លោក ហ៊ុន សែន ថា សន្តិភាពផ្ដល់អត្ថប្រយោជន៍ដល់ក្រុមកម្មករ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ជាថ្មី​ម្ដង​ទៀត​ពី​តម្លៃ​នៃ​សន្តិភាព ដោយ​លោក​ថា សន្តិភាព​ និង​ការ​អភិវឌ្ឍ នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​ក្រុម​កម្មករ​រោងចក្រ។

ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ បាន​រៀបរាប់​ថា លោក ហ៊ុន សែន បាន​លើក​ឡើង​បែប​នេះ នៅ​អំឡុង​ពេល​លោក​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​ជាង ៤​ពាន់​នាក់ នៅ​កោះ​ពេជ្រ នៅ​ព្រឹក​ថ្ងៃ​នេះ។

ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន បានសរសេរថា៖ «ទោះបីតម្លៃណាក៏ដោយ គឺយើងត្រូវចូលរួមថែរក្សា “សន្តិភាព និងការអភិវឌ្ឍ“ ដើម្បីធានាសុវត្ថិភាពការងារ ប្រាក់ខែល្អសមរម្យ និងផលប្រយោជន៍ជាច្រើនទៀតសម្រាប់បងប្អូន កូនក្មួយ កម្មករ កម្មការនីទូទាំងប្រទេស»។

ក្នុង​សំណេរ​នៅ​ព្រឹក​ថ្ងៃ​នេះ លោក​នាយករដ្ឋ​មន្ត្រី​បាន​បញ្ចប់​ជាមួយ​សារ​ជូន​ពរ​ដល់​កម្មករទាំងអស់បានសប្បាយ រីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា​ ។

ទោះជាយ៉ាង​ណា គ្មាន​ឡើយ​សូម្បី​តែ​ពាក្យ “សង្គ្រាម” ត្រូវ​បាន​កត់​សម្គាល់​នៅ​ក្នុង​សំណេរ​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​នេះ ដែល​វា​ផ្ទុយ​ទៅ​នឹង​សំណេរ​លើក​មុនៗ​របស់​លោក ដែល​បាន​ព្រមាន​អំពី​ការ​ផ្ទុះ​ឡើង​នៃ​សង្គ្រាម ប្រសិន​បើ​គណបក្ស​របស់​លោក​ចាញ់​ឆ្នោត​នា​ពេល​ខាង​មុខ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ