លោក ថោង ខុន ថា ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​កម្ពុជា​ជាង​១​លាន​ត្រឹម​២​ខែ​ដើម​ឆ្នាំ​នេះ

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍(រូបភាពពី គេហទំព័រ ក្រសួងទេសចរណ៍ )

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​អន្តរជាតជាង ១​លាន​នាក់ បាន​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល ២​ខែ​ដំបូង​ដើម​ឆ្នាំ​នេះ ដោយ​បាន​កើន​ឡើង​ជាង ១១​ភាគរយ។

ក្នុង​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​ទេសចរណ៍​ប្រចាំ​ត្រីមាស​ទី​១​កាល​ពី​ថ្ងៃទី​២៩ ខែ​មីនា​កន្លង​មក​នេះ លោក ថោង ខុន មានប្រសាសន៍ថា​ ចន្លោះ​ពី​ខែ​មករា ដល់​ខែ​កុម្ភៈ​កន្លង​មក​នេះ កម្ពុជា​ទទួល​បាន​ទេសចរ​បរទេស​ជាង ១​លាន​នាក់ ជាមួយ​កំណើនជាង ១១​ភាគរយ បើធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៧។

បើតាមរបាយការណ៍ក្រសួងទេសចរណ៍​នៅក្នុង​ឆ្នាំ​២០១៧ ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ៥​លាន ៦០​ម៉ឺន​នាក់ បាន​ធ្វើ​ដំណើរ​មក​លេង​កម្សាន្ត​នៅ​កម្ពុជា​ ដោយ​បាន​កើនឡើង ​១១,៨ភាគរយ ​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៦ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ជាតិ ១១​លាន​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនា​រមណីយដ្ឋាន​នានា​នៅ​ទូទាំង​ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ