អាជ្ញាធរហាម​ភ្ញៀវទេសចរដើរជាន់គល់និងឬសឈើនៅប្រាសាទតាព្រហ្ម

រូបភាពពី ក្រសួងទេសចរណ៍

អាជ្ញាធរជាតិអប្សរាឲ្យដឹងថា  ខ្លួនបញ្ឈប់ភ្ញៀវទេសចរណ៍មិនឲ្យដើរជាន់ឬសនិងគល់ឈើនៅប្រាសាទតាព្រហ្ម ដោយថា ដើម្បីអោយរុក្ខជាតិនោះ លូតលាស់និងផ្ដល់សោភ័ណភាពប្រាសាទបុរាណ។

លិខិតជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាចុះថ្ងៃទី១ខែមីនា​ បានបង្ហាញថា អ្នកជំនាញផ្នែកគ្រប់គ្រងព្រៃឈើ វប្បធម៌និងបរិស្ថាន នឹងក្រាលកំរាលក្ដារតាមផ្លូវមួយចំនួន នៅជុំរិញដើមឈើ នៅប្រាសាទតាព្រហ្ម ឲ្យភ្ញៀវទេសចរដើរទស្សនាប្រា​សាទ ដោយថា កុំអោយប៉ះពាល់ដល់គល់ឈើ និងឬសឈើ។​

លិខិតជូនដំណឹងនេះ បញ្ជាក់ថា មន្ត្រីពាក់ព័ន្ធរៀបចំកម្រាលក្តារចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ធ្វើរួចរាល់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ