រដ្ឋាភិបាលនឹងដាក់តំបន់ស្នូលស្ទឹងសែនខេត្តកំពង់ធំជាតំបន់រ៉ាមសារទី៥

តំបន់រ៉ាមសារ(រូបពីក្រសួងបរិស្ថាន)

ក្រសួងបរិស្ថានថានឹងរៀបចំដាក់តំបន់ស្នូលស្ទឹងសែន នៃជីវមណ្ឌល​បឹងទន្លេសាប​ ភូមិសាស្រ្ត​ក្នុងខេត្ត​កំពង់ធំនេះជាតំបន់រ៉ាមសារ​ (តំបន់ដីសើម)ទី ៥ របស់កម្ពុជា។

ក្រសួងបរិស្ថានបានលើកឡើងបែបនេះនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួននាថ្ងៃទី០២ កុម្ភៈនេះក្នុងខួប​៣៧​ឆ្នាំ​នៃការចុះហត្ថលេខាបង្កើតអនុសញ្ញាដីសើមអន្តរជាតិ។

ក្រសួងបរិស្ថានបានលើកឡើងថាកម្ពុជាមានតំបន់ដីសើម៤ កន្លែងលើផ្ទៃដីប្រមាណជាង ៧ម៉ឺន​៥ពាន់​ហិកតា ដែលស្ថិតនៅទីតាំង​ភូមិសាស្រ្ត និងប្រព័ន្ធ អេកូឡូ​ស៊ី​ ៣ផ្សេងៗគ្នា គឺតំបន់បឹងទន្លេ សាបតំបន់​ទន្លេមេគង្គ និងតំបន់ឆ្នេរ ​ ហើយសព្វថ្ងៃ​កំពុង​រៀបចំសិក្សាដាក់បញ្ចូល​តំបន់ទី ៥ ដែលជាតំបន់ស្នូល​ស្ទឹងសែន នៃ​ឋបនីយ​ជីវ​​មណ្ឌល​បឹង​ទន្លេ​សាប​ជាភូមិសាស្រ្តស្ថិតក្នុងខេត្តកំពង់ធំ។

ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទថ្នាក់តំបន់ស្តីពី «និរន្តរភាព​តំបន់ដី សើមជាយក្រុង» ដែលសន្និសីទថ្នាក់តំបន់នេះមានការចូលរួមពីបណ្តាប្រទេសហត្ថលេខីចំនួន ១៧ ដោយបានធ្វើការ ចែក រំលែកនូវបទពិសោធន៍ ពិភាក្សាអំពីបញ្ហាជាអទិភាព និងគោលនយោបាយ ថ្មីៗ ដើម្បីការពារ និង ប្រើប្រាស់ធនធាន ធម្មជាតិតំបន់ ដីសើម នេះប្រកបដោយនិរន្តរភាព៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ