ព្រះមហាក្សត្រនឹងចូលរួមពិធីច្រត់ព្រះនង្គ័លនៅខេត្តស្វាយរៀង

ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី (FB: លោក ហ៊ុន សែន)

ភ្នំពេញ៖ ព្រះមហាក្សត្រ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងចូលរួមក្នុងព្រះរាជ​ពិធីច្រត់​ព្រះ​នង្គ័ល​នៅខេត្តស្វាយរៀង ដែលពិធីនេះនឹងប្រព្រឹត្តទៅនៅ​ថ្ងៃទី០៣ខែឧសភាស្អែកនេះ ស្ថិត​នៅភូមិ​ស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នេះបើតាមការការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)។

AKP ផ្សាយទៀតថា បើមិនមានអ្វីប្រែប្រួលទេ ព្រះមហាក្សត្រ ថ្នាក់ដឹកនាំព្រះបរមរាជវាំង ថ្នាក់ដឹកនាំ​រដ្ឋាភិ​បាល ថ្នាក់ដឹកនាំព្រឹទ្ធសភា និងរដ្ឋសភា នឹងមានវត្តមាន​នៅក្នុងពិធីច្រតព្រះ​នង្គ័លស្អែកនេះ​ផងដែរ។

ប្រទេសកម្ពុជា តែងប្រារព្ធពិធីបុណ្យច្រត់ព្រះនង្គ័លជារៀងរាល់ឆ្នាំ ដើម្បីប្រាប់ពលរដ្ឋឲ្យបានដឹងថា រដូវធ្វើ​ស្រែ​​ចម្ការ​​​បានមកដល់ និងដើម្បីផ្សងប្រផ្នូលពីភោគ​ផលកសិកម្មនាឆ្នាំ​ខាងមុខ។ ជាការកត់សំគាល់ ផលិត​ផល​កសិកម្មចំនួន៧មុខ ត្រូវដាក់រៀបចំឲ្យគោឧសភរាជ បរិភោគជាអាហារ រួមមាន ស្រូវ ពោត សណ្ដែក ល្ង និង ស្មៅ ជាដើម ដើម្បីជាការផ្សង​ប្រផ្នូលពីភោគផលកសិកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ