ប្រជាពលរដ្ឋនិងសិស្សានុសិស្សចូលរួមសម្អាតទីក្រុង

នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧នេះ នៅសាលាខេត្តកំពង់ធំ មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្សបានចូលរួមសម្អាតទីក្រុង ដែលរៀបចំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ក្រោមប្រធានបទ “ទីក្រុងស្អាត ទីក្រុងផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍” ដែលមានការចូលរួមផងដែរពីសំណាក់ លោក សុខ លូ។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ ដែលបានចូលរួមនៅក្នុងឳកាសនោះដែរ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា ដើម្បីឲ្យទីក្រុងស្អាត គឺត្រូវផ្តើមចេញពីយើងទាំងអស់គ្នាចេះស្រឡាញ់ទីក្រុងស្អាត ហើយសូមឲ្យយើងមានទម្លាប់យកសំរាមទៅដាក់ក្នុងធុងឫកន្លែងផ្ទុកសំរាម៕

ដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ធំ លោក ហ៊ុន ឌីម៉ូ

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។