ចំណូល​អង្គរ​កើន​ឡើង​ទ្វេរ​ដង​បន្ទាប់​ពី​ដកហូត​​ការ​គ្រប់​គ្រង​ពី​​ក្រុម​ហ៊ុនឯក​ជន

ភ្ញៀវទេសចរចម្រុះ​ជាតិ​សាសន៍​ ចូល​​ទស្សនា​ប្រាសាទ​អង្គរវត្ត​ សំណង់​បុរាណ​របស់​ប្រទេស​កម្ពុជា។

របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​គ្រឹះស្ថាន​អង្គរ​បាន​ឲ្យ​ដឹង​ថា​ចំណូល​ពី​ការ​លក់​ប័ណ្ណ​​ចូល​ទស្សនា​អង្គរ​នៅ​ឆ្នាំ​២០១៧​បាន​កើន​ឡើងស្ទើរ​តែ​ទ្វេរ​ដង​ពី​ឆ្នាំ​មុន បន្ទាប់​ពី​រដ្ឋាភិបាល​ដក​សម្បត្តិ​ជាតិ​មួយ​នេះ​ពី​ក្រុម​ហ៊ុន​ឯក​ជនមក​គ្រប់​គ្រង​វិញ។​

របាយការណ៍ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១ មករា ឆ្នាំ​២០១៨​នេះ ឲ្យដឹងថា ចំណូល​ដែល​បាន​មកពី​ការ​លក់​ប័ណ្ណចូល​​ទស្សនា​រមណី​យដ្ឋាន​អង្គរ​មាន​ជាង​១០៧​លាន​ដុល្លា​អាមេរិក ដែល​កើន​ឡើង​ជាង​៧២ភាគ​រយ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៦ ខណៈ​ទទួល​ភ្ញៀវ​បរទេស​បាន​ជាង​២លាន​៤សែន​នាក់​ដែល​កើន​លើស​ឆ្នាំ​មុន​ជិត​១២ភាគ​រយ។

គួរ​រំលឹក​ផង​ដែរ​ថា បន្ទាប់​ពី​រដ្ឋាភិបាល​បានដក​ហូតអង្គរ​វត្ត​ពីការគ្រប់គ្រងដោយ ​ក្រុម​ហ៊ុន​លោក​ សុខ គង់ មក​​វិញចាប់ពីថ្ងៃទី១ខែកុម្ភៈ​ឆ្នាំ​២០១៧ នោះ ការ​អនុវត្តន៍​​តម្លៃថ្មីនៃប័ណ្ណ​ចូល​ទស្សនា​អង្គរវត្ដ​បាន​កើន​ឡើង។ តម្លៃ​ថ្មី​នៃ​សំបុត្រ​ចូល​ទស្សនា​​មួយ​ថ្ងៃ​តម្លៃ​​​៣៧ដុល្លារ ​បីថ្ងៃតម្លៃ៦២ដុល្លារ និង​៧ថ្ងៃ​​​តម្លៃ​៧២​​ដុល្លារ ខណៈ​តម្លៃ​​ចាស់នោះគឺ​ ​មួយថ្ងៃតម្លៃ២០ដុល្លារ​ បីថ្ងៃ​៤០​ដុល្លារ​ និងមួយស​ប្ដាហ៍​៦០​ដុល្លារ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ