រដ្ឋាភិបាលប្រកាសធ្វើចរាចរណ៍លើស្ពាន លី យ៉ុងផាត់ ខេត្តកោះកុង ដោយមិនបាច់បង់លុយ

រដ្ឋាភិបាលប្រកាសថា អ្នកធ្វើដំណើរឆ្លងកាត់ស្ពាន លី យ៉ុងផាត់ ខេត្តកោះកុង នឹង​មិ​នត្រូវបង់ប្រាក់ទៀតទេ ចាប់​ពីថ្ងៃស្អែកទៅ ដោយថា រដ្ឋាភិបាល បានទិញស្ពានឆ្លងកាត់ដៃសមុទ្រ ទៅប្រទេសថៃមួយនេះ មក​ធ្វើជាស​ម្ប​ត្តិ​​រ​​ដ្ឋ​​វិ​ញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរេសរនៅលើហ្វេសប៊ុករបស់លោក នាថ្ងៃទី១ខែវិច្ឆិកានេះថា ដើម្បី​ស​ម្រួលដល់អ្នកធ្វើដំណើរឆ្លងកាត់ស្ពានដៃសមុទ្រ នៅខេត្តកោះកុង ទៅប្រទេសថៃ រដ្ឋាភិបាលបាន​ស​ម្រេ​​​​​ច​ទិ​​ញ​យកស្ពា​​​ននេះ​ត្រឡប់មកវិញ។

លោកនាយករដ្ឋមន្ត្រីឲ្យដឹងដែរថា អ្នកធ្វើដំណើរឆ្លងកាត់ស្ពាននោះ នឹងឈប់បង់ប្រាក់​ចាប់​​ពីម៉ោង ០០:០​០ នាទី ថ្ងៃទី០២ ខែវិច្ឆិកា ២០១៧ តទៅ។

ទោះ​ជាយ៉ាងណា លោក ហ៊ុន សែន មិនបានប្រាប់ថា រដ្ឋាភិបាលត្រូវការចំណាយប្រាក់ប៉ុន្មាន ដើម្បីទិ​ញ​ស្ពា​​​​​​​ននេះ មកវិញនោះទេ ដោយលោកគ្រាន់តែសរសេរថា កិច្ចកា​រដែ​លនៅសេសសល់ ទុកឲ្យក្រ​សួងសា​​ធា​រ​​ណ​ការនិងដឹកជញ្ជូន ក្រសួងសេដ្ធកិច្ចនិងហិរញ្ញវត្ថុ និងសាលាខេត្តកោះកុង ពិភាក្សា​ជាមួយ​ក្រុ​ម​ហ៊ុន លី​ យ៉ុងផាត់ ដើម្បីដោះស្រា​យនៅ​​ពេល​ក្រោយ។

ថ្មី​ៗ​នេះ ផ្លូវ លី យ៉ុងផាត់ ដែលតភ្ជាប់ពីស្ពានព្រែកផ្នៅ ពីរាជធានីភ្នំពេញ ទៅផ្លូវលេខ៦A ក៏ត្រូវរដ្ឋាភិបាលទិ​ញ​​យ​​កវិ​ញ និងបានដាក់​​ឲ្យប្រើប្រាស់ដោយឥតបង់ថ្លៃដូចគ្នា៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។