រដ្ឋាភិបាលបញ្ជាឲ្យមន្រ្តីដោះស្រាយបញ្ហាខ្វះទឹកនៅតាមសាលារៀន

រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាឲ្យមន្រ្តីមន្ទីរអប់រំទាំង២៥រាជធានីខេត្តចូលរួមដោះស្រាយជាបន្ទាន់នូវបញ្ហាខ្វះខាតទឹកសម្រាប់ប្រើប្រាស់នៅតាមសាលារៀនតាមតំបន់ដាច់ស្រយាល។

ក្រសួងអប់រំបានចេញលិខិតមួយទៅកាន់ប្រធានមន្ទីរអប់រំរាជធានីខេត្តចុះថ្ងៃទី០២ ខែឧសភាបានឲ្យដឹងថាបច្ចុប្បន្នប្រទេសកម្ពុជាកំពុងជួបប្រទះនូវបម្រែបម្រួលអាកាសធាតុក្ដៅហួតហែងបណ្ដាលឲ្យខ្វះខាត់ទឹកប្រើប្រាស់យ៉ាងខ្លាំង។ ដូច្នេះក្រសួងអប់រំជំរុញឲ្យមន្ទីរអប់រំទាំងអស់ធ្វើការណែនាំទៅដល់សាលារៀនដែលខ្វះទឹក ឲ្យប្រើប្រាស់នូវថវិកាសម្រាប់ដំណើរការសាលារៀន ដើម្បីចំណាយទិញទឹកប្រើប្រាស់។

ក្នុងលិខិតដដែលឲ្យដឹងថាថវិកាដែលប្រើប្រាស់សម្រាប់ដំណើរការសាលារៀននោះមានដូចជា ថវិកាសម្រាប់ស្បៀង ទឹក ថវិកាជំនួយសម្រាប់លំអសាលា ថវិកាក្នុងខ្ទង់ប្រជុំ ថវិកាសម្ភារៈកែលំអបរិស្ថាន និងទីធ្លាកំសាន្តជាដើម។

គួរបញ្ជាក់ថាទាក់ទងនឹងការប្រែប្រួលអាកាសធាតុក្ដីនេះដែរកាលពីថ្មីៗនេះ ក្រសួងអប់រំក៏បានសម្រេចបន្ថយម៉ោងបង្រៀនពីម៉ោង១១មកត្រឹមម៉ោង១០និង៣០នាទីព្រឹក និងពេលល្ងាចពីម៉ោង០១ មកម៉ោង០១និង៣០នាទី ដោយអះអាងថា ដើម្បីជៀសវាងប៉ះពាល់ដល់សុខភាពសិស្សានុសិស្សពីអាកាសធាតុក្ដៅខ្លាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ