ចិន​ថា​បទ​បញ្ជា​ពាណិជ្ជកម្ម​អាមេរិក​គួរ​តែ​គោរព​ច្បាប់​អន្តរជាតិ

ប្រធានាធិបតិចិន​និង អាមេរិក​(រូបភាពពីទីភ្នាក់ងារ​ Reuters)

ប្រទេស​ចិន​បាន​អំពាវ​នាវ​ទៅ​អាមេរិក ឲ្យ​គោរព​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ និង​កែលម្អ​កិច្ច​សហ​ប្រតិបត្តិការ និង​កិច្ច​ពិភាក្សា ដែល​នេះ​គឺ​ជា​ប្រតិកម្ម​របស់​ចិន​តប​ត​ទៅ​នឹង​បទ​បញ្ជា​ថ្មី​ចំនួន ២ ធ្វើ​ឡើង​ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​លើ​ការ​រំលោភ​ច្បាប់​ពាណិជ្ជកម្ម។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន ដែល​មិន​បាន​បង្ហាញ​ឈ្មោះ​នោះ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ការ​អនុវត្ត​វិធានការ​ពាណិជ្ជកម្ម​ណា​មួយ​របស់​អាមេរិក គួរ​តែ​ស្រប​ទៅ​នឹង​ច្បាប់​ពាណិជ្ជកម្ម​អន្តរជាតិ ហើយ​ភាព​ខុស​គ្នា​រវាង​ប្រទេស​ទាំង​ពីរ គួរ​តែ​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​ស្រួល​បួល។

អ្នក​នាំ​ពាក្យ​រូប​នោះ ត្រូវ​បាន​គេ​ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​លើ​វេបសាយ​ក្រសួង​ពាណិជ្ជកម្ម​ថា ចិន​មាន​ឆន្ទៈ​ក្នុង​ការ​សហការ​ជាមួយ​អាមេរិក ដោយ​ឈរ​លើ​គោល​ការណ៍​សមភាព និង​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក។

លោក ត្រាំ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជាមួយ​ចំនួន ក្នុង​បំណង​ស៊ើប​អង្កេត​លើ​ការ​រំលោភ​បំពាន​នានា ដែល​ធ្វើ​ឲ្យ​មាន​​ឱនភាព​ពាណិជ្ជកម្ម​អាមេរិក និង​បញ្ឈប់​ការ​នាំ​ចូល​គេច​ពន្ធ។

ប្រទេស​ចិន​លើក​ឡើង​ថា អតុល្យភាព​ពាណិជ្ជកម្ម​ចិន និង​អាមេរិក ភាគ​ច្រើន គឺ​បណ្ដាល​មក​ពី​ភាព​ខុស​គ្នា​រវាង​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច និង​កម្រិត​អភិវឌ្ឍន៍​នៃ​ប្រទេស​ទាំង​ពីរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ