រដ្ឋាភិបាលប្តេជ្ញាថានឹងបន្តជំរុញគោលការសមធម៌បណ្តុះធនធានមនុស្សដល់តំបន់ព្រំដែន

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន នៅថ្ងៃបើកបវេសនការថ្មីនេះ បានប្តេជ្ញាចិត្តថា នឹងបន្តជំរុញ​ថ្នាក់​បណ្តុះ​​ធនធានមនុស្ស ឲ្យដល់តំបន់ដាច់ស្រយាល និងតំបន់ព្រំដែន ដូចទីប្រជុំជនដែរ ដោយ​​ថាធនធា​នម​នុ​ស្ស​ជា​​សក្តានុពល​​​ជំរុញការអភិវឌ្ឍសង្គម។

នៅក្នុងវីដេអូឃ្លីប ដែលផ្សាយលើហ្វេសប៊ុកផ្លូវការ លោក ហ៊ុន​ សែន ថ្លែងថា សង្គ​ម​ជាតិ​មួយអាចរីកចម្រើនបាន ទាល់​​តែ​ស​ង្គម​ជាតិនោះ ស​ម្បូរ​ទៅ​ដោយធនធានមនុស្ស ប្រកប​ដោ​​​យ​​សក្តានុពល។ លោកបន្តថា ការអប់រំល្អ ជា​កូន​សោរសម្រាប់ដោះស្រាយរាល់បញ្ហាសង្គមនិងសេ​ដ្ឋកិច្ច​ជាតិ។

លោកថា៖ «រដ្ឋាភិបាលបានប្តេជ្ញាហើយថា នឹងបន្តលើកម្ពស់គោលការអប់រំប្រកបដោយសន្តិភាព តា​មរយៈនៃការធានាឲ្យបាននូវលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ ដែលផ្តល់ឱកា​សស្មើ​ៗគ្នា​ដល់​កុមារ និងយុវជនកម្ពុជាទាំងអស់ ជាពិសេសនៅតាមតំបន់ជនបទនិងដាច់ស្រយាល និងនៅ​តាម​តំប​ន់ព្រំដែន ឲ្យទទួលបានការអប់រំជាមូលដ្ឋាន ទាំងក្នុងប្រព័ន្ធនិងក្រៅប្រ​ព័ន្ធ។ កិច្ច​កា​​រនេះ ​នឹងត្រូវពង្រឹងពង្រីកជាបន្តបន្ទាប់ ពីព្រោះការសិក្សារៀន​សូត្រគឺជារឿង​ដែលធ្វើដោ​យ​គ្មាន​ទី​បញ្ចប់»។

នាយកប្រតិបត្តិគណនេយ្យភាពសង្គមកម្ពុជា ធ្វើការផ្តោតលើវិស័យអប់រំ លោក សន ជ័យ និ​យា​យ​ថា គុ​ណ​​ភាពសិក្សានៅតាមជនបទ និងទីក្រុងពេលនេះ លោកថា នៅ​ខុស​គ្នា​ឆ្ងាយ​នៅ​ឡើ​យ។

មន្ត្រីសង្គមស៊ីវិលរូបនេះ និយាយទៀតថា ដើម្បីជំរុញប្រសិទ្ធភាពនៃថ្នា​ក់បណ្តុះបណ្តាល​ធនធានមនុស្ស​ដ​ល់​​​​ទី​ជ​នបទដាច់ស្រយាលនោះ លោកថា គេត្រូវមានកញ្ចប់ថវិកា លើកទឹកចិត្តដល់គ្រូបង្រៀន ត្រូវមា​នហេ​ដ្ឋា​រច​​នាសម្ព័ន្ធ ប្រហាក់ប្រហែលនឹងទីប្រជុំជន និងត្រូវបង្កើតឲ្យមានទីផ្សា​រជាដើម។

លោកថា៖ «គ្រូបង្រៀនគួរតែត្រូវបានលើកទឹកចិត្ត ផ្តល់នូវប្រាក់អត្ថប្រយោជន៍បន្ថែម ដែលមានលក្ខណៈ​ពិសេ​សជាងគ្រូ​នៅតាមទីជនប្រជុំជន ហើយចំនុចទី៣ ត្រូវធ្វើ​ម៉េចឲ្យមានកា​រអភិវឌ្ឍឲ្យមានព​លរដ្ឋរស់​នៅតា​មតំបន់​ព្រំដែន មានទីផ្សារ មានការដោះដូ​រពាណិជ្ជកម្មបានល្អប្រសើ។​ ពេលនោះហើយ ទីនោះនឹង​ក្លាយ​ជាទី​​​កន្លែ​ងដ៏កក់ក្តៅសម្រាប់រស់នៅ ព្រោះវាមិនមែនតែសម្រាប់សិស្សទេ វាសម្រាប់អាណាព្យាបាលសិស្សទៀត»។

ទោះ​​ជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកោតសរសើរអង្គការជាដៃគូ ដែលបានសហការ​ជាមួ​យក្រសួ​ងអប់រំយុវជននិងកីឡា ដែលលោកថា បានជួយជំ​រុញប្រសិ​ទ្ធភា​ព ​នៃ​​​ការធ្វើកំ​ណែទម្រ​ង់វិស័យប​ណ្តុះ​​បណ្តាលធនធានមនុស្សមួយនេះ រហូតលទ្ធផល​ប្រឡង​សញ្ញា​បត្រ​​​ម​​ធ្យ​ម​​សិ​​ក្សា​ទុតិយភូមិ​ ឬ​បា​ក់​​ឌុប ឆ្នាំ២​០១​៧ នេះ មានសិ​ស្សជាប់និទ្ធេស A ដល់ទៅ៤២៤នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ