រដ្ឋាភិបាលស្នើឲ្យចាត់វិធានការលើវិទ្យុផ្សាយជ្រើសរើសពលករខុសច្បាប់

ទីស្តីការក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ (រូបភាពពី Facebook)

ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​ស្នើរ​ទៅ​ក្រសួង​ព័ត៌​មាន ឲ្យ​​ចាត់​វិធាន​ការ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដែល​បាន​ជួល​ម៉ោង​ផ្សាយ​ដល់​ក្រុម​ហ៊ុន​ជ្រើស​រើស​ពលករ ដែល​គ្មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​។​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ​ កាល​ពី​ម្សិល​មិញ​នេះ​ បាន​អះអាង​ថា ​ពលរដ្ឋ​មួយ​ចំនួន​ជា​ពិសេស​ពល​រដ្ឋ​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត ​បាន​ចាញ់​បោក​ក្រុមហ៊ុន​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​​ជ្រើសរើស​ពលករ​ទៅ​ធ្វើ​ការងារ​នៅ​បរទេស​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ខណៈ​ដែល​ក្រុមហ៊ុន​ទាំង​នោះ​គ្មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​ការងារ​។​

លិខិត្ត​ដដែល​នេះ​ បាន​ស្នើរ​ទៅ​ក្រសួងព័ត៌​មាន​ឱ្យ​ចាត់​វិធាន​ការ​ទប់​ស្កាត់​រាល់​ការ​ជួល​ម៉ោង​ផ្សាយ​ និង​ការ​ផ្សព្វផ្សាយ​បន្ត​ផ្ទាល់​ទៅ​តាម​បណ្តា​រាជធានី​ខេត្ត​របស់​ក្រុមហ៊ុន​ដែល​មិន​មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​ការងារ​ទាំង​នោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ