កម្ពុជានិងចិន​សម្តែងសិល្បៈរួមគ្នាអបអរខួបទំនាក់ទំនង៦០ឆ្នាំ​

សិល្បករចិនកំពុងសមភ្លេងនៅសាលមហោស្រពចតុមុខ (ហួត វុទ្ធី)

កម្ពុជានិងចិន​សម្តែងសិល្បៈរួមគ្នានៅល្ងាចថ្ងៃសុក្រនេះ នៅសាលសន្និសីទចតុមុខ ក្នុងរាជធានីភ្នំពេញ ដើម្បីអបអរខួប៦០ឆ្នាំនៃទំនាក់ទំនងការបរទេសរវាងប្រទេសទាំងពីរ។​

កម្ពុជានិងចិន​សម្តែងសិល្បៈរួមគ្នានៅល្ងាចថ្ងៃសុក្រនេះ នៅសាលសន្និសីទចតុមុខ ក្នុងរាជធានីភ្នំពេញ ដើម្បីអបអរខួប៦០ឆ្នាំនៃទំនាក់ទំនងការបរទេសរវាងប្រទេសទាំងពីរ។​

តាមកម្មវិធីការសម្តែងសិល្បៈដែលមានឈ្មោះថា «បុប្ផាបូព៌ារីកស្គុសស្គាយនៅកម្ពុជា» នឹងប្រារព្ធធ្វើរយៈពេលពីរថ្ងៃ គឺចាប់ពីល្ងាចថ្ងៃទី២កុម្ភៈនេះ ជាការបើកកម្មវិធីផ្លូវការដែលមានការចូលរួមពីថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ និងបណ្តារអង្គទូតនានា ចំណែកថ្ងៃស្អែកគឺសម្រាប់មហាជនទូទៅ។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិនស៊ីនហួបានឲ្យដឹងថា កម្មវិធីនេះ នឹងមានការចូលរួមពីអតីតឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាចំនួន​៥រូបរួមជាមួយឯកអគ្គរដ្ឋទូតបច្ចុប្បន្ន ចំណែកភាគីកម្ពុជាមានមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និង អ្នកជំនួញល្បីឈ្មោះប្រមាណ​១០០នាក់៕

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។