តុលាការឃុំខ្លួនបុរសពីរនាក់ករណីជម្លោះដីធ្លីជាមួយអាជ្ញាធរអប្សរា

រូបភាពពី បូ សាវី

សាលាដំបូង​ខេត្ដសៀមរាប បានសម្រេចឃុំខ្លួនបុរសពីរនាក់ នៅពន្ធនាគារបណ្ដោះអាសន្ន ដោយថា ពាក់ព័ន្ធដកបង្គោលព្រំដីរបស់រដ្ឋកាលពីល្ងាចថ្ងៃព្រហស្បតិ៍​ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។

សាលាដំបូង​ខេត្ដសៀមរាប បានសម្រេចឃុំខ្លួនបុរសពីរនាក់ នៅពន្ធនាគារបណ្ដោះអាសន្ន ដោយថា ពាក់ព័ន្ធដកបង្គោលព្រំដីរបស់រដ្ឋកាលពីល្ងាចថ្ងៃព្រហស្បតិ៍​ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។

ព្រះរាជ្ញារងនៃសាលាដំបូងខេត្ដសៀមរាប លោក សំរិទ្ធិ សុខុន ប្រាប់VOD នៅព្រឹកថ្ងៃសៅរ៍នេះថា បុរសពីរនាក់នោះ បានបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទពីបទ បំផ្លិញ​បំផ្លាញទ្រព្យសម្បត្ដិសាធារណៈ និងធ្វើអោយខូចខាតដោយចេតនា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ម្សិល​មិញ។

កាលពីថ្ងៃទី៣០ខែមករា សមត្ថកិច្ចខេត្ដសៀមរាប និងអាជ្ញាធរជាតិអប្សរា​ បានបោះបង្គោលកំណត់ព្រំដីរដ្ឋ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ស្ថិតនៅ​ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។ រហូតដល់ថ្ងៃទី២ខែកុម្ភៈសមត្ថកិច្ចចោទថា បុរសឈ្មោះ ហួន មករា និង អ៊ន សារឿន អ្នកដកបង្គោលព្រំដីនេះ ទើបឃាត់ខ្លួនបញ្ជូនទៅតុលាការ។​

CCIM/VOD

រក្សាសិទ្វិគ្រប់យ៉ាង។ គ្មានផ្នែកណាមួយនៃអត្ថបទនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។