ក្នុងខែកុម្ភៈ គ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្ស១៤០នាក់​ ថយចុះ​១៧%

គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ពេល​កន្លងមក (រូបថតពីបណ្តាញសង្គម​​)

នគរបាលបានបង្ហាញរបាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខែកុម្ភៈឆ្នាំ២០១៧មានចំនួន១៤០នាក់​និងរងរបួសចំនួន​៤១៨នាក់ ដែលចំនួនអ្នកស្លាប់​មានការថយចុះ១៧% បើប្រៀបធៀបទៅនឹងខែមករាឆ្នាំដដែល។​

របាយការណ៍បានបង្ហាញនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការកែសម្រួលវិធានការត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃសុក្រនេះ។​ នេះបើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។​

អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ លោក ទី ឡុង ថ្លែងនៅក្នុងកិច្ចប្រជុំនោះថា នៅរាជធានីភ្នំពេញមានអ្នកស្លាប់ច្រើនជាងគេ បន្ទាប់មកនៅខេត្តពោធិ៍សាត់ និងបន្ទាយមានជ័យ។ លោកថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះគឺ បើកលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្តាំ បើកបរក្នុងស្ថានភាពស្រវឹង បើកប្រជែងគ្នា កត្តាយានយន្ត  ស្ថានភាពផ្លូវ និង បើកបរទាំងងងុយ។​

របាយការណ៍នគរបាលឲ្យដឹងទៀតថា ក្នុង១ថ្ងៃជាងមធ្យមគ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សអស់​៥នាក់ និងប្រមាណ១៤នាក់រងរបួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ