ក្រសួងពាណិជ្ជកម្មជូនដំណឹងថាផលិតផល PC Organic Brand ប៉ះពាល់ដល់ទារកធ្ងន់ធ្ងរ

ក្រសួងពាណិជ្ជកម្មបានណែនាំដល់ប្រជាពលរដ្ឋ​កុំឲ្យទិញផលិតផលអាហារសម្រាប់ទារកនិងកុមារតូច «PC Organic Brand» ព្រោះផលិតផលត្រូវបានមន្ត្រីឱសថនិងម្ហូបអាហារសហរដ្ឋអាមេរិក រកឃើញថាមានផ្ទុកបាក់តេរីកំពុងលូតលាស់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។

តាមសេចក្តីជូនដំណឹងនៅលើហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃនេះបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុន Loblaw Company Limited កំពុងធ្វើការប្រមូលផលិតផលទាំងនេះ ពីទីផ្សារនៃប្រទេសកាណាដា ដោយសារផលិតផលនេះមានបាក់តេរីអាចបណ្តាលឲ្យ​ប៉ះពាល់ដល់ កោសិកាសរសៃប្រសាទនិងសុខភាពមនុស្ស ហើយអាចបណ្តាលឲ្យស្លាប់ទៀតផង។​

ក្រសួងឲ្យដឹងទៀតថា អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មកម្ពុជា​ កំពុងតែចាត់វិធានការ រួមមាន រាំងខ្ទប់មិនឲ្យនាំចូលផលិតផលទាំងនោះ និងប្រមូលឃាត់ទុកក្នុងករណីមានលក់នៅលើទីផ្សារ, ផ្ដល់ព័ត៌មានដល់ក្រុមហ៊ុននាំចូល និងអាជីវករលក់ដុំ និងរាយទាំងអស់ ព្រមទាំងចាត់មន្ត្រីចុះត្រួតពិនិត្យនៅតាមទីផ្សារធំតូច និងផ្សារទំនើបនានា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ