខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ជិតវត្តភ្នំ ដើម្បីថ្លែងសារ​និងស្នើ​លក្ខខណ្ឌ​ការងារជិត២០ចំណុច។

នៅក្នុងញ្ញាតិទាមទាររួម ដែលវីអូឌីទើបទទួលបាន សហភាពការងារ ដែលតំណាងឲ្យ​សហជីប​និង​សមាគម​ចំនួន៨ទៀត សំដែងនូវទុក្ខកង្វល់ក្តីបារម្ភ និងស្នើសុំទៅរដ្ឋាភិបាលនិងរដ្ឋសភា ឲ្យជួយដោះ​ស្រាយ​លក្ខខណ្ឌ​ការងារចំនួន​១៩ចំណុច។ ចំណុចសំខាន់ៗនៅក្នុងញ្ញាតិរួមនោះ គឺទាមទារកំណត់ប្រាក់ឈ្នួលអប្បរមា២០៧​ដុល្លាក្នុងមួយខែ ពង្រឹងសេវាសុខភាពនិងសន្តិសុខសង្គមជូនកម្មករ និងលុបបំបាត់ការប្រើប្រាស់​អំណាច​របស់​និយោជក​មកលើកម្មករ ដែលផ្ទុយនឹងច្បាប់។

បើតាមប្រធានសភាពការងារកម្ពុជា លោក អាត់ ធន់ ក្រុមអាជ្ញាធរនៅព្រឹកនេះ រារាំង​មិន​ឲ្យលើកបដា ដាក់មេក្រូ ដោយសារ​អាជ្ញាធរខ្លាចក្រុមកម្មករហែក្បួន ហើយមានកងកម្លាំងនៅចាំឃ្លាំមើលនៅជុំវិញកន្លែងប្រារព្ធពិធី ប៉ុន្តែ លោកថា ខាងសណ្ដាប់ធ្នាប់ខណ្ឌដូនពេញជួយសម្រួលចរាចរណ៍។

លោក អាត់ ធន់ ប្រាប់វីអូឌីទៀតថា ក្រុមមេដឹកនាំសហជីបនិងកម្មករ ប្រារព្ធពិធីនៅនឹងកន្លែង ដោយមិនមានការដើរ​ហែក្បួននោះទេ ព្រោះសាលារាធានីមិនបានអនុញ្ញាត ដោយលើកហេតុផលបញ្ហាសន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ