កំណាត់ផ្លូវជាតិលេខ៤៤កម្ចីពីចិនបើកឲ្យប្រើប្រាស់នៅព្រឹកនេះ​

ពិធីបើកសម្ពោធផ្លូវជាតិលេខ៤៤ (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

កំណាត់ផ្លូវជាតិលេខ៤៤ស្តារឡើងវិញកាត់ក្រុងច្បារមននិងស្រុក៤ផ្សេងទៀតនៃខេត្តកំពង់ស្ពឺដែលទទួលបានកម្ចីពីចិន ត្រូវរដ្ឋាភិបាលប្រកាសបើកឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃអង្គារនេះ។

ក្នុងសុន្ទរកថារបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងពិធីបើកសម្ពោធផ្លូវនៅព្រឹកនេះបានឲ្យដឹងថាកំណាត់ផ្លូវជាតិលេខ៤៤ មានប្រវែង១៣៩,៦១គឺឡូម៉ែត្រ។ ផ្លូវនេះកាត់ក្រុងច្បារមននិង ស្រុក៤ផ្សេងទៀតរួមមាន ស្រុកសំរោងទង ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកឧត្តុង្គ។

គម្រោងស្តារឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៤៤នេះចំណាយអស់៨០,៣០លានដុល្លារជាថវិកាកម្ចីឥណទានពីចិននិងប្រាក់បដិភាគរបស់រដ្ឋាភិបាលចំនួន៥ ២៣៣ ៧២៨ដុល្លារអាមេរិក។ គម្រោងនេះអនុវត្តសាងសង់ដោយក្រុមហ៊ុនសាជីវកម្ម ស្ពាន និងថ្នល់របស់ចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ