អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់អតីតអភិបាលខេត្តតាកែវ និងបងប្រុស របស់លោកពីបទឃាតកម្ម ហើយបញ្ជូនទៅកាន់ចៅក្រមស៊ើបសួរដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជាធានីភ្នំពេញបានថ្លែងប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធតេ លេក្រាម នៅរសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨នេះថា ព្រះរាជាអាជ្ញាបានសម្រេចចោទប្រកាន់លោក ឡាយ វណ្ណៈ ពីបទឃាតកម្មតាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌលើស្រ្តីរង គ្រោះឈ្មោះ ចេវ សុវឌ្ឍនា។
ក្រៅពីលោក ឡាយ វណ្ណៈ បងប្រុសរបស់លោកដែលេជាអតីតស្នងការរងនគរបាលខេត្តតាកែវលោក ឡាយ ណារិទ្ធក៏ត្រូវបានចោទ ប្រកាន់ដូចគ្នាផងដែរ។ ដោយឡែក អ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ ឈ្មោះ ម៉េន សាម៉ៃ និងអ្នកបំរើនៅផ្ទះស្រ្តីរងគ្រោះឈ្មោះ ជឹម វុធ ត្រូវបានតុលាការសម្រេចចោទប្រកាន់ ពីបទបាំង តម្រុយតាមមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ។
សូមរំលឹកផងដែរអ្នកស្រី ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំត្រូវបានប្រទះឃើញស្លាប់នៅក្នុងផ្ទះជួលនៅឯក្រុងដូន កែវ កាលពីថ្ងៃទី២៦ ខែមករាហើយរបាយការណ៍នគរបាលខេត្តតាកែវ សន្និដ្ឋានកាលពីដំបូងថា ស្ត្រីរូបនេះបាន ចងកសម្លាប់ខ្លួន។