កម្លាំង​សន្តិសុខ​បង់ក្លា​ដែស​បើកប្រតិបត្តិការ​រំដោះ​ចំណាប់​ខ្មាំងក្នុង​ភោជនីយដ្ឋាន

កម្លាំងសន្តិសុខដែល​ប្រតិបត្តិការនៅជាង ១០ម៉ោងក្រោយពីមានការចាប់ចំណាប់ខ្មាំង(រូបភាពពីបណ្តាញ​សារព័ត៌មានChannel News Asia)

កាលពីល្ងាចថ្ងៃសុក្រម្សិលមិញ ក្រុមខ្មាន់កាំភ្លើងមួយក្រុម បានសម្រុកចូលក្នុងភោជនីយដ្ឋានមួយ នៅរដ្ឋធានីដាកា ប្រទេសបង់ក្លាដែស ដោយបានចាប់មនុស្សជាច្រើននាក់ ក្នុងនោះមានទាំងជនបរទេសផង ធ្វើជាចំណាប់ខ្មាំង។

ព័ត៌មានថ្មីៗបំផុត នៅព្រឹកថ្ងៃសៅរ៍នេះ កម្លាំងសន្តិសុខបង់ក្លាដែស ក្នុងនោះមានទាំងកងកុម្ម៉ង់ដូផងដែរ បានសម្រេចសម្រុកចូលក្នុងភោជនីយដ្ឋាននោះ ដើម្បីបង្ក្រាបលើខ្មាន់កាំភ្លើង ដែលត្រូវបានគេសង្ស័យថាពួកបះបោរអ៊ីស្លាម។

ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សម្ដីមន្ត្រីសន្តិសុខ ដែលបាននិយាយថា កងកម្លាំងកុម្ម៉ង់ដូ បានសម្រុកចូលក្នុងភោជនីយដ្ឋាននោះ។

អ្នកថតរូបទីភ្នាក់ងារព័ត៌មាន AFP បាននិយាយថា លោកបានលឺសំឡេងកាំភ្លើង នៅពេលដែលកម្លាំងសន្តិសុខចាប់ផ្ដើមប្រតិបត្តិការនៅជាង ១០ម៉ោងក្រោយពីមានការចាប់ចំណាប់ខ្មាំង។

ពួករដ្ឋអ៊ីស្លាម បានប្រកាសទទួលខុសត្រូវលើការវាយប្រហារនេះ ហើយនិយាយថា មនុស្ស ២៤នាក់ ត្រូវបានគេសម្លាប់។

ប៉ូលិសបង់ក្លាដែស បាននិយាយថា មន្ត្រីប៉ូលិស ២នាក់ ត្រូវបានសម្លាប់ ហើយមនុស្សយ៉ាងតិច ២០នាក់ បានរងរបួស។ ក្រុមបះបោរ ក៏បានបង្ហោះរូបថតជនបរទេស ដែលត្រូវបានគេរាយការណ៍ថាស្លាប់នៅក្នុងការវាយប្រហារនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ