កូនប្រុសទី៥របស់លោក កែម ឡី កើតនៅល្ងាចនេះ

អ្នកស្រី ប៊ូ រចនា និងកូនប្រុសទី៥ ដែលទើបសម្រាលរួចនៅថ្ងៃទី២ តុលា (ប្រភពហ្វេសប៊ុក)

មិត្តភ័ក្តដែលស្និទ្ធស្នាលជាមួយក្រុមគ្រួសារលោកបណ្ឌិត កែម ឡី បានឲ្យដឹងថាកូនប្រុសទី៥របស់លោក កែម ឡី បានកើតហើយនៅម៉ោង៥ល្ងាចថ្ងៃអាទិត្យទី២ ខែតុលា នេះ។

បើតាមប្រភពដដែលឲ្យដឹងបន្តថា កូនប្រុសទី៥របស់លោក កែម ឡី និងភរិយារបស់លោកគឺអ្នកស្រី ប៊ូ រចនា មានសុខភាពល្អធម្មតា និងមានទម្ងន់ប្រមាណជិត៣គីឡូក្រាម។

កូនទី៥ នេះ ម្តាយនិងសាច់ញាតិនៅមិនទាន់បានដាក់ឈ្មោះអ្វីជាផ្លូវការនៅឡើយទេ។ ប៉ុន្តែ បើតាមគណីយហ្វេសប៊ុកលោក សាង សាន (Sang Sann) បានសរសេរថាកូនប្រុសទី៥នេះ ឈ្មោះ កែម ឡី វីរៈ

លោក កែម ឡី  ជាអ្នកវិភាគបញ្ហាសង្គមត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ពេលដែលឃាតករបាញ់សម្លាប់នោះ ភរិយាលោក កែម ឡី គឺអ្នកស្រី ប៊ូ រចនា នៅមានគត៌កូនទី៥ នៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ